ក្រុមទំនើងជិត១០នាក់ឈ្លោះប្រកែកជាមួយនគរបាលចរាចរនិងអ្នកកាសែតក្រោមស្ពានអាកាស៧មករាផ្អើលពេញខណ្ឌសែនសុខ
ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ
ដែលបង្កឡើងដោយសារក្រុមយុវជន យុវនារីទំនើងមានគ្នាជិត១០នាក់ដែល
នាំគ្នាមកលោតលេងនៅលើរថយន្ដស្ទូចរបស់នគរបាលចរាចរ
ហើយថែមទាំងឈ្លោះប្រកែកជាមួយ ក្រុមសមត្ថកិច្ច
និងអ្នកកាសែតថែមទៀតផង ។
ព្រឹត្ដិការណ៍នេះកើតឡើងកាលពី វេលាម៉ោង០០និង៤០នាទីរំលងអធ្រាត្រ
ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ស្ថិត
ក្រោមស្ពានអាកាស៧មករា សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ
រាជធានីភ្នំពេញ។ សាក្សីឃើញហេតុការណ៍នេះបាន ឱ្យដឹងថា
មុនឈានដល់ការភ្ញាក់ផ្អើល ខាងលើនេះគឺ មានយុវជនមួយក្រុម និង
យុវនារីមួយក្រុមសរុបមានគ្នាប្រមាណ១០នាក់
បានមកឈរលេងនិងឡើងជិះ លើរថយន្ដស្ទូចរបស់នគរបាលរាជធានី ភ្នំពេញ
ខណៈនោះនគរបាលចរាចរ ដែលយាមនៅគោលដៅខាងលើបាន
ដើរទៅស្រែកប្រាប់ក្រុមយុវជនយុវនារី ខាងលើថា
ពួកឯងឈប់លេងលើរថយន្ដ នេះទៀត ហើយគួរតែទៅដេកតាមផ្ទះ
នីមួយៗទៅដើម្បីកុំឱ្យប៉ះពាល់ដល់អ្នក ដទៃ។
ការនិយាយបែបនេះធ្វើឱ្យពួកគេ មិនយកត្រចៀកស្ដាប់ឡើយ
ផ្ទុយទៅវិញ ក្រុមយុវជនយុវនារីទំនើងខាងលើនេះ បានឈ្លោះប្រកែកត
មាត់ជាមួយសមត្ថ កិច្ចនិងអ្នកកាសែតដែលទៅយកព័ត៌
មានរហូតធ្វើឱ្យផ្ទុះហិង្សាប្រតាយប្រតប់គ្នាមួយប្រាវបង្កឱ្យ
មានការភ្ញាក់ផ្អើល ដល់អ្នកដំណើរ និងប្រជាពលរដ្ឋរស់នៅ
ជិតកន្លែងកើតហេតុនាំគ្នាចេញមក
អន្ដរាគមន៍ជួយសម្របសម្រួលរវាងភាគីសមត្ថកិច្ចនិងក្រុមយុវជនទំនើង
ដើម្បី កុំឱ្យពួកគេឈ្លោះគ្នាតាមផ្លូវសាធារណៈ
យ៉ាងអនាធិបតេយ្យបែបនេះ។ ប្រភពដដែលបានបន្ដថា ក្នុងហេតុ
ការណ៍ខាងលើនេះមាននារីម្នាក់រងរបួសលើផ្ទៃមុខហើយនារីនោះ
បានចោទ ប្រកាន់ថា នគរបាលចរាចរជាអ្នកវាយ រូបនាង
ប៉ុន្ដែសមត្ថកិច្ចបានប្រកែក យ៉ាងដាច់អហិង្សាថា
រូបគាត់ពុំបានវាយ ទៅលើនារីឬក៏យុវជនណាម្នាក់ទេ គឺ
គ្រាន់តែប្រាប់ឱ្យពួកគេឈប់ប្រឡែង គ្នានៅលើរថយន្ដរបស់នគរបាលតែ
ប៉ុណ្ណោះ។ ចំពោះករណីខាងលើនេះគឺពុំ មានការប្ដឹងផ្ដល់អ្វីនោះទេ
ដោយសារ
ក្រោយកើតហេតុឪពុកម្ដាយនារីរងគ្រោះខាងលើបានចុះមកអូសដៃកូនស្រី
របស់ខ្លួនទៅផ្ទះវិញកុំឱ្យមានរឿងវែងឆ្ងាយ ៕
ប្រភពព័ត៌មានពី៖ នគវត្ត
ប្រភពព័ត៌មានពី៖ នគវត្ត