លោក សុរិយា ស៊ូប៊ែឌី គាំទ្រឲ្យកម្ពុជាបោះឆ្នោតឡើងវិញ
អ្នករាយការណ៍ពិសេសនៃឧត្ដមស្នងការអង្គការសហប្រជាជាតិ
ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី
(Surya P. Subedi) បានអះអាងថា លោកគាំទ្រឲ្យកម្ពុជា
រៀបចំការបោះឆ្នោតឡើងវិញ
ប្រសិនបើបក្សនយោបាយដែលកំពុងមានទំនាស់ជាមួយគ្នាសព្វថ្ងៃយល់
ព្រម។
ថ្លែងនៅក្នុងសន្និសីទកាសែតនៅការិយាល័យនៃឧត្ដមស្នងការសហ ប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅភ្នំពេញ ថ្ងៃទី១៦ មករា លោក សុរិយា ស៊ូប៊ែឌី បានជំរុញឲ្យរដ្ឋាភិបាលដែលដឹកនាំដោយបក្សប្រជាជនកម្ពុជា បើកការស៊ើបអង្កេតចំពោះការបាញ់សម្លាប់កម្មករ ៤នាក់ និងជិត ៤០នាក់របួស ដោយសារកងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាលបង្ក្រាបក្រុមកម្មករ ដែលធ្វើបាតុកម្មកាលពីដើមខែមករា ឆ្នាំ២០១៤ នៅភ្នំពេញ ទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ។
លោក សុរិយា ស៊ូប៊ែឌី នឹងបញ្ចប់បេសកកម្មរយៈពេល ៥ថ្ងៃនៅកម្ពុជា នៅថ្ងៃទី១៧ មករា ក្នុងដំណើរពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
សូមរង់ចាំអាននិងស្ដាប់ព័ត៌មាននេះពិស្ដារ…
ប្រភពព័ត៌មានពី៖ វិទ្យុអាស៊ីសេរី

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
___________________________________ប្រភពព័ត៌មានពី៖ វិទ្យុអាស៊ីសេរី