កាដូរឆ្នាំថ្មីសម្រាប់ម៉ែឪ : សង្ស័យ​ឈ្លោះគ្នាជាមួយសង្សារ​លោត​ពី​លើ​ផ្ទះ​ជាន់​ទី​៣របួស​ធ្ងន់​

1/30/2014 0 Comments A+ a-

ភ្នំពេញ​ ​៖ យុវតី​ម្នាក់​បាន​លោត​ពី​លើ​ផ្ទះ​ជាន់​ទី​៣ រង​របួស​ធ្ងន់ធ្ងរ​ ​ខ​ណៈ​យុវតី​រូប​នោះ​ ​ត្រូវ​បាន​ក្រុម​គ្រួសារ​អះអាង​ថា​ ​បាន​ឈ្លោះ​ជាមួយ​ស​ង្សា​ ហើយ​ទំនងជា​សង្សារ​សុំ​បែក​ផង​ក៏​ប៉ង​ធ្វើ​អត្ត​ឃាត​បែប​នេះ​ ​។
ករណី​ភ្ញាក់​ផ្អើល​ខាង​លើ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦និង​៣០នាទី ​ល្ងាច​ ​ថ្ងៃ​ទី​២៩ ខែ​មក​រា​ ​ឆ្នាំ​ ​២០១៤ ស្ថិត​នៅ​លើ​ផ្ទះ​ជាន់​ទី​៣លេខ​៨៣អឺ​៣ តាម​ផ្លូវ​លេខ​១៦១ ក្នុង​សង្កាត់​អូរ​ឫស្សី​ទី​២ ខណ្ឌ​៧មក​រា​ ​។
យុវតី​រង​គ្រោះ​មាន​ឈ្មោះ​ ​ជុ​ង​ ​ចា​ន់​យូ​ ​អាយុ​១៦ឆ្នាំ​ ​ជា​សិស្ស​ ​ស្នា​ក់​នៅ​ផ្ទះ​កើត​ហេតុ​ខាង​លើ​បាន​រង​របួស​សន្លប់​ស្តូ​ក​ស្តឹ​ង​ត្រូវ​ បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លា​មៗ​ ​បន្ទាប់​ពី​នាង​បាន​អារ​ដៃ​ឆ្វេង​របស់​នាង​ ​និង​លោត​ពី​លើ​ផ្ទះ​ជាន់​ទី​៣នោះ​ ​។
តាម​ស​ម្តី​អ្នក​ស្រី​ឈ្មោះ​ ​សា​ ​មួយ​ ​អាយុ​៦០ឆ្នាំ​ ​ជា​ម្តា​យ​ចិញ្ចឹម​កូន​ស្រី​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ​មុន​ពេល​កើត​ហេតុ​កូន​របស់​គាត់​មិន​ដឹង​ជា​យ៉ាង​ម៉េច​ដោយ​មាន​ទឹក​មុខ​ ស្រពាប់​ស្រពោន​ ​និង​បាន​និយាយ​ថា​ ​នាង​បាន​ឈ្លោះ​គ្នា​ជាមួយ​សង្សារ​នាង​ ​។ ពេល​នោះ​គាត់​មិន​បាន​ចាប់​អារម្មណ៍​និង​ ​ឃ្លាំ​មើល​កូន​ស្រី​ទេ​ ​ស្រាប់តែ​មក​ដល់​ម៉ោង​កើត​ហេតុ​ខាង​លើ​នាង​ក៏​បាន​លោត​ពី​ផ្ទះ​ជាន់​ទី​៣ ប​ណ្តា​ល​ឲ្យ​សន្លប់​ស្តូ​ក​ស្តឹ​ងរ​ងរ​បួស​ធ្ងន់​ ​។ ភ្លា​មៗ​នោះ​គាត់​បាន​ដឹក​កូន​ស្រី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លា​មៗ ​ផង​ដែ​រ​។​
ក្រុម​គ្រួសារ​យុវតី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ ​ការ​លោត​ពី​លើ​ផ្ទះ​ប៉ង​សម្លាប់​ខ្លួន​របស់​កូន​ស្រី​រូប​នេះ​ទំនងជា​នាង​ ឈ្លោះ​គ្នា​ជាមួយ​សង្សារ​ ​ទើប​ធ្វើ​ឲ្យ​នាង​គិត​ខ្លី​លោត​ពី​លើ​ផ្ទះ​បែប​នេះ​ ​។
ក្រោយ​កើត​ហេតុ​សមត្ថ​កិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ពី​ធ្វើ​កោស​ល្យ​វិ​ច័​យ ​ ​កំណត់ហេតុ​និង​បាន​បញ្ជូន​នារី​រង​គ្រោះ​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​ តែ​ម្តង​ ​៕

ប្រភពពី នគរវត្ត