មន្រ្តីសិទ្ធិមនុស្សអន្តរជាតិ ស្វាគមន៍ចំពោះការវាស់វែងដីធ្លី ជូនអ្នកភូមិបឹងកក់ និងបុរីកីឡា
តំណាងពិសេស អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក សុរិយា
ប្រាសាទ ស៊ូប៊ែឌី បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន
អំពីការស្វាគមន៍ របស់លោក បន្ទាប់ពី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
បានចុះវាស់វែងដីធ្លី និង ចេញបណ្ណ កម្មសិទ្ធិជាច្រើន ជូនពលរដ្ឋនោះ។
លោក ស៊ូប៊ែឌីបានបន្តថា «ខ្ញុំ សប្បាយចិត្តចំពោះ ការបញ្ជាឲ្យចុះវាស់ដីធ្លីជូនប្រជាពលរដ្ឋពី សំណាក់រដ្ឋាភិបាល តែខ្ញុំមានការព្រួយបារម្ភ ដោយសារការអនុវត្តបទបញ្ជានេះនៅខ្វះ តម្លាភាពនៅឡើយ»។
គួរបញ្ជាក់ថា យ៉ាងណា ក៏ដោយមន្រ្តីសិទ្ធិមនុស្ស រូបនេះ បានរិះគន់ចំពោះអ្វីដែលលោកអះអាងថា «កង្វះតម្លាភាពនៃការអនុវត្តបទ បញ្ជា»។ដោយលោក បានស្នើឲ្យរដ្ឋាភិបាល មានការដោះស្រាយ ចំពោះបញ្ហាដីធ្លី ដូចជាអ្នកភូមិបឹងកក់ និងបុរីកីឡា ជាដើម៕
ប្រភពពី Free Press Magazine