១០គន្លឹះគ្រប់គ្រងអាជីពការងារឲ្យជោគជ័យក្នុងឆ្នាំថ្មី
ដើម្បីគ្រប់គ្រងអាជីពការងាររបស់លោកអ្នកនៅពេលបច្ចុប្បន្នឲ្យ មានប្រសិទ្ធភាព និងល្អប្រសើរជាងមុន គឺជារឿងដែលសំខាន់បំផុតក្នុងឱកាសចូលឆ្នាំថ្មីនេះ។ ក៏ប៉ុន្តែ វាមិនមែនជារឿងងាយស្រួលនោះឡើយ ពោលគឺវាទាមទារឲ្យមានគម្រោងច្បាស់លាស់ ប្រើប្រាស់វិធីសាស្ត្រ ឬ គន្លឹះសំខាន់ៗជាច្រើនទៀត និងការប្ដេជ្ញាចិត្តមួយខ្ពស់សម្រាប់ខ្លួនឯង។
ខាងក្រោមនេះគឺជាចំណុច១០យ៉ាងដែលមិត្តអ្នកអានគូរធ្វើចាប់ពី ថ្ងៃនេះតទៅ ដើម្បីគ្រប់គ្រង ក៏ដូចជាការបង្កើនគុណភាពការងារបច្ចុប្បន្នឲ្យមានភាពប្រសើរឡើង៖
១ បង្កើតជម្រើសចំពោះអាជីពការងារបច្ចុប្បន្ន
អ្នកអាចសួរខ្លួនឯងថា តើការងារបច្ចុប្បន្នសមស្របទៅនឹងសមត្ថភាព និងជំនាញវិជ្ជាជីវៈរបស់អ្នកហើយឬ នៅ? តើលោកអ្នកអាចមានសក្ដានុពលស្វែងរកប្រាក់ខែជាងនេះដែរឬទេ? តើអ្នកពេញចិត្តការងារបច្ចុប្បន្នដែរឬ ក៏អត់? ប្រសិនបើចម្លើយថា ឆ្លើយថា “ទេ” នោះមានន័យថា អ្នកត្រូវតែធ្វើអ្វីម្យ៉ាងដែលថ្មីសម្រាប់ការងារដែលអ្នកពេញ ចិត្ត។
ប្រសិនបើលោកអ្នកពេញចិត្តនឹងការងារបច្ចុប្បន្នហើយ តើនៅចាំអីទៀតមិនប្រញាប់ដុសខាត់វាឲ្យខ្លាំងជាងនេះទៀតទៅ? ត្រង់ចំណុចនេះអ្នកត្រូវឆ្លៀតឱកាសតាមអ្វីដែលខ្លួនអាចធ្វើបាន ចាកចេញពីបុគ្គលិកសាមញ្ញម្នាក់ទៅជាអ្នកសហគ្រិនវ័យក្មេងមួយដ៏ ឆ្លាតវៃ ដោយស្វែងរកការបណ្ដុះបណ្ដាលទាំងឡាយណាដែលផ្ដល់គុណតម្លៃមានភាព ស៊ីចង្វាក់នឹងការងារបច្ចុប្បន្ន។
ដើម្បីជៀសវាងភាពមន្ទិលសង្ស័យណាមួយលើចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន អ្នកមិនត្រូវអង្គុយយល់សប្ដិទាំងកណ្ដាលថ្ងៃនោះឡើយ។ ដូច្នេះ អ្នកអាចយកអាកាសដ៏ល្អណាមួយជាញឹកញាប់ ដូចជាទៅញាំអាហារ ឬ ទទួលទានកាហ្វេជាមួយចៅហ្វាយនាយ ឬអ្នកគ្រប់គ្រង ដើម្បីប្រឹក្សាលើការអនុវត្តការងាររបស់អ្នកនៅពេលបច្ចុប្បន្ន។
អ្នកត្រូវកំណត់គោលដៅដែលលោកអ្នកចង់សម្រេចបាននៅក្នុងឆ្នាំ២០១៤ នេះ និងកត់ត្រាទុកតាមអាទិភាព។ គោលដៅនេះអាចរួមបញ្ចូលទាំងការបង្កើនសមត្ថភាពការងារបច្ចុប្បន្ន ការដំឡើងមុខតំណែង និងតួនាទីសមស្របទៅនឹងគុណភាពការងារ ឬ សម្រេចភាពជោគជ័យលើអាជីពបច្ចុប្បន្ន។ ក៏ប៉ុន្តែ អ្នកត្រូវចងចាំថា ដើម្បីសម្រេចបានគោលដៅទាំងនេះ ដាច់ខាតលោកអ្នកត្រូវច្បាស់លាស់ និង អនុវត្តវាជានិច្ចតាមបែបផែនដែលបានគ្រោងទុក។
ចំណុចនេះអ្នកអាចចាប់ផ្ដើមរិះគិតលើមធ្យោបាយតូចៗចាំបាច់ជាច្រើន ដើម្បីសម្រេចគោលដៅឆ្នាំ២០១៤របស់អ្នកឲ្យបាន និងកត់ត្រាទុក។ បន្ទាប់មកត្រូវកំណត់ពេលវេលា និង ចាប់ផ្ដើមអនុវត្តវា ក៏ប៉ុន្តែវាទាមទារឲ្យមានភាពប្រាកដនិយមបំផុត។

៦ ត្រូវចាប់ផ្ដើមត្រៀមខ្លួនពីឥឡូវនេះទៅត្រូវសិក្សា និងត្រៀមខ្លួនជានិច្ចសម្លឹងមើលនូវឧបសគ្គទាំងឡាយដែលកើតមាននៅ ចំពោះមុខការងារដែលត្រូវធ្វើ និងកំណត់បញ្ហាទាំងនោះទុក ដើម្បីស្វែងរកដំណោះស្រាយដោយប្រសិទ្ធភាព។ ចូរកុំភ្លេចថា ជំហានដ៏តូចរបស់អ្នកចាប់ផ្ដើមឡើងនៅក្នុងថ្ងៃនេះ អាចធ្វើឲ្យអ្នកជោគជ័យនៅក្នុងឆ្នាំក្រោយបាន។
យកពេលវេលាសម្រាកថ្ងៃចុងសប្ដាហ៍របស់អ្នក រៀបចំឯកសារឡើងវិញ ហេតុដូច្នេះវានឹងមានរបៀបរៀបរយ និងមានប្រសិទ្ធភាព។ ពិនិត្យមើលចំណុចបរាជ័យកាលពីឆ្នាំមុនដែលអ្នកមិនអាចធ្វើបាន ហើយចាប់ផ្ដើមចូលទៅកៀកនឹងវានៅក្នុងឆ្នាំនេះ ដោយមិនបង្អែបង្អង់ និងគ្មានឧបសគ្គកើតមានជាលើកទី២។
ឆ្នាំថ្មីនេះ ដល់ពេលដែលលោកអ្នកត្រូវគ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាព បំផុត។ តើអ្នកបានចំណាយពេលធ្វើអ្វីខ្លះ នៅពេលកំពុងធ្វើការងារ? ជជែកគ្នាលេង ឬ ក៏អង្គុយមើលទូរស័ព្ទ? ជៀសវាងកំហុសទាំងនេះ ក្រៅពីបំពេញការងាររបស់អ្នករួចរាល់ គូរចាប់ផ្ដើមកត់ត្រាទុកគម្រោងតូចៗ ដែលត្រូវធ្វើមុននឹងចាក់ចេញពីកន្លែងធ្វើការ ដើម្បីសម្រេចបានភាពជោគជ័យនៅថ្ងៃស្អែក ។
ការបង្កើនទំនាក់ទំនងល្អនៅកន្លែងការងារអាចជំរុញឲ្យមានការ អភិវឌ្ឍមួយដល់អ្នក ដូចជាការបង្ហាញកាយវិការជាវិជ្ជមានជាមួយមនុស្សដែលធ្វើការ ជាមួយអ្នក។ ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលការងារប្រកបដោយគុណភាពគឺជាអ្វីដែលអ្នកត្រូវធ្វើ ដើម្បីជោគជ័យនៅក្នុងកន្លែងធ្វើការ។
ការគ្រប់គ្រងអាជីពការងាររបស់អ្នកឲ្យជោគជ័យបានពិតជាមិនអាចទៅ រួចឡើយ ប្រសិនបើអ្នកមិនបានអនុវត្តគម្រោងរបស់អ្នក។ ដូច្នេះ អ្នកត្រូវពិនិត្យមើលសកម្មភាពការងាររបស់អ្នកឲ្យបានទៀងទាត់ និង ត្រូវស្វែងរកជំនួយភា្លមៗ នៅពេលចាំបាច់។ សំខាន់ជាងនេះទៀត អ្នកត្រូវបន្តគោលដៅរបស់អ្នកដោយក្លៀវក្លាបំផុត និងមិនត្រូវបោះបង់វាដោយឧបសគ្គណាមួយនោះឡើយ៕
ប្រភព៖jobsearch
រូបភាព៖ theofficeprofessional &
