កូនអ្នកមានអំណាច បើករថយន្ត ស៊េរីទំនើប បុកស្ត្រីម្នាក់ផ្ទប់ ទៅនឹងទ្វារ ធ្លាយចូលក្នុងផ្ទះប្រជាពលរដ្ឋ រងរបួសធ្ងន់
ភ្នំពេញ៖ ហេតុការណ៍គួរឲ្យ រន្ធត់មួយ ដែលបង្កឡើង ដោយកូនអ្នកមាន អំ ណាចបើករថយន្តស៊េរី ទំនើបម៉ា ក Z350 បើកតាមផ្លូវបេតុង ក្នុងល្បឿន លឿន រេចង្កូតទៅបុក ស្ត្រីម្នាក់កំពុងឈរ នៅមុខ ផ្ទះហោះផ្លោងខ្ទាត ជាង៥ម៉ែ ត្រ រងរបួសធ្ងន់ធ្ងរ ហើយរថយន្តបន្តជ្រុលទៅបុក របងផ្ទះ ប្រជាពលរដ្ឋ រងការខូចខាត យ៉ា ងដំណំថែមទៀត ។
ហេតុការណ៍នេះបានកើតឡើង កាលពី វេលាម៉ោង២១និង៥០ នាទីយប់ថ្ងៃទី១៨
ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយ ផ្លូវបេតុង ក្នុងម្តុំដេប៉ូឈើ
ច្រាំងបាក់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ។
សេចក្តីរាយការណ៍ពីកន្លែង កើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេរថយន្តស៊េរី ទំនើបមួយគ្រឿង ពណ៌ស ម៉ាក Z350 ពាក់ស្លាកលេខ ភ្នំពេញ 2K-0001 បើកដោយយុវជនម្នាក់ តាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅ ពីកើតទៅលិច លុះមកដល់ចំណុចផ្លូវកែង ដោយសារតែ យុវជនខាងលើពុំបាន បន្ថយល្បឿនហើយគ្មានការ ប្រុងប្រយ័ត្ននោះ ទើបបណ្តាលឲ្យ ជ្រុលទាញចង្កូ តមិនទាន់ ជ្រុលទៅខាងមុខ បុកស្ត្រីម្នាក់ ដែលកំពុងឈរ នៅមុខផ្ទះ ហោះជាង៥ម៉ែត្រ បោកក្បាលទៅនឹងថ្នល់ បណ្តាល ឲ្យរងរបួសធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹង នៅនឹងកន្លែង កើតហេតុ ហើយរថយន្តនៅមិនទាន់អស់ល្បឿនបា នបុកធ្លាយ របងផ្ទះប្រជា ពលរដ្ឋ ជ្រុលទៅបោកផ្ទប់ជាមួ យនឹងជញ្ជាំង និងបុករ៉ឺម៉ក កង់បីមួយគ្រឿង នៅក្នុងផ្ទះ រងការខូចខាតខ្ទេច ទាំងស្រុង ផងដែរ។
ក្រោយពេលបង្កហេតុ បណ្តាលឲ្យមនុស្សម្នាក់ រងរបួសធ្ ងន់ធ្ងររួចមក អ្នកបើកបររថយន្តបានចុះពីលើ រថយន្តមិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ ព្រោះបានរត់ គេចខ្លួនបាត់ ដោយទុករថយន្តចោលនៅនឹងកន្លែង កើតហេតុតែម្តង ។
គួរបញ្ជាក់ថា ក្នុងហេតុការណ៍ដ៏ គួរឲ្យរន្ធត់នេះ បណ្តាលឲ្យរថយន្ត និងទ្រព្យសម្ បត្តិរបស់ ប្រជាពលរដ្ឋមួយចំនួ ន របង ទ្វារ និងម៉ូតូកង់បី ត្រូវរងការ ខូចខាតទាំងស្រុង ហើយ ក្រោយពីកើតហេតុ នគរបាលចរាចរណ៍ ខណ្ឌមានជ័យបានសហការ ជាមួយនិ ងនគរបាល ជំនាញចុះធ្វើការវា ស់វែង និងស្ទួចយករថយន្តខាងលើនេះ ទៅ រក្សាទុកនៅការិយាល័យ ចរា ចរផ្លូវគោក រាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លូន ដោះស្រាយនាពេលក្រោយ៕





___________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday
ហេតុការណ៍នេះបានកើតឡើង កាលពី
សេចក្តីរាយការណ៍ពីកន្លែង កើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេរថយន្តស៊េរី ទំនើបមួយគ្រឿង ពណ៌ស ម៉ាក Z350 ពាក់ស្លាកលេខ ភ្នំពេញ 2K-0001 បើកដោយយុវជនម្នាក់ តាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅ ពីកើតទៅលិច លុះមកដល់ចំណុចផ្លូវកែង ដោយសារតែ យុវជនខាងលើពុំបាន
ក្រោយពេលបង្កហេតុ បណ្តាលឲ្យមនុស្សម្នាក់ រងរបួសធ្
គួរបញ្ជាក់ថា ក្នុងហេតុការណ៍ដ៏ គួរឲ្យរន្ធត់នេះ បណ្តាលឲ្យរថយន្ត និងទ្រព្យសម្
___________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday
