ជម្លោះពាក្យសម្តី ដកអាកា បាញ់ប្រធានការិយាល័យរបស់ខ្លួន របួសធ្ងន់
បន្ទាយមានជ័យ: នគរបាលការិយាល័យកណ្ដាលព្រហ្មទ័ណ្ឌ
ខេត្តបន្ទាយមានជ័យ បានកសាងសំនុំរឿងរបស់ជនសង្ស័យ ឈ្មោះ នឿន រៀន
អាយុ៣០ឆ្នាំ ជាអនុប្រធាននៃពន្ធនាគារខេត្តបន្ទាយមានជ័យ ករណីដែលជននេះ
បានប្រើកាំភ្លើង AK បាញ់ប្រធានការិយាល័យរបស់ខ្លួន របួសត្រង់ជើង
កាលពីម៉ោងជាង៧យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤
នៅក្នុងពន្ធនាគារខេត្ត។
ជនរងគ្រោះឈ្មោះ ឆន ឆឺន អាយុ៥០ឆ្នាំ ជាប្រធានការិយាល័យមធ្យោបាយពន្ធនាគារខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានប្រាប់ឲ្យគេហទំព័រ CEN ឲ្យដឹងថា ៖ មុនកើតហេតុ ជនល្មើសនិងជនដៃដល់បានផឹកស៊ីជាមួយគ្នា។ ពេលនោះជនដៃដល់ ឃើញជនរងគ្រោះ ដកកាំភ្លើងខ្លីអាមេ រកបាញ់ខ្លួន ខណៈមានការតឹងមាត់តឹងក ដោយសារសំដី។ ពេលនោះ ជនសង្ស័យ បានយកកាំភ្លើង AK បាញ់ចំភ្លៅ បណ្ដាលឲ្យរងរបួសធ្ងន់។
ក្រោយកើតហេតុ មន្ត្រីពន្ធនាគារដូចគ្នា បានឃាត់ខ្លួនជនសង្ស័យ ហើយបញ្ជូនទៅឲ្យនគរបាលការិយាល័យ កណ្ដាលព្រហ្មទ័ណ្ឌ ស្នងការនគរបាលខេត្ត៕ -
ប្រភពពី CEN