ក្រុងបាងកកៈ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោកស្រី យីងឡាក់
ស៊ីណាវ៉ាត្រា
កំពុងជំរុញឲ្យមានការចរចាថ្មីមួយជាមួយចលនាតវ៉ាប្រឆាំងរដ្ឋាភិបាល
នៅមុន ផែនការរបស់ពួកគេដើម្បី«បិទ» ក្រុងបាងកកនៅថ្ងៃចន្ទក្រោយ។
ប្រភពរដ្ឋាភិបាលមួយបាននិយាយថា លោកស្រី
យីងឡាក់បានស្នើឲ្យក្រុមយោធាដើរតួនាទី ជាអ្នកសម្រុះសម្រួល
រវាងរដ្ឋាភិបាលនិងគណៈកម្មាធិការកំណែទម្រង់ប្រជាធិបតេយ្យប្រជាជន
(PDRC) នៅមុនផែនការបិទ ក្រុងបាងកក។
អគ្គលេខាធិការ PDRC លោក ស៊ូថេប ធឿកស៊ូបាន
បានជួបឥស្សរជនយោធាកំពូលជាច្រើនកាលពីថ្ងៃសៅរ៍
ដើម្បីពិភាក្សារកវិធីបញ្ចប់វិបត្តិនេះ។
ប្រភពនោះ បាននិយាយថា គ្មានការរីកចម្រើនអ្វី
កើតចេញពីកិច្ចពិភាក្សានោះទេ ខណៈលោកស៊ូថេប
បានបញ្ជាក់ពីការទាមទារជាថ្មីរបស់ខ្លួនសម្រាប់រដ្ឋាភិបាល
បណ្ដោះអាសន្ន ឲ្យជំរុញកំណែទម្រង់ជាតិ។
លោកស្រីយីងឡាក់ កាលពី ថ្ងៃអាទិត្យ បានធ្វើការអំពាវនាវម្ដងទៀត ឲ្យសាធារណៈជនមកបោះឆ្នោត។
ក្នុង សារមួយដែលបានបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន
លោកស្រីយីងឡាក់បានថ្លែងថា
នៅពេលការបោះឆ្នោតមិនអាចដោះស្រាយគ្រប់បញ្ហា តែក្នុងរយៈពេលមួយយប់
ពួកគេអាចកាត់បន្ថយវិបត្តិ ជាមួយកំណែទម្រង់
និងការផ្ដល់សិទ្ធិដល់រដ្ឋ ការក្នុងតំបន់។
លោកស្រីបានមានប្រសាសន៍ថា៖
«បើសិនជាអ្នកមិនចង់ឲ្យរដ្ឋាភិបាលត្រឡប់មកវិញ
អ្នកអាចប្រយុទ្ធតាមរយៈ ការបោះឆ្នោត។
យើងអាចផ្លាស់ប្ដូរការជួបជុំទៅជាកម្លាំងដ៏មានឥទ្ធិពលដើម្បី
ពិនិត្យ ពិចៃរដ្ឋាភិបាល»។
លោកស្រី បានបន្តថា វេទិកាកំណែទម្រង់
គេគួរប្រើប្រាស់ដើម្បីធ្វើរាល់ការផ្លាស់ប្ដូរដែលអ្នកចង់ឃើញ
ជាការបោះឆ្នោតដោយយុត្តិធម៌ និងមានតម្លាភាព
ឬបំបាត់អំពើពុករលួយនៅក្នុងចំណោមក្រុមអ្នកនយោបាយ
ក្រុមមន្ដ្រីរាជការ ឬវិស័យឯកជន។ ដើម្បីសម្រេចបានលទ្ធផលនេះ
យើងត្រូវការធ្វើវិសោធនកម្មច្បាប់ ហើយយើងត្រូវការរដ្ឋាភិបាលមួយ
និងសភាមួយដើម្បីធ្វើច្បាប់ឡើង»។
លោកស្រី យីងឡាក់ បានមានប្រសាសន៍ថា ការលុបចោលការបោះឆ្នោត
នឹងនាំប្រទេសជាតិទៅកាន់ទីអវសាន។
សភាត្រូវបានរំលាយដើម្បីការបោះឆ្នោត ដែលមានន័យថារដ្ឋាភិបាល
ត្រូវបានកម្រិត ក្នុងអំណាចរបស់ខ្លួនហើយ។
ប្រសាសន៍របស់ លោកស្រីយីង ឡាក់បានធ្វើឡើង មួយថ្ងៃ
បន្ទាប់ពីលោកពីលោក ស៊ូថេប បានគំរាមកំហែងចាត់វិធានការ«ដែល
ពុំធ្លាប់មាន» ដើម្បីដាក់សម្ពាធ រដ្ឋាភិបាលចាំផ្ទះឲ្យលាលែង។
នៅថ្ងៃទី១៣ មករា PDRC នឹងរំលាយទីតាំងជួបជុំបច្ចុប្បន្ន
និងបង្កើតទីតាំង៦ថ្មីដើម្បីរាំងខ្ទប់មិនឲ្យគណៈរដ្ឋមន្ត្រី
ចូលធ្វើការ។
ស៊ូថេប បាននិយាយថា លោកស្រី យីងឡាក់ អាចត្រូវបង្ខំ
ឲ្យចាកចេញពីប្រទេស ហើយទ្រព្យសម្បត្តិរបស់គាត់ អាចត្រូវរឹបអូស
បើសិនជាក្រុមអ្នកតវ៉ាបានឈ្នះវិធានការនេះ៕
ប្រភពពី
ភ្នំពេញប៉ុស្តិ៍
Read more:
http://www.cambodiapage.info/?p=10910#ixzz2pm0TUZjjក្រុងបាងកកៈ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោកស្រី យីងឡាក់