ក្មេងស្រីសិស្សសាលាម្នាក់រថយន្តដឹកទឹកម្ទេសសញ្ញាដំរីមាសបុកស្លាប់
សៀមរាប៖ (ដោយប៊ុតវិចិត្រ)ក្រោមក្រសែភ្នែករបស់ប្រជាពលរដ្ឋ
រាប់រយនាក់សម្ដែងនូវតក់ស្លុតយ៉ាងក្រៃលែងចំពោះក្មេងស្រីជា
សិស្សសាលាដែលទើបនិងចេញពីរៀនជិៈកង់សំដៅផ្ទះនោះ
មន្ត្រីចរាចរណ៍បាននិយាយថាបានស្លាប់បាត់បង់ជិវិតយ៉ាងអាណោចអាធ័ម
បំផុតដោយសាររយន្តដឹកទឹកម្ទេសបុក។
មន្ត្រីចរាចរណ៍នៅក្នុងហេតុការណ៍បាននិយាយថាក្មេងស្រីជាសិស្សសាលា ម្នាក់ ឈ្មោះ ផេង ស្រីលក្ខ័ អាយុ១០ឆ្នាំ រៀននៅសាលាបឋមសិក្សាបន្ទាយចាស់ បានស្លាប់ដោយសាររថយន្តដឹកទឹកម្ទេសសញ្ញាដំរីមាសបុក កៀបជាប់និងកង់រថយន្តតែម្ដង។
សមត្ថកិច្ចបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើងនៅ ម៉ោង៥និង២៥នាទីល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ត្រង់ចំណុចកែងស្ថានីយ៍លក់សាំងតូតាល់ ចូលទៅក្រោផ្សារលើ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សាក្សីបាននិយាយថា ពួកគាត់បានឃើញក្មេងស្រីរងគ្រោះជិៈកង់តែម្នាក់ឯង ចេញពីសាលារៀនឆ្ពោះទៅផ្ទះ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប លុះមកដល់ចំណុចផ្លូវបត់ចូលទៅផ្ទះបាន៥ម៉ែត្រ ក៍មានរថយន្ត១គ្រឿងពាក់ផ្លាកលេខសៀមរាប២A៧៤៨៦ បត់ចូលពីក្រោយហើយក៍ជាន់ក្មេងស្រីកិនពីលើតែម្ដង។
ក្រោយពីកើតហេតុមន្ត្រីចរាចរណ៍ក៍បានចុះទៅធ្វើការវាស់វែងនិង សំរួលផ្នែកចរាចរណ៏ដោយសារកកស្ទះដោយមានការចោមរោមមើលយ៉ាងច្រើនពី មហាជន។
មន្ត្រីសមត្ថកិច្ចបានបន្ថែមថាជនរងគ្រោះរស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រោយពីកើតហេតុម្ដាយនិង ឪពុក បានមកយកកូនទៅផ្ទះក្នុងស្ថានភាពគួឲ្យស្រណោះស្រណោកបំផុត។
ចំណែករថយន្តដែលបង្កបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បី ធ្វើការដោះស្រាយតាមផ្លូវច្បាប់នៅខណះពេលតៃកុងរថយន្តរត់បាត់ស្រមោល ។

_______________________
ប្រភពព័ត៌មានពី៖ វាលឥន្ទ្រី