ប្អូនស្រីលោក ហ៊ុន សែន ប្រៀបធៀបលោក សម រង្ស៊ី ទៅនឹង ប៉ុល ពត
អ្នកស្រី ហ៊ុន ស៊ីណាត ត្រូវជាប្អូនស្រីពៅរបស់លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន កាលពីថ្ងៃច័ន្ទបានក្លាយជាមន្ត្រីរដ្ឋាភិបាលចុងក្រោយ
ម្នាក់ដែលប៉ុនប៉ងធ្វើឲ្យគណបក្សប្រឆាំងមួយរូបលែងជឿទុកចិត្ត
ចំពោះការបង្ហោះរូបភាពឃោរឃៅតាមហ្វេសប៊ុក។
អ្នកស្រី ស៊ីណាត ដែលជាអនុរដ្ឋលេខាធិការមកពីគណបក្សប្រជាជនកម្ពុជានៅក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានចែករំលែករូបភាពពីរនៅលើទំព័រហ្វេស ប៊ុករបស់គាត់ដែលបានភ្ជាប់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ទៅនឹងមេដឹកនាំជាន់ខ្ពស់របស់ខ្មែរក្រហម ព្រមទាំង អាដុល អ៊ីត្លែ។
ដំបូងរូបភាពដែលបង្ហោះនៅម៉ោង១១និង១៥នាទីយប់ថ្ងៃច័ន្ទនេះ បង្ហាញរូបលោក សម រង្ស៊ី នៅពីលើផ្ទៃមុខរបស់សមាជិកខ្មែរក្រហម ប្រាំបួននាក់ រួមទាំង អៀង សារី ខៀវ សំផន និង ប៉ុល ពត។ អក្សរដែលសរសេរនៅពីលើផ្ទៃមុខរបស់លោក សម រង្ស៊ី នេះមានខ្លឹមសារ ថា “បញ្ញវន្តមកពីទីក្រុងបារីស សុទ្ធតែជាអ្នកបំផ្លាញជាតិ”។
ប៉ុល ពត អៀង សារី និង ខៀវ សំផន ព្រមទាំងមន្ត្រីរបបខ្មែរក្រហមមួយ ចំនួនទៀត បានទៅរៀនថ្នាក់អាហារូបករណ៍ពីក្រុមកុម្មុយនីស្តនៅ បារីស អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ដែលឧបត្ថម្ភដោយព្រះអង្គម្ចាស់ នរោត្តម សីហនុ។
អ្នកស្រី ស៊ីណាត បានសរសេរសំដៅដល់លោក សម រង្ស៊ី ថា “ខ្ញុំគាំទ្រ រូបនេះពីព្រោះទាំងនេះគឺជាពាក្យពិតអំពីរបបខ្មែរក្រហមដែលមាន មនុស្សស្លាប់ជាង១លាននាក់។ លោក សម រង្ស៊ី បានរស់នៅក្នុងទីក្រុងបារីស បន្ទាប់ពីគ្រួសាររបស់ លោកបាននិរទេសទៅទីនោះនៅក្នុងជំនាន់ សីហនុ កាលពីទសវត្សរ៍ឆ្នាំ ១៩៦៥ និងត្រឡប់មកកម្ពុជាវិញ ធ្វើជារដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុនៅឆ្នាំ១៩៩២។ សព្វថ្ងៃនេះ មានមនុស្សម្នាក់ទៀតបានមកពីប្រទេសបារំាង” ។
យោងតាមលោក ហារីស និង ជូលី មេត្តាអ្នកសរសេរជីវប្រវត្តិរបស់លោក ហ៊ុន សែន បានឲ្យដឹងថា អ្នកស្រី ស៊ីណាត ខ្លួនគាត់ផ្ទាល់បានចូលព្រៃ ម៉ាកគីជាមួយខ្មែរក្រហមក្នុងឆ្នាំ១៩៧១ប្រហែលជានៅពេលដំណាលគ្នាជា មួយលោក ហ៊ុន សែន ដែរ។ លោក សម រង្ស៊ី ដែលមិនធ្លាប់ធ្វើជាសមាជិកខ្មែរក្រហមបានមាន ប្រសាសន៍កាលពីម្សិលមិញថា លោកមិនធ្វើអត្ថាធិប្បាយអំពីអ្វីដែល បង្ហោះនៅតាមហ្វេសប៊ុករបស់អ្នកស្រី ស៊ីណាត ទេ។
ការបង្ហោះនោះមានរូបលោក សម រង្ស៊ី លើកដៃស្រដៀងគ្នាទៅនឹងការ គោរពរបស់របប ណាហ្ស៊ី។ អ្នកស្រី ស៊ីណាត សរសេរនៅពីក្រោមរូបលោក សម រង្ស៊ី ថា “ គាត់ចង់ធ្វើតាមមេដឹកនាំ អ៊ីត្លែ ដើម្បីយកមកអនុវត្ត ក្នុងប្រទេសយើង”។ លោក សម រង្ស៊ី បានមានប្រសាសន៍ថា “ខ្ញុំមិនចង់ឆ្លើយតបទៅនឹងការ ប្រមាថប្រភេទនេះទេ។ ហេតុអីបានជាខ្ញុំត្រូវឆ្លើយតបចំពោះការ រិះគន់ជាទូទៅចំពោះអ្នករៀននៅក្នុងទីក្រុងបារីស? វាពិតជាមានន័យ ណាស់”។ គេមិនអាចទាក់ទងអ្នកស្រី ស៊ីណាត សុំការអត្ថាធិប្បាយបានទេ។
កាលពីសប្ដាហ៍មុន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបាន ចែករំលែករូបនៅតាមទំព័រហ្វេសប៊ុកដែលពណ៌នាមិនពិតអំពីព្រះតេជគុណ ប៊ុត ប៊ុនទិញ ដែលជាព្រះសង្ឃប្រឆាំង ថើបស្ត្រីបរទេសម្នាក់ ប៉ុន្តែក្រោយមករូបនោះត្រូវបានលុបចេញវិញ។ លោក ខៀវ កាញារីទ្ធ មិនសូមទោសឬធ្វើការកែតម្រូវអំពីរូបនេះទេ ហើយ នោះគឺជារូបព្រះសង្ឃនៅប្រទេសស្រីលង្កា ដោយលោកមានប្រសាសន៍ថា បណ្ដាញទំនាក់ទំនងសង្គមមិនមែនជាប្រភពព័ត៌មានផ្លូវការទេ។
កាលពីម្សិលមិញ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានយល់ស្របថា ហ្វេសប៊ុកគឺជាល្បែងកម្សាន្ត។ លោកបានមានប្រសាសន៍ថា “យើងគ្មានច្បាប់សម្រាប់វិនិច្ឆ័យទោសលើកា រប្រើប្រាស់ហ្វេសប៊ុកទេ”។ លោកបានមានប្រសាសន៍ថា “ប្រសិនបើនរណាម្នាក់បង្ហោះនៅតាមហ្វេសប៊ុក ថា គេចង់សម្លាប់នាយករដ្ឋមន្ត្រីនោះ យើងមិនអាចធ្វើអ្វីបានទេ គឺ គ្រាន់តែហៅគេមកសាកសួរថា តើគេចង់និយាយអំពីអ្វី៕គឹមហឿន
© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន អនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពី ចាងហ្វាងការផ្សាយឡើយ។
__________________
ប្រភពពី ខេមបូឌា ដេលី