នាង Park Jung Ah សម្តែង​ជា​តួឯក​ ក្នុង​រឿង​ “Noblewoman”

12/02/2013 0 Comments A+ a-

កូរ៉េ៖ អតីតសមាជិក ក្នុងក្រុម Jewerly នាង Park Jung Ah នឹងសម្តែងជាតួឯកស្រី ក្នុងរឿងថ្មី មានចំណងជើងថា “Noblewoman”។ រឿង Noblewoman នេះ និយាយពីជីវិត របស់ក្មេងស្រី សិស្សវិទ្យាល័យ២ នាក់ ដែលជាមិត្ត ស្និទ្ធស្នាលនឹងគ្នា។ ទោះបីជាពួកគេទាំងពីរ ជាមិត្តល្អនឹងគ្នា ក៏ដោយ ក៏ប៉ុន្តែពួកគេ មានជីវភាពគ្រួសារ ខុសស្រឡះពីគ្នា ដោយម្នាក់ក្រ និងម្នាក់ទៀត គឺជាកូនអ្នកមាន។
នាង Park Jung Ah សម្តែងជាកូនស្រីអ្នកមាន ដែលមានចរិកបែប អាត្មានិយមបន្តិច ប៉ុន្តែមានស្នេហាស្មោះស្ម័គ្រ។ ចំណែកឯនាង Seo Ji Hye វិញ សម្តែងជាតួមិត្តភក្តិ របស់ Park Jung Ah ដែលជាកូនអ្នកក្រ ប៉ុន្តែចុងបញ្ចប់ ក្លាយជាអ្នកមាន បន្ទាប់ពីរៀបការរួច។
ផលិតករ ក្នុងរឿងថ្មីនេះ បាននិយាយថា “ពួកយើងខំប្រឹងខ្លាំងណាស់ ទម្រាំរកបានតួសម្តែង ដែលស័ក្តិសម។ ពួកយើងគិតថា មានតែ Park Jung Ah និង Seo Ji Hye ទេ ដែលជាតួសម្តែងដ៏ល្អ និងស័ក្តិសមបំផុតក្នុងរឿងនេះ”។ រឿង “Noblewoman” នឹងចាក់បញ្ចាំង នៅថ្ងៃទី ១៣ មករា ឆ្នាំ ២០១៤ នេះ៕