ក្រុមបង្កអុកឡុក បន្ដដុតកង់រថយន្ដ ប្រឆាំងជាមួយ សមត្ថកិច្ច

1/03/2014 0 Comments A+ a-

សមត្ថកិច្ច ចាប់ខ្លួនជនបង្ក ៤នាក់
ភ្នំពេញ ៖ ដោយមិនព្រមចុះចាញ់ ក្រុម បង្កអុកឡុក ដែលនាំគ្នាបិទផ្លូវវ៉េងស្រេង សួនកាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ បានបន្ដដុតកង់រថយន្ដ ប្រឆាំងជាមួយសមត្ថកិច្ច ខណៈដែលជន បង្កទាំងនេះ ៤នាក់ ត្រូវបានចាប់ខ្លួនក្នុងការ បំបែករបស់សមត្ថកិច្ច តាំងពីព្រឹកមក នោះ។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្រុមបង្កអុកឡុកជាច្រើនរយ នាក់ មិនទាន់ដកថយនៅឡើយទេ ពោល ពួកគេដែលក្នុងដៃមានបំពង់ទីប ដំបង និង ដុំថ្ម បាននាំគ្នាបន្ដបិទផ្លូវ ហើយដុតកង់ រថយន្ដឆេះសន្ធោសន្ធៅ នៅទីនោះប្រឆាំង ជាមួយកម្លាំងសមត្ថកិច្ចចម្រុះ របស់រាជ ធានីភ្នំពេញ ។
កំណាត់ផ្លូវវ៉េងស្រេង ម្ដុំសួនកាណាឌីយ៉ា ត្រូវបានកកស្ទះ និងបិទ ចរាចរណ៍ទាំងស្រុង តាំងពីព្រឹកមកម្ល៉េះ ដោយសារតែក្រុមទាំងនេះ បាននាំគ្នាតវ៉ា រហូតដល់បិទផ្លូវ ហើយសមត្ថកិច្ចជាច្រើន នាក់ បានបើកប្រតិបត្ដិការបំបែកបណ្ដាល ឱ្យផ្ទុះអាវុធ ហើយស្លាប់ជនបង្ក ៤នាក់ និង របួសមួយចំនួនទៀត ។ គិតត្រឹមវេលា ម៉ោង ១២ និង១០នាទីរសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០១៤ នេះ ស្ថានការណ៍ ទូទៅនៅផ្លូវវ៉េងស្រេង សួនកាណាឌីយ៉ា ត្រូវបានសមត្ថកិច្ចរាយការណ៍ថា មិនទាន់ ធូរស្រាលនៅឡើយទេ ដោយសារតែក្រុម បង្កអុកឡុកទាំងនេះ មិនទាន់ដកថយ ៕
______________________
ផ្តល់សិទ្ទិដោយ៖dap-news.com