ខឹង​កូនប្រសា​ស្រវឹង​រាល់ថ្ងៃ​វាយ​មួយ​ចបជីក​នាំ​ដល់​ពេទ្យ​ស្លាប់​

1/09/2014 0 Comments A+ a-

ខេត្ដកំពង់ចាម​ ៖​ ដោយសារ​តែ​កំហឹង​លោកតា​អាយុ​៧៦​ឆ្នាំ​ម្នាក់​បាន​វាយ​កូន​ ប្រសារ​មួយ​ចបជីក​បណ្ដាល​ឱ្យ​ស្លាប់​ ពេល​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ដ​ ព្រោះ​ តែ​កូនប្រសារ​ស្រវឹង​ញឹកញាប់​មិន​គិត​ ពី​កិច្ចការ​រកស៊ី​ ។​
អធិការ​នគរបាល​ស្រុក​ព្រៃឈរ​លោក​ កែវ​ ស៊ា​ង​ហ៊​ន់​ បានឱ្យ​ដឹង​ថា​ ឪពុកក្មេក​ ដែល​វាយ​កូនប្រសារ​ឈ្មោះ​ ម៉ែ​ន​ អាន​ ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​តែ​បាន​ប្រើ​ អំពើ​ហិង្សា​រហូត​ដល់​កូនប្រសារ​ស្លាប់​ ។​ លោក​អធិការ​បន្ដ​ថា ​ កាលពី​វេលា​ម៉ោង​ ៩​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៦​ ខែមករា​ ឆ្នាំ​ ២០១៤​ នៅ​ភូមិ​បារាយណ៍​ ឃុំ​ខ្វិត​ធំ​ ស្រុក​ព្រៃឈរ​ ខេត្ដកំពង់ចាម​ មាន​អំពើ​ ហិង្សា​កើតឡើង​ ដោយ​បុរស​ជា​ឪពុក​ ក្មេក​ឈ្មោះ​ ម៉ែ​ន​ អាន​ បាន​យក​ចបជីក​វាយ​កូនប្រសារ​ប្រុស​ឈ្មោះ​ រៀល​ រ៉េ​ន​ អាយុ​៤៩​ឆ្នាំ​ ត្រូវ​ចំ​ចិញ្ចើម​ និង​សៀតផ្កា​ បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ ហើយ​ត្រូវ​បាន​ សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ដ​ ប៉ុន្ដែ​ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​ ជន​រង​គ្រោះ​ក៏​ស្លាប់​នៅ​មន្ទីរពេទ្យ​នោះ​ទៅ​ ។​
លោក​អធិការ​ស្រុក​បាន​បន្ដ​ទៀត​ថា​ បុរស​វ័យ​ចំណាស់​ជា​ឪពុក​ខឹង​កូនប្រសារ​ តែងតែ​ដើរ​ស៊ីចាយ​ និង​បំផ្លាញ​ទ្រព្យ​ សម្បត្ដិ​នៅ​ក្នុង​គ្រួសារ​ញឹកញាប់​ ។​ ដោយ​ សារ​តែ​មិន​អាច​អត់ឱន​ឱ្យ​កូនប្រសារ​នេះ​ បាន​ក៏​វាយ​មួយ​ចបជីក​បណ្ដាល​ឱ្យ​ស្លាប់​ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ ។​ បន្ទាប់​ពី​ ដឹង​ថា​កូនប្រសារ​ស្លាប់​ បុរស​ជា​ឪពុក​ ក្មេក​ក៏​រត់​ចោលផ្ទះ​បាត់​ទៅ​ ។​
​មាន​អំពើ​ហិង្សា​មួយទៀត​បាន​កើត​ ឡើង​នៅ​ស្រុក​ពញាក្រែក​ ខេត្ដកំពង់ចាម​ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០១៤​ នៅ​ភូមិ​ពោធិ៍​រោង​លើ​ ឃុំ​ កោង​កាង​ ស្រុក​ពញាក្រែក​ ។​
មន្ដ្រី​នគរបាល​ស្រុក​បានឱ្យ​ដឹង​ថា​ កម្មករ​សំណង់​២​នាក់​នាំ​គ្នា​អង្គុយ​ផឹកស្រា​ ក្នុង​ការដ្ឋាន​សំណង់​នៅ​ភូមិ​-​ឃុំ​ខាងលើ​ ហើយ​ស្រវឹង​រៀងៗ​ខ្លួន​ ។​ ពេល​នោះ​គេ​ បានឮ​សូរ​សំឡេង​កម្មករ​ទាំង​២​នាក់​ ឈ្លោះប្រកែក​គ្នា​រហូត​ដល់​កម្មករ​ម្នាក់​ ឈ្មោះ​ ជឿន​ អាយុ​ប្រហែល​៣០​ឆ្នាំ​ បាន​ យក​ពូថៅ​ទៅ​កាប់​កម្មករ​ជា​គូទំនាស់​ ឈ្មោះ​ សា​រ៉ាត់​ រស់នៅ​ភូមិ​កោះ​តេ​ជោ​ ឃុំ​គគីរ​ធំ​ ស្រុក​កៀនស្វាយ​ ខេត្ដកណ្ដាល​ ត្រូវ​ចំ​គុម្ពត្រចៀក​បណ្ដាល​ឱ្យ​ស្លាប់​ក្នុង​ ថ្លុកឈាម​ ហើយ​បុរស​ជា​ឃាតក​បាន​គេចខ្លួន​បាត់​ ។​
​ករណី​ទាំង​២​នេះ​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ចាម​កំពុង​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​តុលាការ​ និង​ស្វែងរក​ចាប់​ជន​ ជា​ឃាតក​ ៕
- ប្រភពពីនគរវត្ត