អ្នកសារព័ត៌មាន២នាក់របួសធ្ងន់, រថយន្តបើករត់អូសម៉ូតូពីក្រោមរថយន្ត បែកផ្កាភ្លើងជិត៥គីឡូម៉ែត្រ
ភ្នំពេញ: អ្នកសារព័ត៌មានទូរទស្សន៍បាយ័ន ឈ្មោះ សុខា បានរងរបួសធ្ងន់
និងម្នាក់ទៀតបាក់ជើងខាងស្តាំ
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររវាងរថយន្តនិងម៉ូតូ
ហើយរថយន្តបានបើករត់ អូសម៉ូតូពីក្រោមរថយន្ត
បែកផ្កាភ្លើងជិត៥គីឡូម៉ែត្រ ទើបខ្ទាតម៉ូតូចេញ។
នៅក្នុងហេតុការណ៍នេះមានគេបើកឡានតាមពីក្រោយបាញ់គំរាមមួយគ្រាប់
ហើយគ្រាប់កាំភ្លើងបានរត់ទៅត្រូវអ្នកបើកបរ
ទើបសមត្ថកិច្ចចាប់បានទាំងរថយន្តនិងអ្នកបើកបររថយន្តបង្កហេតុនោះ។
ហេតុការគ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីម៉ោងជិត១២ យប់ថ្ងៃទី២៩ មករា ២០១៤ នៅចំណុចផ្លូវលេខ៣៦០ កែងផ្លូវ១៦៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។
អ្នកឃើញហេតុការប្រាប់ថា រថយន្តហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2T-9359 បើកបរដោយបុរសម្នាក់ជាអណិកជនខ្មែរនៅអាមេរិក បើកតាមផ្លូវលេច១៦៣ ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានប៉ះជាមួយម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM-7275បើកបរដោយបុរសម្នាក់នឹងអ្នករួមដំណើរម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ក្រោយកើតហេតុរថយន្តបានបើករត់ដោយអូសម៉ូតូជនរងគ្រោះរហូតមកដល់ ផ្លូវលេខ២១៥ ខាងមុខផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ទើបរបូតម៉ូតូចេញ ហើយរថយន្តបើឡើងទៅចតនៅខាងក្នុងផ្សារដេប៉ូតែម្តង ទើបសមត្ថកិច្ចធ្វើការឃាត់បានទាំងរថយន្ត និងអ្នកបើកបរ ។
ពេលរថយន្តបើករថយន្តគេចទាំងអូសម៉ូតូក្រោមរថយន្តបែកផ្កាភ្លើង តាមផ្លូវរហូត ក៏មានរថយន្តបើកដេញតាម រួចដកកាំភ្លើងបាញ់រហួត ពេលឃាត់រថយន្តបានអ្នកបើករថយន្តដេញតាមត្រូវប៉េអឹមនិងប្រជាពលរដ្ឋ ចាប់វាយ។
តាមសម្តីម្ចាស់រថយន្តឡិចស៊ីស ដែលបើកតាមរថយន្តបង្ក ប្រាប់ថា គាត់បានឃើញរថយន្តហាយឡេនឌ័រ ពណ៌ទឹកប្រាក់ បើកអូសម៉ូតូហុងដាឌ្រីម ១គ្រឿង មិនដឹងជាបង្កគ្រោះថ្នាក់តាំងពីណាមកទេ ខណៈដែលមានរថយន្តហាយឡេនឌ័រ ពណ៌ស ១គ្រឿងទៀត បានដេញពីក្រោយរួចបាញ់គំរាមឲ្យអ្នកបើករថយន្តបង្កឈប់ ឃើញដូច្នេះគាត់ក៏ជិះតាមរហូតមកដល់ខាងមុខផ្សារដេប៉ូ សមត្ថកិច្ចឃាត់រថយន្តបង្កបាន និងអ្នកបើកបរជាអណិកជន ចំណែករថយន្តហាយឡេនឌ័រ ពណ៌ស ដែលដេញបាញ់គេនោះ បើកចេញទៅបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកសាកសួរនៅកន្លែង ឃាត់រថយន្តពាក់ព័ន្ធនឹងករណីខាងលើ។ ចំណែកជនរងគ្រោះម្ចាស់ម៉ូតូត្រូវគេបញ្ជូនទៅសង្គ្រោះគ្លីនិកឃឹមរ៉ានី ។ ចំណែកបុរសជាអ្នកបើករថយន្តបង្កបានប្រាប់ថា គាត់រងរបួសកំពួនជើងខាងស្តាំ ដោយត្រូវគ្រាប់កាំភ្លើង១គ្រាប់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅព្យាបាលនៅគ្លីនិកឃឹមរ៉ានី៕L
ប្រភពពី CEN

មានគេបើកឡានតាម
ពីក្រោយបាញ់គំរាមមួយគ្រាប់
ហើយគ្រាប់កាំភ្លើងបានរត់ទៅត្រូវអ្នកបើកបរ
ទើបសមត្ថកិច្ចចាប់បានទាំងរថយន្តនិងអ្នកបើកបររថយន្តបង្កហេតុនោះ