ក្រុមតវ៉ា មុខសាលា រាជធានីភ្នំពេញ បន្ដដុតកង់រថយន្ដ ដោយមិនស្ដាប់ ការ អំពាវនាវ របស់ សម រង្ស៊ី
ភ្នំពេញ ៖ ក្រុមសកម្មជន តវ៉ារឿងដីធ្លី
នៅមុខសាលារាជធានីភ្នំពេញ ដឹកនាំដោយ ក្រុម ទេព វណ្ណី នៅវេលាម៉ោង ៤ និង១០
នាទី បានបន្ដដុតកង់រថយន្ដចំនួន៤ នៅជាប់ ទ្វារសាលារាជធានីភ្នំពេញ បន្ដទៀតដោយ
មិនស្ដាប់ការអំពាវនាវ របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលបាន
ទៅនិយាយជាមួយពួកគេ សុំឱ្យធ្វើការតវ៉ា គោរពតាមសន្ដិវិធី និងជៀសវាងការបិទ
ផ្លូវយ៉ាងដូច្នេះ ។
នៅរសៀលថ្ងៃដដែលនេះ ក្រោយពីធ្វើ ការបិទផ្លូវ តាំងពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៣ មកនោះ ក្រុមតវ៉ាមកពីតំបន់បឹង កក់ លាយជាមួយព្រះសង្ឃប្រមាណ ៣០ អង្គ-នាក់ បាននាំគ្នាដុតកង់រថយន្ដនៅ កណ្ដាលផ្លូវ ព្រះមុនីវង្សហើយបន្ទាប់មក ពួកគេបានបន្ដដុតកង់រថយន្ដ ចំនួន៤ថែមទៀត នៅជាប់ទ្វារនៃរបងសាលា រាជធានី ភ្នំពេញ ។
សូមបញ្ជាក់ថា នៅវេលាម៉ោង ៣ និង ៥០នាទី ខណៈដែលលោក សម រង្ស៊ី ដឹកនាំ ក្រុមបាតុករតវ៉ាតាម ដងផ្លូវ បានជួបនិយាយ ជាមួយក្រុមសកម្មជនតវ៉ារឿងដីធ្លី នៅខាង មុខ សាលារាជធានីភ្នំពេញ ដោយ អំពាវនាវ ឱ្យក្រុមតវ៉ាមិនត្រូវបិទផ្លូវ ធ្វើឱ្យប៉ះពាល់ សណ្ដាប់ធ្នាប់សាធារណៈ ហើយតវ៉ានៅ តាមចិញ្ចើម ផ្លូវវិញ ។
ជាមួយគ្នានេះ លោក សម រង្ស៊ី ក៏បាន ប្រកាសថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ លោកនឹងជួបជាមួយអភិ បាល រាជធានីភ្នំ ពេញ លោក ប៉ា សុជាតិវង្ស ហើយនាំក្រុម សកម្មជនរឿងដីធ្លីទាំងនេះ ទៅជាមួយដែរ។
លោក សម រង្ស៊ី ក៏បានប្រកាសថា នៅ ថ្ងៃទី២៦ ខែធ្នូ នោះ រូបលោកនឹងដឹកនាំ ក្រុមកម្មករជាច្រើននាក់ មកមុខសាលារាជ ធានីភ្នំពេញ ប៉ុន្ដែ មិនទាន់កំណត់ម៉ោង ច្បាស់នៅឡើយទេ ។
ជាការកត់សម្គាល់ នៅពេលដែលលោក សម រង្ស៊ី ជួបនិយាយជាមួយក្រុមសកម្មជន តវ៉ារឿងដីធ្លី នៅខាង មុខសាលារាជធានីភ្នំ ពេញ ដោយអំពាវនាវឱ្យពួកគេតវ៉ាកុំបិទផ្លូវ សាធារណៈនោះ ប៉ុន្ដែ ក្រុមសកម្មជន ខាងលើ មើលទៅមិនបានស្ដាប់ និងទទួលយក ការអំពាវនាវរបស់លោក សម រង្ស៊ី នោះ ឡើយ ហើយថែម ទាំងបន្ដយកកង់រថយន្ដ ចាស់ៗ ចំនួន ៤ មកចាក់សាំងដុតបន្ដទៀត ឆេះយ៉ាងសន្ធោសន្ធៅ ដោយបង្វែរពី ការដុតកណ្ដាលផ្លូវ មកដុតនៅជាប់ទ្វាររបង សាលារាជធានីភ្នំពេញ ។
ក្រោយពីក្រុមសកម្មជនទាំងនេះ ដុត កង់រថយន្ដរួចមក បុគ្គល ទេព វណ្ណី បាន ប្រកាសតាមមេក្រូ ឱ្យក្រុម បាតុកររបស់ខ្លួន រើឥវ៉ាន់ត្រឡប់ទៅវិញ ដោយរង់ចាំការតវ៉ា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ ស្អែកទៀត៕

____________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday