រដ្ឋាភិបាលបង្កើតខេត្ត ត្បូងឃ្មុំ ដើម្បីងាយគ្រប់គ្រង ឬបែងចែកអំណាច?
ខេត្តកំពង់ចាម ជាខេត្តធំទី១១ក្នុងចំណោមខេត្តក្រុងចំនួន២៤
ដែលមានប្រជាជនច្រើនរស់នៅ មានចំនួនរហូតដល់១,៦៨០,៦៩៤នាក់។
នៅថ្ងៃទី០៩ខែមករាឆ្នាំ២០១៤ រដ្ឋាភិបាលកម្ពុជា
បានសម្រចចិត្តបំបែកខេត្តដ៏ធំនេះ ទៅបង្កើតខេត្តថ្មីមួយទៀត មានឈ្មោះថា
«ត្បូងឃ្មុំ» ដោយបានកាត់យកចេញពីក្រុង
និងស្រុកមួយចំនូនចេញពីខេត្តកំពង់ចាម
ក្រោមមូលហេតុដើម្បី«ងាយស្រួលក្នុងការគ្រប់គ្រង»។ តែមតិមួយចំនួន
បានវាយតម្លៃលើការបំបែកនេះថា ជាការបំបែក ដើម្បីបែកចែកអំណាចគ្នា។

ស្រុកត្បូងឃ្មុំ មើលឃើញពីអាកាស ដោយប្រព័ន្ធផ្កាយរណប របស់ហ្គូហ្គ័ល។ (រូបថតផ្ដិតពី maps.google.com)
ប្រព័ន្ធគ្រប់គ្រង់រដ្ឋបាល - យោងតាមព្រះរាជក្រិត្យរបស់ព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ចុះព្រះហត្ថលេខានៅថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៣ បានបញ្ជាក់ថា ខេត្តត្បូងឃ្មុំត្រូវបានបង្កើត ដោយកាត់យកក្រុងចំនួនមួយ ស្រុកចំនួនប្រាំមួយចេញពីខេត្តកំពង់ចាមរួមមាន ក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកអូររាំឪ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកញញ្ញាក្រែក និងស្រុកមេមត់។ ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលខេត្តត្បូងឃ្មុំនេះ ត្រូវអនុលោមទៅតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋធានី ខេត្ត ក្រុង ស្រុក។
ក្នុងបទសម្ភាសន៏មួយ ជាមួយទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលពលរដ្ឋអភិវឌ្ឍន៍ និងសន្តិភាព បានអោយដឹងថា «ស្រុកខ្មែរការបង្រួមដែនដីនៅថ្នាក់ក្រោមជាតិ កាន់តែតួចទៅៗ។ យើងឃើញថាខេត្តនៅកម្ពុជា បានឡើងពី ២៤ ទៅ២៥ខេត្ត ដែលនាំអោយវាកាន់ច្រើន (...) ចុះម៉េចមិនបែងចែកខេត្តដែលមានចំនួនស្រុកច្រើន ទៅខេត្តដែលមានចំនួនស្រុកតិច។» លោកបានបញ្ជាក់ទៀតថា «ខេត្តខ្លះទៀតចំនួនប្រជាជន មិនបានស្មើនឹងស្រុកមួយនៅស្រុកគេផង។ យើងគួរកំណាត់ថា តើដែនដីប៉ុណ្ណា មនុស្សប៉ុន្មាននាក់ដែលអាចកំណត់ថាជាខេត្តមួយ។»
ការបំបែកខេត្តជាការងាយស្រួលគ្រប់គ្រង ឬជាការបែងចែកអំណាច?
មានមតិមួយចំនួន បានលើកឡើងថាការបំបែកខេត្តនេះ គ្រាន់តែជាការបែងចែកអំណាច និងមតិមួយចំនួនទៀតលើកឡើងថា ដើម្បីងាយគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។ កន្លងមកករណីជុំវិញការបំបែក ខេត្ត ខ័ណ្ឌនេះ មន្រ្តីរដ្ឋាភិបាលក៏ធ្លាប់បានបញ្ជាក់ដែរថា «ដោយសារការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ មិនបានទាន់ពេលវេលា និងមិនសូវមានប្រសិទ្ធិភាពនោះ ទើបបានធ្វើការសម្រេចចិត្តក្នុងការបង្កើតនូវ ខេត្ត ខណ្ឌថ្មីដើម្បីងាយគ្រប់គ្រង»។
ទាក់ទិនបញ្ហានេះលោកយ៉ង់ គឹមអេង ប្រតិកម្មថា «ចំពោះការពង្រីកខេត្តមួយទៀតហ្នឹង វាហាក់ដូចជាមិនបានជួយអីដល់ការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមអោយប្រសើរនោះទេ តែផ្ទុយទៅវិញវាគ្រាន់តែជាការបំបែកដើម្បីបែងចែកអំណាចនៅថ្នាក់ខេត្តទៅវិញ»។
បើទោះបីជាវាងាយស្រួល ក្នុងការគ្រប់គ្រង់រដ្ឋបាលថ្នាក់ក្រោមក៏ដោយ តែវានឹងចំណាយថវិការបស់រដ្ឋាភិបាលមួយកំរិតទៀត ដែលការណ៍នេះមន្រ្តីរដ្ឋាភិបាលក៏ធ្លាប់ទទួលស្គាល់ដែរថា «វានឹងមានការបន្ថែម ឬការចំណាយនូវថវិការជាតិបន្តិចបន្តួចថែមលើនេះ»។ ពាក់ព័ន្ធនឹងការចំណាយថវិការនេះ លោក យ៉ង់ គឹមអេង បានអះអាងថា «វានឹង ធ្វើអោយមានការចំណាយថវិការរដ្ឋ ថែមមួយកំរិតទៀត និងការចំណាយផ្សេងទៀត ដែលត្រូវចំណាយ លើការសាងសង់ទីកន្លែង បុគ្គលិក និងថ្លៃរដ្ឋបាលផ្សេងៗ ហើយវាជាការចំណាយឥតប្រយោជន៏ ដែលវាមិនអាចជួយអ្វី ដល់ការគ្រប់គ្រងដែនដីថ្នាក់ក្រោមជាតិនោះទេ៕»
-----------------------------------------------
ដោយ ៖ ក. ចាន់នីតា - ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ