ព្រះសង្ឃ​៥​អង្គ​ ដែល​កង​កម្លាំង​ទ័ព​ឆត្រ​យោង​៩១១​ចាប់​ឃុំ ​ត្រូវ​បាន​ដោះ​លែង

1/03/2014 0 Comments A+ a-

ព្រះសង្ឃ ៥​អង្គ ដែល​កង​កម្លាំង​អន្តរាគមន៍​ពិសេស​ទ័ព​ឆត្រ​យោង​៩១១ ចាប់​ឃុំ​ខ្លួន​នៅ​បន្ទាយ កាល​ពី​ថ្ងៃ​ត្រង់​ទី​២ ខែ​មករា ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ​នៅ​ម៉ោង​ប្រមាណ ១២​អាធ្រាត្រ​ចូល​ថ្ងៃ​ទី​៣ បន្ទាប់​ពី​ឃុំ​ខ្លួន​ប្រមាណ​ជាង ១០​ម៉ោង​រួច​មក។
ការ​ដោះ​លែង​នោះ បន្ទាប់​ពី​មាន​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​ឧត្តម​ស្នងការ​អង្គការ​ សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ជាច្រើន​ទៀត។
ចំណែក​ប្រជាពលរដ្ឋ​ជា​បាតុករ​ប្រមាណ ១០​នាក់​ផ្សេង​ទៀត ដែល​បាន​ចាប់​ខ្លួន​ជាមួយ​គ្នា​នោះ​ដែរ ពុំ​ទាន់​ដោះ​លែង​នៅ​ឡើយ ហើយ​នៅ​ក្នុង​ចំណោម​ទាំង ១០​នាក់​នោះ​សុទ្ធ​តែ​មាន​របួស​ដោយ​សមត្ថកិច្ច​វាយ ក្នុង​នោះ​មាន ២​នាក់​របួស​ធ្ងន់​ដោយ​បែក​ក្បាល និង​បាក់​ដៃ។
អ្នក​ទាំង ១០​នាក់​នោះ ព្រះរាជ​អាជ្ញា​នឹង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​៣ មករា។
ព្រះសង្ឃទាំង៥អង្គ ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិល និងកម្មកររោងចក្រកាត់ដេរ១០នាក់ផ្សេងទៀត ត្រូវបានកងកម្លាំងអន្តរាគមន៍​ពិសេស​ទ័ព​ឆត្រ​យោង​៩១១ ប្រដាប់អាវុធ ទាហានឆ័ត្រយោងកងពល៩១១ វាយបង្រ្កាប និងចាប់ឃាត់ខ្លួន កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ ក្នុងពេលប៉ះទង្គិចគ្នា រវាងទាហាន និងកម្មករនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ យ៉ាក ជីន ស្ថិតនៅភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សូមស្តាប់សេចក្តីរាយការណ៍របស់លោក យាង សុជាមេត្តា អំពីរឿងនេះ៖សូមចូលទៅកាន់
www.rfa.org