អ្នកទោស​ហែក​គុក​សុំ​ត្រឡប់​ចូល​គុក​វិញ​ដោយ​មិន​អាច​ស៊ូទ្រាំ​អាកាស​ធាតុ​ត្រជាក់​

1/09/2014 0 Comments A+ a-

មន្ដ្រី​រដ្ឋ​ Kentucky​ អា​មេ​រិ​ក​បានឱ្យ​ ដឹង​ថា​ អ្នកទោស​ម្នាក់​បាន​លួច​ហែក​គុក​ រត់​ចេញ​ ហើយ​សុំ​វិល​ត្រឡប់​ចូល​មក​ វិញ​ ដោយ​មិន​អាច​ស៊ូ​ទ្រាំនឹង​អាកាស​ ធាតុ​ត្រជាក់​នៅ​ខាងក្រៅ​បាន​ ។​
អ្នកទោស​ឈ្មោះ​ Robert​ Vick​ អាយុ​ ៤២​ឆ្នាំ​ បាន​រត់​ចេញពី​គុក​នៅ​ថ្ងៃ​ទី​៦​ មក​រា​ ប៉ុន្ដែ​ដល់​ថ្ងៃ​ទី​៧​មក​រា​ គាត់​ក៏​បាន​ ចូល​ទៅ​កាន់​ផ្ទះសំណាក់​ហើយ​ស្នើ​ឱ្យ​ ទូរស័ព្ទ​ទៅ​កាន់​ប៉ូលិស​សុំ​ឱ្យមក​ចាប់ខ្លួន​ ចូល​ទៅ​កាន់​គុក​វិញ​ ។​
នៅ​ពេល​ដែល​រត់​ចេញពី​គុក​ជន​ ល្មើស​ Robert​ Vick​ មាន​តែ​ស្លៀក​ សម្លៀក​បំពាក់​សម្រាប់​អ្នកទោស​ មិន​ ទប់ទល់​អាកាសធាតុ​ត្រជាក់​ដល់​ឆ្អឹង​បាន​ឡើយ​ ទើប​សុំ​ឱ្យ​ចាប់​ចូល​គុក​វិញ​ បើ​ មិន​ដូច្នោះ​ទេ​ អាច​នឹង​ត្រូវ​កក​ស្លាប់​ជា​មិន​ខាន​ ។​
អ្នកទោស​ខាងលើ​ក៏​បាន​បញ្ជូន​ត្រឡប់​ ទៅ​កាន់​មន្ទីរឃុំឃាំង​ ហើយ​ទទួល​ការ​ ត្រួតពិនិត្យ​សុខភាព​យ៉ាង​ល្អិតល្អន់​ ។​ អ្នក​ ទោស​នេះ​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​៦​ ឆ្នាំ​ពី​បទ​លួច​ប្លន់​និង​រក្សា​ទុក​ទំនិញ​ក្លែង​ក្លាយ​ ៕​

______________________
ប្រភពពីនគរវត្ត