ជនវិកលចរិតតាមវាយសំពងស្ត្រីម្នាក់ ដែលកំពុងហូបបាយ បែកក្បាលផុងលលាដ៍
ក្រុងប៉ោយប៉ែត ៖
បុរសវិកលចរិត បានយកបំពង់ទីប
វាយស្ត្រីម្នាក់បណ្តាលឲ្យ រងរបួសផុងលលាដ៍ក្បាល
ខណៈដែលស្ត្រីរងគ្រោះ កំពុងហូបបាយ កាលពីវេលាម៉ោង
៨យប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅមុខ
សណ្ឋាគារស៊ីធី ក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
មុនពេលកើតហេតុ គេឃើញបុរសវិកលចរិត បានដើររេរាពេញមុខ សណ្ឋាគារខាងលើ ហើយក៏បានយកបំពង់ទីប ដែលជាដែកព្យួរខោអាវ កាន់ដើរសំដៅទៅរក ស្ត្រីរងគ្រោះដែលកំពុងហូបបាយ រួចក៏វាយសំពងចំក្បាល បណ្តាលឲ្យបែកក្បាលផុងលលាដ៍ សន្លប់ស្តូកស្តឹងត្រូវបាន អ្នកនៅជិតនោះហៅរថយន្តសង្គ្រោះ ដឹកទៅមន្ទីរដើម្បីសង្គ្រោះភ្លាមផងដែរ ។ សាក្សីបានឲ្យដឹងថា បើកុំតែមានអ្នកជិតខាង ទៅជួយឃាត់ទាន់ ម្ល៉េះស្ត្រីរងគ្រោះ អាចនឹងមានគ្រោះថ្នាក់ដល់ជីវិតបាត់ទៅហើយ៕
________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ