ស្រវឹងស្រា បើកម៉ូតូលឿន ទៅបុកបង្គោលភ្លើង ស្លាប់នៅនឹងកន្លែងភ្លាមៗ

1/03/2014 0 Comments A+ a-

ភ្នំពេញ ៖ ជនរងគ្រោះម្នាក់ បានស្លាប់ភ្លាមៗ មួយរំពេច បន្ទាប់ស្រវឹងស្រាបើកម៉ូតូលឿន ទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវ ទាំងកំរោលតែម្នាក់ឯងកាលពី វេលាម៉ោង១២និង ៣០នាទីរំលង អធ្រាត្រ ឈាន ចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤នៅចំណុចខាង មុខស្ថានទូត បារាំង ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ ស្រះចកខណ្ឌដូនពេញ ។
មន្ត្រី នគរបាលប៉ុស្តិ៍ស្រះចក ខណ្ឌដូនពេញ បានឲ្យដឹងថា ជនរងគ្រោះដែល បើកបុកបង្គោលភ្លើង ស្លាប់ ខ្លួនឯងនោះឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅផ្ទះលេខ ៧៥៨ ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ ជិះម៉ូតូម៉ាកWave I ពណ៌ ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1K-5332 ។
នគរបាលមូលដ្ឋានបានបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះទំនងចេញពីផឹកស៊ី ហើយមាន សភាពស្រវឹងបានបើកម៉ូតូយ៉ាងលឿន នៅរង្វង់មូល គួចកាណុង លុះមកដល់ចំណុចកើតហេតុក៏ជ្រុល ឡើង ចិញ្ចើមផ្លូវ ខាងឆ្វេងដៃ ទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវ ទាំងកំរោលបណ្ដាលឲ្យស្លាប់ បាត់បង់អាយុ ជីវិតភ្លាមៗ តែម្តង ។ ចំណែកសពត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូត្រូវយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញរង់ចាំក្រុម គ្រួសារមកទទួលយកទៅវិញ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល