ខឹងគេជំពាក់លុយមិត្រភក្រមិនសងយកកាំបិតកាប់ក្បាលអោយរួចគ្នា
រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង
21 និង 30 នាទីយប់ថ្ងៃទី16 ខែមករា ឆ្នាំ2014 នៅចំណុចផ្លូវជាតិលេខ5
ក្រុមទី6 ភូមិ ក សង្កាត់ច្រាំងចំរេះ2 ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ
បន្ទាប់ពីយុវជនម្នាក់ត្រូវគេកាប់មួយកាំបិតតាំងតោ
បណ្ដាលអោយរយះក្បាលដល់លលាដ៏។
ជនរងគ្រោះដែលត្រូវបានគេកាប់មួយកាំបិតតាំងតោបណ្ដាលអោយរយះក្បាល
ដល់លលាដ៏នោះឈ្មោះ សើ យ៉ាក់ កូប ភេទប្រុស អាយុ21ឆ្នាំ
ជនជាតិខ្មែរអីស្លាម មុខរបរលក់ដូរ ស្នាក់នៅក្រុមទី
6 ភូមិក សង្កាត់ច្រាំងចំរេះ2 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
រីឯជនបង្កឈ្មោះ សាន់ រ៉ូហ្សាត ហៅ ម៉ី ភេទប្រុស អាយុ21ឆ្នាំ
ជនជាតិខ្មែរអីស្លាមស្នាក់នៅផ្ទះជិតកន្លែងកើតហេតុបានរត់គេចខ្លួន
បាត់ស្រមោល។
បើតាមប្រភពពត័មានពី លោក ស៊ាម គឹម ឈាង នាយប៉ុស្តិ៍ច្រាំងចំរេះ2បានអោយដឹងថា៖ ជនរងគ្រោះបានជំពាក់លុយមិត្រភក្ររបស់ជនបង្កចំនួន5មឺុ5ពាន់រៀល ហើយមិត្រភក្ររបស់ជនបង្កបានអោយជនបង្កមកទារលុយដែលជំពាក់នោះតែ ជនបង្កបានទារជាច្រើនលើកច្រើនសារហើយនៅតែជនរងគ្រោះមិនអោយដោយឆ្លើយ ដដែលៗថាមិនទាន់មានចាំពេលមានចាំសងដោយធុញនឹងសំដីដ៍ដែលៗរបស់ ជនរងគ្រោះពេកទើបនៅថ្ងៃកើតហេតុជនបង្កបានទៅទារម្ដងទៀតដោយមាន សៀតកាំបិតតាំងតោទៅជាមួយផងពេលដែល។
ពេលទៅទាលុយត្រូវបានជនរងគ្រោះនិយាយពាក្សដ៍ដែលទៀតហើយថែមទាំង គំហកនឹងស្ដីអោយថា អញមិនបានជំពាក់ឯងទេ អញជំពាក់អាណាអញសងអាហឹ្នង ដោយឮពាក្យនេះធ្វើអោយជនបង្កខឹងយ៉ាងខ្លាំង ណាមួយមកទាលុយច្រើនដងមិនបានផងនោះក៍ទាញកាំបិតតាំងតោកាប់មួយ កាំបិតត្រូវក្បាលជនរងគ្រោះបណ្ដាលអោយឃើញលលាដ៏ក្បាលហូរឈាមស្រោច ខ្លួនហើយស្រែកអោយថា៖បើឯងមិនសងលុយអញកាប់ឯងមួយកាំបិតអោយរួច គ្នាហើយក៍រត់គេចខ្លួនបាត់ស្រមោលតែម្ដង។ ជនរងគ្រោះត្រូវបានសមត្តកិច្ចហៅរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទី ពេទ្យកាលម៉ែត្រចំណែកជនបង្កសមត្តកិច្ចកំពុងតែក៍សាងសំណុំរឿងដើម្បី ចាត់ការតាមផ្លូវច្បាប់៕ ដោយ ជួប ស្រីដា

___________________
ប្រភពពីវាលឥន្ទ្រិយ