លោក សិទ្ធិសំណាង ដំណ្តើរយក្ស សក់រួញ ជំនួសឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តសឹ្ទងត្រែង៖មិនហ៊ានបង្ក្រាបសាច់សត្ចព្រៃជាច្រើនកន្លែងនៅខាងកើតផ្សានិងខាងលិចផ្សារ ក្រុងសឹ្ទងត្រែង
សឹ្ទងត្រែង៖ ឈ្មួញលក់ដូរសាច់សត្វព្រៃក្នុងផ្សារសឹ្ទងត្រែង នៅលួចដាក់លក់សាច់សត្វព្រៃបន្លំជាមួយត្រីបន្លែបង្ការ នៅខាងកើតផ្សារ និងខាងលិចផ្សារចំនួន៧កន្លែងដាក់លក់ អានាធិបតេយ្យរៀងរាល់ថ្ងៃមិនសូវលោះថ្ងៃណាទេ ដូចជា សាច់ប្រើស សាច់ឈ្លូស សាច់អន្សោង សា ច់ទន្សាយ សាច់ខ្ទីង សាច់ជ្រូកព្រៃ សត្វត្រកួត សត្វទន្សង ក្រពះប្រម៉ានិងអាញីក្រៀម។ល។ ដាក់លក់ក្នុងផ្សារ ជាក់ស្តែងកាលពីព្រឹកថ្ងៃអាទិត្យទី២២ខែធ្នូឆ្នាំ២០១៣ ។
ប្រជាពលរដ្ឋនិយាយដូចៗគ្នាថា៖ហេតុអ្វីសមត្ថកិច្ចនិងជំនាញអាណាចក្រខេត្តសឹ្ទងត្រែងម្តេចមិនបង្ក្រាបឲ្យបាជោគជ័យកំឲ្យពួកឈ្មួញខិលខូចមួយក្តាប់តូចប៉ុណ្ណោះបែជាបណ្តោយឲ្យមេឈ្មួញ នៅរកស៊ីលក់សាច់សត្វព្រៃនិងទិញសត្វព្រៃដុះស្លែ រយៈពេលជាងដប់ឆ្នាំមកហើយ ក្នុងក្រុងខេត្តសឹ្ទងត្រែង៖ យ៉ាងអានាធិបតេយ្យសព្វថ្ងៃនេះ ពុំដែលឃើញសមត្ថកិច្ចជំនាញ អា ណាចក្រខេត្តយកចិត្តទុកទុកដាក់ពីបញ្ហាបទលើ្មសត្វព្រៃនេះសោះ កំពុងទទួលរងការបាត់បង់ជិតផុតពូជហើយន នេះកំតែបានក្រុមអង្គការសម្ព័ន្ធមិត្តសត្វព្រៃមកពីទីក្រុងពេញ ចេញមុខចុះបង្ក្រាប(ម្តងម្កាល)ស្ងប់ស្ងាត់បានពីថ្ងៃទៅបីថ្ងៃ កម្លាំងសម្ព័ន្ធមិត្តសត្វព្រៃចេញផុតភ្លាម ដូចវេកចក ក្នុងទឹកដល់ស្អែកឡើង ដាក់លក់សាច់សត្វព្រៃគ្រប់មុខដដែល ។
ប្រភពព័ត័មានជំវិញប្រជាពលរដ្ឋបានបង្ហើបប្រាប់ថា៖ អាអ្វីៗ ? បទលើ្មសនៅតែកើតមានឡើងលើទីផ្សារបច្ចុប្បន្ននេះ ដោយសារសមត្ថកិច្ចនិងជំនាញមួយចំនួននៅមានកំរិត ហាក់ដូចនៅមានការយល់យនិយមបក្ខពួកគ្នានៅឡើយ មជ្ឈដ្ឋានជាទូទៅកំពុងរងចាំមើលថា៖ វិតើ ធានការដ៍ក្តៅគគក់ របសសមត្ថកិច្ចជំនាញ នៅក្រោមឳវ៉ាតរបស់គណៈ បញ្ជាការឯកភាពខេត្ត ស្រុកក្រុង ហាក់ដូចមើលរំលងកិច្ចការនេះថា៖ ជារឿកំប៉ិកំប៉ុកប៉ុណ្ណោះ សព្វថ្ងៃការបង្ក្រាបនៅមិនទាន់មានប្រសិទ្ធិភាព ហើយមិនទាន់អនុវត្តន៍គោលនយោបាយរបស់រាជដ្ឋាភិបាល ឲ្យបានជោគជ័យតាមផែនការនៅឡើយ ។
លោកស វុទ្ធី ហៅគ្រុយ នាញសង្កាត់រដ្ឋបាលព្រៃឈើខេត្តសឹ្ទងត្រែង៖បានប្រាប់សារព័ត៍មានវាលឥទ្រី កាលពីវេលាម៉ោង០៤និង៤៣នាទីល្ងាចត្រូវថ្ងៃទី២២ខែធ្នូនេះថា៖ចំណែកសាច់សត្វព្រៃដាក់លក់ក្នុងផ្សារនោះ បើសិនឃើញក៍ចាប់ដែរ ខណៈពេលគេរាយការណ៍លោកទៅមិនដែលជួបទេ ណាមួយសាច់បន្ទិចបន្ទួចអ្នកលក់ក្នុងផ្សារនោះសុទ្ធតែស្គាល់គ្នាទៀតផង មិនដឹងលូកដៃចាប់ម្តេចកើត បទលើ្មសសាច់សត្វព្រៃ ក្នុងឆ្នាំនេះ លោកម្នាក់ឯងចាប់បានពីករណីដែរ ខូចតែក្រុមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ខណៈពេលចុះបង្ក្រាប(ម្តងម្កាល) មិនប្រាប់លោកទេ ប្រហែលជាខ្លាចបែកការហើយ បានជាមិនប្រាប់ដូចច្នេះ។
លោកបានបញ្ជាក់ថា៖ក្រុមសម្ព័ន្ធមិត្តសត្វព្រៃពីបីខែមុនលោកបានសហការជាមួយកងរាជអាវុធហត្ថផ្ទៃប្រទេស និងសម្ព័ន្ធមិត្តសត្វព្រៃដែរ ធ្វើការចុះបង្ក្រាបចាប់សាច់សត្វព្រៃបានជាច្រើនករណីដែរ លុះក្រោយមកសម្ព័ន្ធមិត្តសត្វព្រៃ ធ្វើការស្ងាត់ៗចុះបង្ក្រាបចាប់សត្វព្រៃ ដោយខ្លួនឯង ចាប់បានវត្ថុតាងហើយ ទើបហៅលោកចូលរួមដុតបំផ្លាញចោល ក្នុងរដ្ឋបាលព្រៃខេត្ត ប៉ុន្មានខែមុននេះ ឥឡូវដូទីតាំងដុតបំផ្លាញសាច់សត្វព្រៃ នៅចំណុចភូមិស្រែឬស្សីកណ្តាលឃុំអូរច្រឡង់ជាប់ផ្លូវជាតិលេខ៧Aដែលមានទីតាំងស្នាក់ការកងរាជអាវុធហត្ថប្រចាំច្រកផ្លូវភ្នំក្រហ ម ចំណុះឲ្យទីបញ្ជាការអាវុធហត្ថខេត្តសឹ្ទងត្រែង៕ដោយ៖ខ្លាបួនប្រចាំសឹ្ទងត្រែង


