Ubuntu Touch នឹងចេញលក់​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​ក្រោយ

12/25/2013 0 Comments A+ a-

ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​របស់ Smartphone ជាច្រើន​ហាក់​បី​ដូច​ជា​មាន​ការ​មមារ​ញឹក​ក្នុង​ការ​ប្រកួត​ប្រជែង​ផ្នែក​ទី​ផ្សារ​ដែល​ធ្ចើ​ឲ្យ​ Ubuntu Touch នឹង​ធ្វើ​ការ​វាយ​លុក​ទី​ផ្សារ​ពី​ After-Market OS ឲ្យ​ក្លាយ​ទៅ​​ជា​ Out of The Box OS នៅ​ក្នុង​ឆ្នាំ​ 2014 ខាង​មុខ​នេះ​ដែល​ក្រុមហ៊ុន​ Canonical’s Mark Shuttleworth បាន​ប្រកាស​ជា​សាធារណៈ​ថា​នឹង​មាន​ដៃ​គូរ​ផ្នែក Hardware ចូលរួម​សហការណ៍​ផង​ដែរ។


បើយោង​តាម​សេចក្តី​រាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា​ Ubuntu Touch-Powered នឹង​ដាក់​លក់​ជា​ផ្លូវ​ការ​នៅ​លើ​ទី​ផ្សារ​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ប៉ុន្តែ​គេ​មិន​ទាន់​ទទួល​បាន​​ព័តមាន​ច្បាស់​លាស់​ណា​មួយ​ដែល​បញ្ជាក់​ថា​ក្រុម​ហ៊ុន​ណា​នោះ​ទេ​ដែល​ទទួល​រ៉ាប់​រង​លើ​ផលិត​នេះ ។

ក្រុមហ៊ុន​ Canonical បាន​ធ្វើ​ការ​ចុះ​កិច្ច​សន្យា​ជា​មួយ​នឹង​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​ដូច​ជា​ក្រុមហ៊ុន​ Vodafone, Verizon, Deutsche Telecom, T-Mobile, 3, EE, KT, SK Telecom and PT ដើម្បី​សហការណ៍​ក្នុង​ការ​ផលិត​ Smartphone ប្រភេទ​នេះ។ គេ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា Ubuntu Touch គឺ​ជា​ Smartphone ដែល​តម្រូវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​មានជំនាញក្នុង​ការ​តម្លើង។

20131210_Mark_Shuttleworth_LeWeb_001_610x416Xv01-02_18-00-0720_large_verge_super_wide