ចចាមអារ៉ាម៖ iPhone 6 អេក្រង់ធំបង្ហាញខ្លួន នៅពាក់កណ្ដាលឆ្នាំ ២០១៤
បើទោះបីជាក្រុមហ៊ុន Apple និយាយមិនដាច់ពីមាត់ថា ខ្លួនមិនបង្កើត iPhone អេក្រង់ធំក្ដី ប៉ុន្តែពាក្យចចាមអារ៉ាមនៅ តែលេចឮជាបន្តបន្ទាប់ដោយ ថ្មីៗនេះសារព័ត៌មាន ឧស្សាហកម្មតៃវ៉ាន់ បានចុះផ្សាយថា iPhone អេក្រង់ធំនឹងបង្ហាញខ្លួន នៅខែឧសភាឆ្នាំក្រោយ។
សារព័ត៌មានឧស្សាហកម្មតៃវ៉ាន់ DigiTimes បានឲ្យដឹងថា ប្រភពដែលទាក់ទង នឹងក្រុមហ៊ុនផលិត iPhone បានបង្ហើបប្រាប់ថា នៅពេលនេះ ក្រុមហ៊ុន Apple បាននឹងកំពុងតែរៀបចំផលិត iPhone 6 ដែលនឹងបង្ហាញខ្លួន នៅខែឧសភាឆ្នាំ ២០១៤។
ប្រភពដដែលបានបន្តទៀតថា ក្រុមហ៊ុន iPhone បានសម្រេចចិត្តប្ដូរពីអេក្រង់តូច មកជាអេក្រង់ធំវិញម្ដង ដោយតាមការបញ្ជាក់ iPhone 6 អាចមានអេក្រង់ទំហំ ៥អ៊ីង។
ព័ត៌មាននេះ បានលេចឡើងក្រោយពេលដែល លោក Tim Cook នាយកប្រតិបត្តិ Apple បានជូនដំណឹងដល់ អតិថិជនរបស់ខ្លួននឹង នៅឆ្នាំ ២០១៤ នឹងមានគម្រោងធំថ្មីកើតឡើង៕