Samsung ត្រៀម 4GB DDR4 mobile DRAM សម្រាប់ Galaxy S5
ថ្មីៗនេះ Samsung បានប្រកាសចេញបច្ចេកវិទ្យាបន្ទះ chip
ថ្មីដំបូងរបស់ខ្លួនគឺ 8Gb (ទំហំ 1GB) LPDDR4 mobile DRAM
ដែលអាចច្របាច់បញ្ចូលជាពុម្ពតែមួយមានទំហំរហូតដល់ 4GB ប្រើនៅលើ Galaxy S5។ មិនតែប៉ុណ្ណោះ chip ថ្មីនេះមានល្បឿនលឿនជាង LPDDR3 ដែលបំពាក់លើ Smartphone សព្វថ្ងៃដល់ទៅ ៥០% ឯណោះ។
Samsung
មានទិសដៅយ៉ាងមុតមាំក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាមិនត្រឹមតែ
Software នោះទេ តែ Hardare ក៏ដូច្នោះដែរ។
ក្រុមហ៊ុននេះបានអភិវឌ្ឍផ្ដោតសំខាន់លើបន្ទាប់ chip
ជាក់ស្ដែងថ្ងៃនេះបានប្រកាសនូវសមិទ្ធផលឈីប 8Gb LPDDR4 mobile DRAM
របស់ខ្លួន។ chip នេះមិនត្រឹមជា LPDDR4 mobile DRAM ដំបូងរបស់ Samsung
ទេ តែថែមទាំងជា mobile DRAM ដំបូងដែលគាំទ្រ 8Gb នៅលើពុម្ពតែមួយ។
ដោយសារ Chip LPDDR4 mobile DRAM នេះមួយបន្ទះស្មើទំហំ RAM ទូរសព្ទ 1GB
ដូច្នេះគេអាចប្រើពុម្ពចំនួន៤ គឺស្មើនឹង RAM ទំហំ 4GB
ដែលបច្ចេកវិទ្យានេះត្រូវរំពឹងថា នឹងបំពាក់លើ Galaxy S5 ជាមិនខាន។
Chip ថ្មីនេះប្រភេទមាន 20nm ហើយមិនត្រឹមតែមានល្បឿនលឿនជាងមុន ៥០% ទេតែ ក៏មានតម្រូវការថាមពលប្រើអស់តិចជាង LPDDR3 ៤០% ផងដែរគឺ ១,១វ៉ុល។ លោក Young Hyun Jun អនុប្រធានផ្នែកលក់ memory និងផ្នែកទីផ្សាររបស់ Samsung Electronics បានថ្លែងថា៖ LPDDR DRAM ជំនាន់ថ្មីនេះ នឹងចូលរួមបង្កើនសក្ដានុពលចំណែកទីផ្សាររបស់ខ្លួនឱ្យមានសន្ទុះកើន ឡើងខ្លាំងបន្ថែមទៀត។
ទិន្នន័យដែល chip ថ្មីនេះអាចផ្ទេរបានគឺ 3,200Mbps ក្នុង 1pin ដែលល្បឿននេះលឿនជាង 20nm LPDDR3 DRAM ដល់ទៅ ២ដង។ ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូងនេះថែមទាំងបានព្រលយឱ្យ ដឹងថា ទូរសព្ទជំនាន់ថ្មីឆ្នាំក្រោយ មិនត្រឹមតែបំពាក់ RAM 4GB តែថែមទាំងជាប្រភេទ UHD Smartphone/Tablet និង ultra-slim notebooks ទៀតផង ក្នុងនោះអាចជាGalaxy S5 ក៏ថាបាន។ សង្កេតឃើញ Smartphone សព្វថ្ងៃមាន RAM យ៉ាងធំត្រឹម 3GB ប៉ុណ្ណោះ ជាក់ស្ដែង Galaxy Note 3 ជាដើម។
បើតាមរបាយការណ៍មុននេះ បានឱ្យដឹងថា Samsung នឹងប្រើបច្ចេកវិទ្យា 64-bit CPU បំពាក់លើ GS5 ដែលនឹងចេញនៅអំឡុងឆមាសទី១ ឆ្នាំ២០១៤៕