iPad ស៊ី​អស់ Tablet Android និង Windows ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ២០១៣

12/31/2013 0 Comments A+ a-

មួយ​ឆ្នាំ​ៗ​ពិត​​ជា​រហ័ស ទន្ទឹម​នោះ​ក៏​មាន​ការ​ផ្ទៀងផ្ទាត់​ផលិតផល​បច្ចេកវិទ្យា​ថា តើ​ក្រុមហ៊ុន​ណា​ខ្លះ​​បាន​បំបែក​កំណត់​ត្រា​លក់ ​ផលិតផល​របស់​ខ្លួន​បាន​ច្រើន​ជាង​គេ។ កន្លង​មក​នេះ ​ប្រហែល​ប្រិយមិត្ត​ខ្លះ​មាន​ការ​សង្ស័យ​ហើយ​ថា តើ​នៅ​ទូទាំង​ពិភពលោក Tablet ក្រុមហ៊ុន​ណា​ក្ដាប់​ចំណែក​ទីផ្សារ​បាន​ច្រើន​​បំផុត​ក្នុង​ឆ្នាំ២០១៣? ចម្លើយ​គឺ iPad របស់​ក្រុមហ៊ុន Apple។

តាម​របាយការណ៍​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ផ្នែក​ទីផ្សារ NPD ថ្មីៗ​នេះ​បាន​ឱ្យ​ដឹង​ថា iPad គឺ​ជា Tablet កាន់​កាប់​ចំណែក​ទីផ្សារ​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ២០១៣ បើ​ទោះ​បី​ប្រៀបធៀប​នឹង​ឆ្នាំ​ទៅ​ឆ្នាំ២០១២ មាន​ការ​ធ្លាក់​ចុះ​បន្តិចបន្តួច​ក្ដី។ រីឯ Tablet ដំណើរការ​ដោយ Android និង Windows គឺ​បាន​ត្រឹម​ឈរ​នៅ​លំដាប់​បន្ទាប់​ពី Apple Tablet ប៉ុណ្ណោះ។

ថ្វី​បើ Android Tablet និង Windows Tablet មិន​ទាន់​អាច​យក​ឈ្នះ iPad នៅ​ឡើយ​មែន តែ​បើ​ធៀប​នឹង​ឆ្នាំ២០១២ គឺ​មាន​សន្ទុះ​កើន​ឡើង ពោល Android Tablet ឆ្នាំ២០១២ ចំណែក​ទីផ្សារ​មាន​ត្រឹម ៤,២% កើន​ដល់ ៨,៧% នៅ​ឆ្នាំ​២០១៣ ហើយ Windows Tablet កើន​ពី ០,៨% ដល់ ២,២% រីឯ iPad ថយ​ចុះ​ពី ១៧,១% មក​នៅ ១៥,៨% ក្នុង​រយៈពេល​ដូច​គ្នា។
ដោយ​មើល​ឃើញ​ចំណែក​ទីផ្សារ iPad ធ្លាក់​ចុះ ខណៈ Tablet OS ដទៃ​កើន​ឡើង​បែបនេះ គេ​រំពឹង​ថា នៅ​ឆ្នាំ២០១៤ iPad អាច​នឹង​ត្រូវ Tablet ដទៃ​យក​ឈ្នះ​មិន​ខាន៕