សមត្ថកិច្ចដោះលែង ប្រធានស្តីទីសមាគម ប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ភ្នំពេញ: លោកសុខ ឈុនអឿង ប្រធានស្តីទីសមាគមប្រជាធិបតេយ្យឯករាជ្យ
នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានសមត្ថកិច្ចដោះលែង
ចេញពីស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ឲ្យមានសេរីភាពវិញហើយ
នៅម៉ោងជាង ១០ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤នេះ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកហេង សំអន អគ្គលេខាធិការ សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រាប់គេហទំព័រ CEN ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤នេះ។
សមត្ថកិច្ចចម្រុះ ដែលមានក្រុមការពារសណ្តាប់ធ្នាប់ និងប៉ូលិសបង្ក្រាបបាតុកម្ម បានចាប់ខ្លួន លោក សុខ ឈុនអឿង ប្រធានស្តីទី សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ របស់លោក វន់ ពៅ នៅម៉ោងជាង ៥ ល្ងាច ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០១៤ នៅព្រះអង្គដង្កើ មុខព្រះបរមរាជវាំង។ ការចាប់ខ្លួននោះ ខណៈដែលក្រុមសមាជិក សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានជួបជុំ អុជធូប បួងសួងឲ្យមានការដោះលែងលោក វន់ ពៅ និងបាតុករ ២២ នាក់ ផ្សេងទៀត។
មុនពេលកើតហេតុ ដែលឈានដល់ការចាប់ខ្លួន ប្រធានស្តីទី សមាគមរបស់លោក វន់ ពៅ គឺសមាជិកសមាគមជាច្រើននាក់ បានព្យាយាមជួបជុំ បួងសួង នៅមុខវត្តឧណ្ណាលោម តែត្រូវបានសមត្ថកិច្ចបំបែក។ ក្រុមសមាគម ដឹកនាំដោយលោក សុខ ឈុនអឿង ក៏បានព្យាយាមជួបជុំ នៅព្រះអង្គដង្កើ ហើយក៏ប៉ះទង្គិច ដោយក្រុមសន្តិសុខ បានរុញច្រាន បណ្តេញក្រុមអ្នកជួបជុំ មិនឲ្យអុជធូប នៅព្រះអង្គដង្កើឡើយ៕
ប្រភពពី CEN