ថៅកែ​សណ្ឋាគារ​​ម្នាក់​រង​ភាព​អយុត្តិធម៌​ដង្ហោយ​ហៅ​ថ្នាក់​ដឹក​នាំ​ជួយ​អន្តរាគមន៍

1/20/2014 0 Comments A+ a-

ភ្នំពេញ៖លោក​យូ ស៊ុន​ណា​ឆុង អាយុ ៥២ ឆ្នាំ ថៅកែ​សណ្ឋាគារ​«Golden Stadium Hotel» បាន​អំពាវ​យ៉ាង​ទទូច​ទៅ​កាន់​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា​ជាតិ និង ជា​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា លោក​ហេង ហេង សំរិន ប្រធាន​រដ្ឋសភា និង​លោក អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​នៃ រាជ​រដ្ឋាភិបាល​កម្ពុជា និង​អង្គភាព​ប្រឆាំង​អំពើ​ពូក​រលួយ សុំ​មេត្តា ជួយ​រក​យុត្តិធម៌ និង ​អន្តរាគមន៍​ចំពោះ​រឿង​ក្តី​ដ៏​ចម្រុង​ចម្រាស​សណ្ឋាគារ​របស់​គាត់ ឈ្មោះ «Golden Stadium Hotel» ដែល​មាន​តម្លៃ ៥ លាន​ដុល្លារ​អាមេរិក ដែល​ត្រូវ​បាន​តុលាការ​កំពូល​បាន​សម្រេច​កាត់​ឲ្យ​ទៅ​ភាគី​ម្ចាស់​បំណុល ឈ្មោះ អ៊ឹង គឹម​ហៀង ជា​អ្នក​ឈ្នះក្តី ហើយ សំណុំ​រឿងនេះ ត្រូវបាន​តំណាង អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​បាន​ចុះ​អនុវត្ត​ដីកា​ស្ថាពរ ដោយ​បាន​បិទទ្ធារ សណ្ឋាគារ​របស់​គាត់​កាល​ពី​ថ្ងៃ ព្រហស្បត្តិ៍ ទី ១៦ ខែ មករា ២០១៤ កន្លងទៅនេះ។
ការអំពាវនាវ​របស់ លោក​យូ ស៊ុន​ណា​ឆុង​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត មួយ​ដែល បាន​ប្រារព្ធ​ធ្វើ​នៅខាងមុខ​សណ្ឋាគារ​របស់​គាត់ ដែលមាន​ទីតាំង ស្ថិតនៅ​ក្នុងភូមិ១៩ សង្កាត់​ស្រះចក់ ខណ្ឌដូនពេញ ដោយមាន​វត្តមាន​អ្នកកាសែត​ជាតិ និង អន្តរជាតិ ជាច្រើន​ចូលរួម កាលពី​ព្រឹក ថ្ងៃ ទី ១៧ ខែ មករា ២០១៤ នេះ ។
លោក យូ សុ៑ន​ណា​ឆុង បាន​និយាយថា៖ សណ្ឋាគារ«ហ្គោល​ដិ​ន​ស្តេ​ឌា​ម» (Golden Stadium HOTEL) គឺ​ចំណុះឱ្យ​ក្រុម​ហុ៑ន ឆុង ស៑ូន​គ្រុប ខូអិល​​ធី​ឌី ដែលមាន​រូបលោក​ជា​ប្រធាន​ផ្ទាល់។ ក្រុមហ៊ុន​នេះ បាន​រក សុ​ី​រួមគ្នា​លើ​អចល​នះ​ទ្រព្យ រួមមាន ទិញ លក់​ដី សង់ផ្ទះ ល្វែង​លក់ និង​អាជីវកម្ម សណ្ឋាគារ ដែល​ចូល​ហុ៑ន​គ្នា​ជាមួយ​ប្អូន ស្រី​បង្កើត គឺ​លោកស្រី យូ​ច័ន្ទ​ដាវី និង​ប្តី ឈ្មោះ លោក មៀ​ច សុផាន់​ណា ( បច្ចុប្បន្ន អនុរដ្ឋលេខាធិកា នៃ ក្រសួងមហាផ្ទៃ រួម​ជា មួយ​នឹង​ឱ​ពុក​មា​ម្នាក់ទៀត​នៅ​ប្រទេស​បារាំង ឈ្មោះ អ៊ឹ​ង គឹម​ហៀ​ង ។
លោក យូ សុ៑ន​ណា​ឆុង បាន​រៀបរាប់​រឿង​រាវ​ដ៏​សែន​អយុត្តិធម៌ និង​ការឈឺចាប់​រក​ទីបំផុត​គ្មាន ថា៖« ពួកគាត់​បាន​បង្កើត​ក្រុម​ហុ៑ន​មួយ​នេះ​តាំងពី​ឆ្នាំ២០០៥ ហើយ​បាន​រក​ស៊ី​​អាជីវកម្ម​សណ្ឋាគារ និង​អចល​នះ​ទ្រព្យ​ជាមួយគ្នា រហូតដល់​ឆ្នាំ២០០៨ពេលដែល​ទូទាំង​ពិភពលោក ក៏ដូចជា ប្រទេស​កម្ពុជា​ជួប​នូវ​វិបត្តិ​សេដ្ឋកិច្ច ពេលនោះ​ក្រុម​ហុ៑ន​របស់គាត់ ក៏បាន​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដូចគ្នា ពោលគឺ​យើង​បាន​រក​ស៊ី​ខាត​ឡុងចុង រហូតដល់​ជំពាក់​បំណុល ធនាគារ ១៨០មុ​ឺ​ន​ដូ​ល្លារ ។
លោក យូ ស៑ុន​ណា​ឆុង បាន​បន្តថា ពេលនោះ​ហើយ​ដែល​បង ប្អូន​របស់គាត់​បាន នាំគ្នា​ដក​ភាគ​ហុ៑ន​ចេញ ដោយ​គ្មាន​ធ្វើការ​ជំ​រះ​បញ្ជី​អ្វី​ទាំងអស់ ហើយ​ឱ្យ​លោក​ទទួល​រ៉ាប់រង​តែម្នាក់ឯង ដោយ​ប្អូនស្រី​និង​ប្តី របស់គេ​អាង​អំណាច​បាន​ជ្រើស រើស យក ដីល្អៗដែល​ទិញ​ចូលគ្នា  ជាច្រើន​កន្លែង និង​ដី​កន្លែង​ណាអន់ៗគេ​ប្រគល់ឱ្យ​គាត់​រួមទាំង​សណ្ឋាគារ ហ្គោល​ដិ​ន​ស្តេ​ឌា​ម  ដែលមាន​ភាគ​ហុ៑ន ចំណែក​ឳ​ពុក​មា​នៅ​ប្រទេស​បារាំង ចំនួន ១៥០ ម៉ឺន ដូ​ល្លារ​និង​បំណុល​ធនាគារ ១៨០ ម៉ឺ​ន​ដូ​ល្លារ ដូច្នេះ​លោក​មិនមាន​ចំណែក​ប្រាក់​នៅសល់​ទេ​ថែមទាំង​ជាប់បំណុល​ធនាគារ​ទៀតផង សូម្បីតែ​ផ្ទះ​របស់គាត់​ក៏​ជាប់បំណុល​ធនាគារ​ដែរ ។ ដូច្នេះ ក្នុង​ការបើក​ក្រុម​ហុ៑ន មួយ ហើយ​ពេល​ក្ស័យ​ធន់ ឬ​ក្រុម​ហុ៑ន​នោះ​ត្រូវ​លក់ ឬ​ផ្ទេ អាជ្ញា​បណ្ណទេ​សចរ​នេះ អាច​ប្រព្រឹត្តទៅបាន លុះត្រា​ណា​តែ​ម្ចាស់​អាជ្ញា​បណ្ណ បាន​បំពេញ​កាតព្វកិច្ច​ពន្ធ តាមច្បាប់​ជា​ធរមាន និង​បាន​ដោះស្រាយ​រួចរាល់ បញ្ហាផ្សេងៗជាមួយ​បណ្តា ភាគី​ពាក់​ព​ន្ធ័ របស់ខ្លួន ឬ​បុគ្គល​ពី​អ្នកទទួល​អាជ្ញា​បណ្ណ ពី​ការផ្ទេរ​ឬ​ការទិញ​អាជ្ញា​បណ្ណ យល់ព្រម​ជា​លាយលក្ខណ៍អក្សរ បំពេញ​កាតព្វកិច្ច​ពន្ធ ដោះ​ស្រាយ​​បញ្ហា​ដែល​នៅ​សេសសល់ លើកលែងតែ​ការព្រមព្រាង​ជា​លាយ​លក​ខណ៍​អក្សរ​ផ្សេង​ពី​នោះ រវាង​ភាគី​ពាក់​ព​ន្ធ័ តែ​រវាង​លោក និង​ភាគី​ពាក់​ព​ន្ធ័​មិនបាន​ធ្វើការ​ជំ​រះ​បញ្ជី​តាមច្បាប់​នោះទេ គឺ​គេ​គំរាម​ឱ្យ​ផ្តិតមេដៃ​ក្នុង​កិច្ចព្រមព្រាង ហើយ​រំលោភ​លើ​កិច្ចព្រមព្រៀង​ទៀតផង ។
លោក យូ សុ៑ន​ណា​ឆុង បាន​បន្តថា បច្ចុប្បន្ន​លោក​ត្រូវ​រង​ការគំរាមកំហែង​គៀបសង្កត់​យ៉ាងធ្ងន់ធ្ងរ លោក​សុ​ឹ​ង​តែ​មិនអាច មាន​ផ្លូវរស់​បានឡើយ ដោយ​គេ​បាន​ប្តឹងទៅ​តុលាការ ទាំង​រំលោភបំពាន លើ​កិច្ចព្រមព្រាង ដែល​បាន​ចុះ​កិច្ចព្រមព្រាង​ជាមួយគ្នា កាល​ពី​ពេល​កន្លងមក ។ នៅក្នុង​កិច្ចព្រមព្រាង កាលពី​ថ្ងៃទី ៩ និង​ថ្ងៃទី ១៣ ខែមិថុនា​ឆ្នាំ២០១១ បានប្រគល់​សណ្ឋាគារ ហ្គោល​ដិ​ន​ស្តេ​ឌា​ម​ឱ្យទៅ​លោក ហើយ​លោក​មាន​សិទ្ធិ​លក់​ដោយ​ទុក​រយះពេល២ឆ្នាំ ហើយ កំណត់ថា លក់​យ៉ាង តិច​ឱ្យបាន ៣លាន​ដូ​ល្លារ ដើម្បី​យកលុយ​ចំនួន១៥០ ម៉ឺ​ន​ដុ​ល្លារ មក​សង​ឳ​ពុក​មា ហើយ​ចំណែក​លុយ​នៅសល់ ត្រូវឱ្យ​លោក​រ៉ាប់រង សង បំណុល​ធនាគារ ប៉ុន្តែ​ខ​ណះ​លោក កំពុងតែ​រក​ម៉ូយ​លក់ បាន២នាក់ ក្នុងតម្លៃ៥លាន​ដុល្លារ​និង​ជាង ៥លាន​ដុល្លារ  នោះ​ស្រាប់ តែ​ឱ​ពុក​មា​របស់លោក ឱ្យ​តំណាង ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ ដើម្បី​ទប់ស្កាត់ មិនឱ្យ​លោក​លក់​សណ្ឋាគារ​នោះ បានឡើយ ដោយ​បំពាន​លើ​កិច្ចព្រមព្រាង ព្រោះ​មិនទាន់​ដល់ពេល​កំណត់​រយះពេល២ឆ្នាំ​នៅឡើយ ហើយ​បាន​យកទៅ​ដេញ ថ្លៃ​លក់​សណ្ឋាគារ​នេះ​ឡាយឡុង ឱ្យទៅ​ឈ្មួញ​ដែល មករក​ទិញ​គាត់​លើក​មុន​នោះ​ដដែល ក្នុងតម្លៃ​តែ៣លាន​ដុល្លារ ប៉ុណ្ណោះ ហើយ​គេ​មិនឱ្យ​ភាគី​ដែលជា​បងប្អូន របស់គាត់​ជួប​និយាយ គ្នា​បានឡើយ។
លោក​បាន​និយាយ​ទាំង​ហួសចិត្ត​ទៀតថា អ្នកមានអំណាច​បាន​ឃុបឃិត​ជាមួយ ប្រព​ន្ធ័​តុលាការ គៀបសង្កត់​លោក មិនឱ្យ​រើរួច​បានឡើយ ហើយ​បាន​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ ជាទីបំផុត ។ ដែល​លោក​បាន​ហៅ​ការធ្វើ​នេះ ថា ប្រៀប​បីដូច​ជា​ប្លន់​លោក​ទាំង​រស់ ដោយ​ដៃ​ម្ខាង​គំរាម ចាប់​ដាក់គុក​និង​ដៃ​ម្ខាង កៀប​យក​ទ្រព្យសម្បត្តិ​របស់លោក ។
hotel-golden-stadium
សណ្ជាគារ«ហ្គោល​ដិ​ន​ស្តេ​ឌាម»។ រូបថត ភ្នំពេញ ប៉ុស្តិ៍
លោក យូ​សុ៑ន​ណា​ឆុង បាន​លើក​ឧទាហរណ៍ មួយ​ថា ជំនាន់​ប៉ុលពត មេកង​ចង់បាន​នាឡិកាដៃ​របស់គេ ហើយ​ចោទ​គេ​ថា​ជា​ខ្មាំង រួច​យកទៅ​សម្លាប់​យ៉ា​ង​អយុត្តិធម៌ ដើម្បី​ប្លន់​យក​នាឡិកា​នោះ តែ​ពេលនេះ​ជា​សម័យ​តេ​ជោ ទៅហើយ​នៅតែ​មានរឿង​ដូចគ្នានេះ​កើតឡើង​ចំពោះ​លោក​ទៀត ។
លោក បានលើកឡើង​ទៀតថា ការដេញថ្លៃ​លក់​ឡាយឡុង​សណ្ឋាគារ​របស់លោក​ពី​សំណាក់ មន្ត្រី​តុលាការ​នោះ​ទៀតសោត​ក៏មាន​ភាព​មិន​ប្រក្រតី​​កើតឡើង​ដែរ ដោយ​អ្នកចូលរួម​ត្រូវ​តំកល់​ប្រាក់ ចំនួន៣០មុ​ឺ​ន​ដូ​ល្លារ ប៉ុន្តែ ផ្ទុយ ទៅវិញ អ្នក​ដែល​ចូលរួម​ដេញថ្លៃ​បាន​នោះ បានដាក់​សែក​ស្អុយ​មិនមាន ទឹកប្រាក់​ទេ ពោលគឺ នៅក្នុង​សែក ដែល​ចេញ​ដោយ ធនាគារ​អេ​ស៊ី​លីដា​នោះ​មាន​ទឹកប្រាក់​តែ​ជាង៣០០ដូ​ល្លារ​តែប៉ុណ្ណោះ ហើយ​អ្នក​ដែល​ដេញថ្លៃ​បាន នោះគេ​ជា​ម៉ូយ ធ្លាប់​ចុះកិច្ចសន្យា ទិញ​សណ្ឋាគារ​របស់​ក្នុងតម្លៃ ៥លាន​ដុល្លារ​កាលពី​មុខ​នោះ​តែម្តង ។រឿង​ដែល​ចំលែក​នោះ​អ្នកយក​សែក​ស្អុយ​មក​ប្រើ​ក្នុងការ​ដេញថ្លៃ​ទិញ​ឡាយឡុង​ សណ្ឋាគារ នោះ​មិន​មានទោស​នោះទេ បើ​ទោះ​លោក​ប្តឹង​ក៏ដោយ ក៏​តុលាការ​មិនមាន​ចំណាត់ការ ដែរ​ហើយ បាន​ច្រានចោល​ការប្តឹង​របស់លោក​ទៀតផង ។
លោក យូ សុ៑ន​ណា​ឆុង បានលើកឡើង​ទៀតថា អំពើ​ទាំងអស់នេះ វា​អយុត្តិធម៌​ជាទីបំផុត សំរាប់ លោក ហើយ លោក​សូម​សំណូមពរ​ទៅ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ជាពិសេស សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហុ៑ន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មេត្តាជួយ​តាមដាន​រឿងនេះ ផង​ព្រោះ​គាត់​បាន​រង​នូវ​អំពើ អយុត្តិធម៌​ជាទីបំផុត ហើយ​ត្រូវការ​សម្តេច​ជួយ បើ​មិន​ដូច្នេះ​ទេ លោក​ច្បាស់​ជា​មិនអាច​រស់ បាន​ទ្បើ​យ ។
ឆ្លើយតប​ចំពោះ​កា​រលើ​ឡើង​របស់ លោក យូ សុ៑ន​ណា​ឆុង ខាងលើនេះ លោក​មេធាវី ខៀវ សំបូរ តំណាង​ឲ្យ​ភាគី​ម្ចាស់បំណុល​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ ការចោទប្រកាន់​លោក យូ សុ៑ន​ណា​ឆុង។
លោក​មេធាវី​សំបូរ បាន​មានប្រសាសន៍ នៅក្នុង​សន្និសីទកាសែត បន្ទាប់ពី ការធ្វើ​សន្និសីទកាសែត របស់លោក យូ សុ៑ន​ណា​ឆុង​នៅ​ក្នង​ភោ​ជនី​ដ្ឋា​ន​សេ​វិ​ន​ប្រាយ​ថា៖ ការសម្រេច​របស់​តុលាការ​គ្រប់​ជាន់ថ្នាក់ (ទាំង​សាលាដំបូង​រាជធានី​ភ្នំពេញ សាលា​ឧ​ទ្ទ​រណ៍ និង តុលាការ​កំពូល) ក្នុង​សំណុំ​រឿ​ខាងលើនេះ ត្រូវបាន​ធ្វើឡើង ដោយ​អនុវត្ត​ទៅ​ច្បាប់​ត្រឹមត្រូវ និង​ពុំបាន​រំលោភច្បាប់​ឡើយ។ ចំណែកឯ ការចុះ​អនុវត្តន៍ ដីកា​ស្ថាពរ​របស់​ភាគី​តុលាការ និង​អាជ្ញា​ធម៌​ពាក់ព័ន្ធផ្សេងៗទៀត​ទៅ លើ សណ្ឋាគារ«ហ្គោល​ដិ​ន​ស្តេ​ឌាម»​ទៀតសោត ក៏ត្រូវ​បាន​អនុវត្តតាម​នីតិវីធី​ច្បាប់​យ៉ាង​ល្អឥតខ្ចោះ​ផងដែរ ។
លោក​មេធាវី​ថ្លែងថា៖«យោងតាម​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល ចាប់ពីពេលនេះ​តទៅ ឈ្មោះ យូ សុ៑ន​ណា​ឆុង ពុំមាន​លក្ខណៈសម្បត្តិ និង​មិនមែនជា​ម្ចាស់​សណ្ឋាគារ Golden Stadium HOTEL ទៀត​ទេ»។
ពាក់ព័ន្ធ​ទៅនឹង​បុគ្គលិក​ដែល​បាត់បង់​ការងារ​ដោយសារតែ​ការបិទ​សណ្ឋាគារ Golden Stadium HOTEL ខាងលើនេះ លោក​មេធាវី​ខៀវ សំបូរ បានបញ្ជាក់​ថាៈ ភាគី​អ្នកដេញថ្លៃ​ឈ្នះ នឹង​ជួយ​ដោះ ស្រាយ​ប្រាក់ខែ​ជូន​ពួកគេ។ ឥឡូវនេះ ភាគី​អ្នកដេញថ្លៃ បាន​កំពុងតែ ស្រាវ​រក​បញ្ជី​បុគ្គលិក ដើម្បី បើក​ប្រាក់ខែ ជូន​ពួកគាត់៕

___________________________
ប្រភពព័ត៌មានពី៖ ភ្នំពេញប៉ុស្តិ៍