ដល់ម៉ោងសន្យាសងប្រាក់គេតែគ្មានលុយ ក៏ឈ្លោះជាមួយប្ដីរួចលួចចង.កសម្លាប់ខ្លួន
ខេត្ដបាត់ដំបង ៖ ស្ដ្រីម្នាក់បានលួច
ចង.កសម្លាប់ខ្លួនចោលប្ដីនិងកូនៗបន្ទាប់
ពីឈ្លោះប្រកែកជាមួយនឹងប្ដីព្រោះរឿង គ្មានលុយសងបំណុលគេ
។សាកសពស្ដ្រីរងគ្រោះត្រូវបានកូន
ស្រីប្រទះឃើញនៅម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី៧ ខែមករា
ឆ្នាំ២០១៤ នៅលើ ផ្ទះ ស្ថិតក្នុងភូមិព្រៃរកា
សង្កាត់អូរម៉ាល់ក្រុង-ខេត្ដបាត់ដំបង ។
នគបាលក្រុងបាត់ដំបងបានឱ្យដឹងថា ស្ដ្រីរងគ្រោះឈ្មោះ មៀច ម៉េងលី អាយុ ៥៧ឆ្នាំ មានប្ដីឈ្មោះ អ៊ុន សាវុត អាយុ ៦២ឆ្នាំ មានកូនស្រី៦នាក់ក្នុងបន្ទុក បច្ចុប្បន្នរស់នៅភូមិ-សង្កាត់ខាងលើ ។
មន្ដ្រីនគរបាលបានឱ្យដឹងថា ស្ដ្រីរង គ្រោះបានប្រើកន្សែងដើម្បីចង.កធ្វើអត្ដ ឃាតទៅនឹងធ្នឹមផ្ទះមាត់ទ្វាបន្ទប់ ។
អ្នករស់នៅជិតផ្ទះស្ដ្រីរងគ្រោះបានឱ្យ ដឹងថា ស្ដ្រីរងគ្រោះនៅព្រឹកថ្ងៃទី៧ ខែ មករា ឆ្នាំ២០១៤ បានសម្ដែងទឹកមុខ ស្រពាប់ស្រពោនដើរចុះដើរឡើងដូចជា មានទុក្ខលំបាកយ៉ាងខ្លាំង ។ ក្រោយមក ក៏ឮសំឡេងឈ្លោះប្រកែកជាមួួយនឹងប្ដី ព្រោះរឿងជំពាក់ប្រាក់គេនឹងដល់ពេលត្រូវសន្យាសងប្រាក់ទាំងនោះ ។ រហូតដល់ម៉ោង ៩ព្រឹកថ្ងៃដដែលក៏មានការភ្ញាក់ផ្អើល ឡើងតែម្ដងគ្រាដែលកូនស្រីបានប្រទះ ឃើញម្ដាយចងកស្លាប់បាត់ទៅហើយ ។
លោក អ៊ុន សាវុត ជាប្ដីស្ដ្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើត ហេតុនៅព្រឹកព្រលឹមគាត់និងប្រពន្ធបាន ឈ្លោះប្រកែកគ្នាព្រោះរឿងជំពាក់ប្រាក់ គេ ហើយខណៈដែលគាត់ចេញទៅរកខ្ចី ប្រាក់ដើម្បីឱ្យប្រពន្ធយកទៅសងគេ តែ មិនទាន់រកប្រាក់បានផងស្រាប់តែទទួល ដំណឹងអកុសលនេះ ។
នគរបាលក្រុងបាត់ដំបងបញ្ជាក់ថា ស្ដ្រីរងគ្រោះពិតជាចងកសម្លាប់ខ្លួនពិត ប្រាកដមែន មិនមែនមានគេធ្វើឃាត អ្វីនោះទេ ហើយសាកសពស្ដ្រីរងគ្រោះ បានប្រគល់ឱ្យប្ដីនិងកូនៗរៀបចំធ្វើបុណ្យនៅនឹងគេហដ្ឋាន ៕
_______________________
ប្រភពពីនគរវត្ត