ឧទ្ធរណ៍សម្រេចឲ្យយុវជនម្នាក់ជាប់សង្ស័យក្នុងហិង្សាប៉ះទង្គិចនៅស្ពានស្ទឹងមានជ័យនៅក្រៅឃុំ
ភ្នំពេញ: សាលាឧទ្ធរណ៍ នៅថ្ងៃពុធនេះ
បានសម្រេចឲ្យយុវជនម្នាក់ក្នុងចំណោម២នាក់
ក្នុងសំណុំរឿងអំពើហិង្សានៅស្ពានស្ទឹងមានជ័យ
រវាងសមត្ថកិច្ចនិងក្រុមបាតុកររោងចក្រ អេសអិល
ដែលឈានដល់ការដុតរថយន្តប៉ូលិសនោះ នៅក្រៅឃុំ
តែស្ថិតក្រោមការត្រួតពិនិត្យនៃតុលាការ។
លោក ឃុន លាងម៉េង ប្រធានក្រុមបឹក្សាសភាស៊ើបសួរសាលាឧទ្ធរណ៍ បានសម្រេចឲ្យជនជាប់ចោទ ឈ្មោះ មាស នន់អាយុ ១៥ឆ្នាំ ឲ្យនៅក្រៅឃុំ តែដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ចំណែកម្នាក់ទៀតត្រូវបន្តឃុំខ្លួនតាមនីតិវិធីដដែល។ នេះបើតាមមន្រ្តីអនុរក្សពន្ធនាគារ និងមេធាវី បានឲ្យដឹងនៅខាងក្រៅបន្ទប់សវនាការ បន្ទាប់ពីការសម្រេច របស់តុលាការ។
មេធាវីមួយរូបស្នើកុំឲ្យបញ្ចេញឈ្មោះ បានឲ្យដឹងថា តុលាការសម្រេចឲ្យ ឈ្មោះមាស នន់ នៅក្រៅឃុំតែបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវ តុលាការ។
មេធាវីបានបន្តថា៖« តុលាការឲ្យម្នាក់នៅក្រៅឃុំគាត់មានបញ្ហាខាងស្មារតី (សរសៃរប្រាសាទ) និងជាអនីតិជន យើងចាំពិភាក្សាជាមួយក្រុមមេធាវីសិនថាត្រូវប្តឹងបន្តទៅទៀត ឬយ៉ាងណា»។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចវត្តស្ទឹងមានជ័យ មានការផ្ទុះអំពើហិង្សារវាង សមត្ថកិច្ចនិងក្រុមបាតុកររោងចក្រអេសអិល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣១នាក់និងព្រះសង្ឃចំនួន ៧ អង្គ ។នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ សមត្ថកិច្ចបានដោះលែងមនុស្ស៣៦នាក់ឲ្យមានសេរីភាពវិញ ដោយឡែកនៅជនសង្ស័យ២នាក់គឺ និងវណ្ណី វណ្ណៈ អាយុ ១៩ ឆ្នាំជាអ្នករត់រ៉ឺម៉កដឹកខ្សាច់ឲ្យផ្ទះលក់ខ្សាច់ និងមាស នន់អាយុ១៥ឆ្នាំ ស្នាក់នៅកុដិលេខ២ ក្នុងវត្តស្ទឹងមានជ័យ ត្រូវបានសមត្ថកិច្ចបញ្ជូនមកតុលាការ ហើយតុលាការបានចោទប្រកាន់ ពួកគេ ទាំង២នាក់ ចំនួន៤បទល្មើស រួមមានបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសធ្វើឲ្យ ខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស, ជេរប្រមាថ និង បទប្រឆាំងនឹងអ្នករាជ ការសាធារណៈ និងត្រូវបញ្ជូនទៅឃុំខ្លួនជាបណ្ណោះអាសន្ននៅពន្ធនាគារ រងចាំធ្វើការស៊ើបអង្កេតនិងបើកសវនាការ។
តែការសម្រេចនេះត្រូវបានអ្នកទាំង២ និងមេធាវីរបស់ពួកគេប្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន តែត្រូវសាលាដំបូងរាជធានីបដិសេធ និងបន្តឃុំខ្លួនជាបន្តទៀត។ ពួកគេបានប្តឹងមកសាលាឧទ្ធរណ៍ ហើយសភាស៊ើបសួរសាលាឧទ្ធរណ៍បានលើកយកសំណុំរឿងនេះមកបើកសវនាការ (អសាធារណៈ) កាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ។

ប្រភពពី ភ្នំពេញប៉ុស្តិ៍