គណបក្សទំនាស់ទាំងពីរឱ្យតម្លៃលើការចរចាដើម្បីបញ្ចប់ជម្លោះ
ភ្នំពេញ៖ មេដឹកនាំនយោបាយនៅក្នុងប្រទេសកម្ពុជា
បានបង្ហាញជំហរទោរទន់រកគ្នានៅថ្ងៃអង្គារនេះក្រោយពីការបង្ក្រាប
បាតុករយ៉ាងហិង្សាដែលប្រព្រឹត្តឡើងដោយរដ្ឋាភិបាល។
លោកហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាបានថ្លែងជាសាធារណៈក្នុង ទីក្រុងភ្នំពេញដោយបញ្ជាក់ឡើងវិញពីជំហរភា្ជប់ការចរចាឡើងវិញជាមួយ គណបក្សសង្គ្រោះជាតិ។
«គណបក្សប្រជាជនកម្ពុជានៅតែរក្សាជំហរនយោបាយប្រកាន់ខ្ជាប់នូវ សុឆន្ទៈដ៏ពិតប្រាកដក្នុងការជួបចរចាគ្រប់កម្រិតជាមួយគណបក្ស សង្គ្រោះជាតិសំដៅដោះស្រាយបញ្ហាដែលមិនទាន់បានស្រុះស្រួលជាមួយ គ្នា»។
លោកហេង សំរិន បានធ្វើសេចក្តីថ្លែងការណ៍នេះក្នុងឱកាសរំលឹកខួបលើកទី៣៥ឆ្នាំនៃ ជ័យជម្នះថ្ងៃ៧មករា ឆ្នាំ១៩៧៩លើពួកខ្មែរក្រហម។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិដែលជាគណបក្សជាប់ ឆ្នោតតែពីរគត់មានទំនាស់រវាងគ្នាជុំវិញលទ្ធផលបោះឆ្នោត។ គណបក្សនិមួយៗបានប្រកាសពីជ័យជម្នះរៀងៗខ្លួន។ប៉ុន្តែគណៈកម្មការ ជាតិរៀបចំការបោះឆ្នោតដែលទទួលរងការចោទប្រកាន់ថាលំអៀងទៅរកគណបក្ស កាន់អំណាចបានប្រកាសលទ្ធផលថាគណបក្សកាន់អំណាចរបស់លោកហ៊ុន សែន ឈ្នះបាន៦៨អាសនៈនិងគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខា ឈ្នះបាន៥៥អាសនៈក្នុងរដ្ឋសភាដែលមានចំនួន១២៣កៅអី។
គណបក្សសង្គ្រោះជាតិបានទាមទារឲ្យមានការដោះស្រាយភាពមិនប្រក្រតី នៅក្នុងការបោះឆ្នោតនិងទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។ប៉ុន្តែ ការទាមទារនេះមិនបានសម្រេចជោគជ័យនោះទេ។
ទីបំផុតគណបក្សជំទាស់បានដឹកនាំបាតុកម្មជាច្រើន។ បាតុកម្មដែលគាំទ្រដោយចំហពីក្រុមកម្មកររោងចក្រហើយដែលត្រូវ បង្រ្កាបដោយកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលកាលពីសប្តាហ៍មុនដោយ បណ្តាលឲ្យមានជនរងគ្រោះស្លាប់៤នាក់យ៉ាងតិចនិងរបួសប្រមាណ៤០នាក់។
កាលពីថ្ងៃច័ន្ទម្សិលមិញនេះប្រទេសបារាំងបានស្នើឲ្យភាគីទំនាស់ នយោបាយទាំងពីរចាប់ផ្តើមចរចាគ្នាឡើងវិញឲ្យបានឆាប់ដើម្បីធានាដំណើរ ការល្អនៃស្ថាប័ននានានៅក្នុងប្រទេស។ ប៉ុន្តែបារាំងក៏បានព្រមានពីការគោរពសិទ្ធិធ្វើបាតុកម្មដោយអហិង្សា ផងដែរ។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិធ្លាប់បានប្រកាសថានឹងមិនធ្វើការចរចា ណាមួយជាមួយគណបក្សប្រជាជនកម្ពុជាទេល្គឹកណាមិនមានការបញ្ឈប់អំពើ ហិង្សា។ប៉ុន្តែនៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃនេះលោកសម រង្ស៊ី មានប្រសាសន៍ថាគណបក្សសង្គ្រោះជាតិត្រៀមខ្លួនចរចាបន្ថែមទៀតជាមួយ គណបក្សកាន់អំណាច។
«យើងត្រៀមខ្លួនជួបគ្នាដោះស្រាយបញ្ហាដែលនៅសេសសល់នៅគ្រប់កម្រិត។នេះជាស្មារតីរបស់យើងដដែល»។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលដែលបានតាមដានសភាពការណ៍នយោបាយ នៅក្នុងប្រទេសកម្ពុជាធ្លាប់បានផ្តល់យោបល់នាពេលកន្លងមកឲ្យគណបក្ស គូជម្លោះទាំងពីរធ្វើការចរចាគ្នារកច្រកចេញពីវិបត្តិនយោបាយជាជាង ការប្រកាន់ជំហររៀងៗខ្លួន។
ដោយឡែកនៅថ្ងៃនេះដែរលោកហេង សំរិន បានស្តីបន្ទោសដល់គណបក្សជំទាស់ថាបានដឹកនាំបាតុកម្មតវ៉ានៅតាមដង ផ្លូវដោយខុសច្បាប់ហើយលោកព្រមានថាគណបក្សប្រជាជនកម្ពុជាត្រៀមខ្លួន នឹងប្រើគ្រប់មធ្យោបាយដើម្បីការពាររដ្ឋសភានិងរដ្ឋាភិបាលដែលកើតចេញ ពីការបោះឆ្នោត។
រដ្ឋសភានិងរដ្ឋាភិបាលដែលគណបក្សសង្គ្រោះជាតិនៅតែរក្សាជំហរថាជាស្ថាប័នមិនត្រឹមត្រូវស្របតាមលក្ខណៈច្បាប់ពេញលេញ៕
ប្រភពពី វីអូអេខ្មែរ