មូលហេតុធនាគារជាតិនៃកម្ពុជាបោះពុម្ពក្រដាសប្រាក់រៀលថ្មីបន្ថែម
មធ្យោបាយទូទាត់ដោះដូរពាណិជ្ជកម្ម
និងទ្រទ្រង់ដល់សកម្មភាពសេដ្ឋកិច្ច គឺរូបិយប័ណ្ណ។ ប៉ុន្តែ
តម្លៃរូបិយប័ណ្ណអាចឡើងថ្លៃ ឬចុះថោក ដោយសារតែកត្តាសំខាន់ពីរ
គឺបរិមាណលុយដែលចរាចរលើទីផ្សារ និងទំនុកចិត្តរបស់អ្នកប្រើប្រាស់។
ការបោះពុម្ពលុយច្រើនពេក អាចប៉ះពាល់ដល់តម្លៃលុយ ឬលុយហើម
នឹងធ្វើឲ្យស្ថាប័នបោះពុម្ពលុយ
ជាពិសេសធនាគារជាតិមិនអាចប្រើប្រាស់គោលនយោបាយរូបិយវត្ថុ
ដើម្បីគ្រប់គ្រងចរាចរសាច់ប្រាក់នៅលើទីផ្សារបានឡើយ។
ការបាត់បង់ប្រសិទ្ធភាពប្រើប្រាស់គោលនយោបាយរូបិយវត្ថុ អាចខាតបង់ផលចំណេញពីការបោះពុម្ពក្រដាសប្រាក់រៀល និងអាចធ្វើឲ្យអត្រាអ្នកប្រើប្រាស់ប្រាក់ដុល្លារអាមេរិកកាន់តែ ច្រើនឡើង។
អ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា ការបោះពុម្ពក្រដាសប្រាក់ថ្មីនៅក្នុងប្រទេសមួយ បណ្ដាលមកពីគោលបំណងសំខាន់មួយចំនួន ដូចជា ការបោះពុម្ពបន្ថែមដើម្បីទូទាត់ និងបំពេញក្រដាសចាស់ដែលខូចខាត ឬការបោះពុម្ពបន្ថែមទៅតាមកំណើនសេដ្ឋកិច្ច និងតម្រូវការរបស់អ្នកប្រើប្រាស់ជាក់ស្ដែង។ ម៉្យាងវិញទៀត ការបោះពុម្ពលុយបន្ថែម គឺសម្រាប់បំពេញថវិកាជាតិដែលប្រមូលបានតិច។
រាជរដ្ឋាភិបាល និងធនាគារជាតិកម្ពុជា បានបោះពុម្ពក្រដាសប្រាក់ប្រភេទថ្មីបីដងកំឡុងឆ្នាំ២០១៣។ លើកទីមួយ ធនាគារជាតិកម្ពុជា បានបោះពុម្ព និងដាក់ឲ្យចរាចរប្រភេទក្រដាសប្រាក់ប្រភេទ ១ពាន់រៀល កាលពីខែកុម្ភៈ ឆ្នាំ២០១៣។ លើកទីពីរ បានបោះពុម្ពប្រភេទក្រដាសប្រាក់ ១សែនរៀល ចំពេលចម្រើនព្រះជន្មព្រះបាទ នរោត្ដម សីហមុនី កាលពីខែឧសភា ឆ្នាំ២០១៣។ ហើយការបោះពុម្ពលើកចុងក្រោយនៅក្នុងខែវិច្ឆិកា គឺប្រភេទក្រដាសប្រាក់ ២ពាន់រៀល។
ការបោះពុម្ពក្រដាសប្រាក់ថ្មីផ្ទួនៗគ្នានេះ អាចប៉ះពាល់ដល់តម្លៃលុយរៀលដែលចរាចរនៅលើទីផ្សារ ដោយសារតែបរិមាណលុយដែលបានបោះពុម្ពនោះមិនត្រូវបានគេផ្សព្វផ្សាយ ជាសាធារណៈឡើយ។ យ៉ាងណាក៏ដោយ អ្នកពាក់ព័ន្ធវិស័យរូបិយវត្ថុបានសង្កេតឃើញថា អត្រាតម្លៃលុយរៀលធៀបនឹងដុល្លារអាមេរិក មិនមានការប្រែប្រួលឡើយ។
ម្ចាស់ហាងប្ដូរប្រាក់ លី ហ៊ួរ អ្នកស្រី ស៊ាង លីម បានអះអាងថា អត្រាប្ដូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិក មានស្ថិរភាពប្រមាណ ៤ពាន់រៀលក្នុងមួយដុល្លារអាមេរិក៖ «ដូចថាមិន ចុះថោកខ្លាំងប៉ុន្មានទេ ព្រោះការមុនវា ៤ពាន់ ៥០ ឬ ៤ពាន់ ៧០ តែឥឡូវចុះមកនៅសល់តែ ៣.៩៩០ ហើយប្រាក់រៀលតាំងពី ៥ឆ្នាំហើយ គឺធនាគារជាតិ ប្រហែលជាគាត់ស្ទង់ដឹង ដឹងថាប្រាក់នោះត្រូវចេញយ៉ាងម៉េច វាត្រូវនឹងថ្លៃវាអត់ឡើងចុះអីច្រើន»។
អ្នកស្រី ស៊ាង លីម បញ្ជាក់ទៀតថា ជាទូទៅអ្នកដែលមានតម្រូវការក្រដាសប្រាក់ ១០ម៉ឺនរៀល គឺសម្រាប់ការបង់ពន្ធ ទឹកភ្លើង ឬដើម្បីផ្ទេរប្រាក់ទៅតាមបណ្ដាខេត្តជាដើម។ ម៉្យាងវិញទៀត តម្លៃលុយរៀលឡើងថ្លៃ គឺនៅកំឡុងពេលប្រមូលផលកសិកម្ម។
បន្ថែមលើនេះ ប្រធានសមាគមស្ថាប័នមីក្រូហិរញ្ញវត្ថុកម្ពុជា និងជានាយកប្រតិបត្តិនៃស្ថាប័នមីក្រូហិរញ្ញវត្ថុស្ថាបនា លោកបណ្ឌិត ប៊ុន មុនី បានសង្កេតឃើញថា ការបោះពុម្ពក្រដាសប្រាក់រៀលថ្មីនេះ ដើម្បីបំពេញបន្ថែមឱនភាពក្រដាសប្រាក់រៀល៖«ខ្ញុំគិតថាដូចជាអត់ មានបញ្ហាអីទេខាងការបោះពុម្ពលុយបន្ថែម វាជាការបំពេញបន្ថែមចំពោះការផ្លាស់ប្ដូរលុយចាស់លុយថ្មីហ្នឹងឯង តាមខ្ញុំយល់។ តែគេអត់បានផ្សព្វផ្សាយថា ការបោះនោះជាការបោះបន្ថែម ឬមួយក៏ជាការប្ដូរ ពីព្រោះលុយចាស់វារហែកច្រើនគេត្រូវដុតចោល ហើយគេជំនួសវិញនូវលុយក្រដាសថ្មី។ វាជារឿងធម្មតាក្នុងការផ្លាស់ប្ដូរក្រដាសប្រាក់ ព្រោះក្រដាសប្រាក់យើងគុណភាពមិនសូវល្អ»។
លោកបណ្ឌិត ប៊ុន មុនី មានប្រសាសន៍បន្ថែមទៀតថា នៅពេលលុយថ្មីប្រកាសឲ្យចរាចរនៅលើទីផ្សារ តម្លៃលុយមិនចុះថោកឡើយ។ អត្រាប្ដូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិក ស្ថិតនៅអត្រាដដែលប្រមាណ ៤ពាន់រៀលនាពេលបច្ចុប្បន្ន។ លោកបន្តថា ការបោះពុម្ពលុយរៀលបន្ថែមនេះ មិនទាក់ទងនឹងរឿងនយោបាយឡើយ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីធនាគារជាតិកម្ពុជា បានអះអាងថា រៀងរាល់ឆ្នាំ ធនាគារជាតិបានបោះពុម្ពលុយបន្ថែមដែលមានគុណភាពខ្ពស់ស្របទៅតាម កំណើនសេដ្ឋកិច្ចដែលកម្ពុជា សម្រេចបាន មានន័យថា នៅពេលដែលសេដ្ឋកិច្ចមានកំណើនកាន់តែខ្ពស់ សកម្មភាពជំនួញមានកាន់តែច្រើនដែលធ្វើឲ្យតម្រូវការលុយរៀលកើនឡើង ដែរ។
របាយការណ៍របស់ធនាគារជាតិកម្ពុជា បានបង្ហាញថា ធនាគារជាតិមានវិធានការដែលអាចគ្រប់គ្រងអត្រាប្ដូរប្រាក់រៀលឲ្យ មានស្ថិរភាព។ វិធានការលើកកម្ពស់ប្រាក់រៀល រួមមាន ការប្រមូលពន្ធជាប្រាក់រៀល ការអនុញ្ញាតឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារមួយចំនួន អាចដកជាប្រាក់រៀលនៅតាមម៉ាស៊ីន អេ.ធី.អិម (ATM) ជាដើម។
តាមការប៉ាន់ស្មានដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា បានបង្ហាញថា ការប្រើប្រាស់លុយរៀលនៅកម្ពុជា បានកើនឡើងនាពេលពេលបច្ចុប្បន្ន ដែលមានអត្រាក្នុងរង្វង់ ២០% បើធៀបនឹងបរិមាណលុយបរទេសសរុបដែលចរាចរនៅក្នុងសេដ្ឋកិច្ចកម្ពុជា៕
__________________
ប្រភពពី
វិទ្យុអាស៊ីសេរី