កូនចៅ​​លោក​ឧ​ត្ត​ម​សេនីយ៍ វាយ​ដណ្ដើម​ស្រី​ពី​បុរស​ម្នាក់ ​ប៉ងយកទៅ​រំលោភយ៉ាង​ព្រហើន

1/09/2014 0 Comments A+ a-

រាជធានី​ភ្នំពេញ ៖ ស​មត្ថ​កិច្ច​​ នគរ​បាល ខណ្ឌ​​សែន​​សុខ បាន​​ចាប់​ខ្លួន​ជន​​​អន្ធ​ពាល ២​​នាក់​​ដែល​​ធ្វើ​​ ស​កម្ម​ភាព​​យ៉ាង​​ព្រ​ហើន គំ​រាម​​ដ​ណ្ដើ​ម​ស្រី ពី​​បុរ​ស​​ម្នាក់​​យក​ទៅ​រំ​លោភ ប៉ុ​ន្តែ​​ជន​រង​គ្រោះ មិន​​ព្រម​ចុះ​ចាញ់ ក៏​​ជិះ​​ម៉ូតូ​​ដេញ​​បុក​​និង​​ចាប់​វាយបង្ក ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច​មូលដ្ឋាន មកឃាត់​ខ្លួន​ជាក់ស្តែង កាលពី​វេលា​ម៉ោង ៨​យប់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​ណត​ប្រ៊ី​ដ កែង​ផ្លូវ​លេខ​២០០៤ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ប៉ុន្តែ​ក្រោយមក​ឮដំណឹង​ថា មាន​ឧ​ត្ត​ម​សេនីយ៍​ម្នាក់​មក​រត់ការ ទើប​លោក​មេ​ប៉ុស្តិ៍ ទឹកថ្លា ដោះលែង​ក្រោមរូបភាព ធ្វើការ​អប់រំ​។​
​ជនពាល​ដែល​ត្រូវបាន​ចាប់ខ្លួន រួច​ដោះលែង​នោះ ទី​១-​ឈ្មោះ ខាំ បឺ​រ អាយុ ២២​ឆ្នាំ បើកឡាន​ដឹកទំនិញ ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍ ម្នាក់​ឈ្មោះ ម៉ៅ ស្នាក់នៅ​ក្នុងកា​រ៉ា​ស់ ឡាន​ដឹកទំនិញ និង​ទី​២- ឈ្មោះ ម៉ៅ សុធី អាយុ ២៣​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ ធ្វើ​សកម្មភាព ស្នាក់នៅ​ភូមិ​អូរ​បែកក្អម ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ជនរង​គ្រោះ​មានឈ្មោះ បញ្ញា ភេទ​ប្រុស អាយុ ២២​ឆ្នាំ បាន​និយាយថា នៅ​មុនពេល​កើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ដឹក​ប្អូនស្រី ២​នាក់​តាម​បណ្តោយ ផ្លូវ​ណត​ប្រ៊ី​ដ ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់តែ​លេចមុខ​ជនពាល​ទាំង ២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ស្មាស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ  កណ្តាល 1N-4101  មកពី​ក្រោយ​វាយ​ទះ​កំប៉េះគូថ​ប្អូនស្រី​របស់ខ្លួន រួច​និយាយ​គំរាម​យក​ស្រី​ម្នាក់ ឲ្យ​មក​ជិះ​ម៉ូតូ​របស់គេ​។​
​ប៉ុន្តែ​ជនរងគ្រោះ​មិន​ព្រម ដោយ​ប្រាប់ថា នាងៗ​ជា​ប្អូនស្រី​ខ្ញុំ​ទេ ពេលនោះ​ជនពាល បាន​ជិះ​ម៉ូតូ​បំ​បុក​កៀរ​ឲ្យ​ដួល រួច​ចាប់វាយ​ជនរងគ្រោះ កើត​ទៅជា​រឿង​ប្រតាយ​ប្រតប់​គ្នា  ទើប​ប៉ូលិស​មូលដ្ឋាន ឃាត់ខ្លួន នាំមក​ប៉ុស្តិ៍​ទឹកថ្លា​។ ប៉ុន្មាន​ម៉ោង​ក្រោយមក ក៏ត្រូវ​បាន​គេ​ដោះលែង ជនពាល​ទាំងនោះ នៅត្រឹម​ប៉ុស្តិ៍ ដែល​តាម​ព័ត៌មាន គឺ​ឧ​ត្ត​ម​សេនីយ៍​ឈ្មោះ ម៉ៅ បាន​ទំនាក់ទំនង​ផ្តល់​សេវា ឲ្យ​ដោះលែង​ផងដែរ គឺ​លោកនាយ​ប៉ុស្តិ៍ មិនបាន​ចាត់ការ តាមផ្លូវ​ច្បាប់​នោះទេ​៕
Wat 080123
______________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ