លេចឮពាក្យចចាអារាមថា Galaxy S5 មានមុខងារស្កេនដោយប្រើភ្នែក
ពាក្យចចាមរាមបានចាប់ផ្តើមផ្សព្វផ្សាយពេលបណ្តោញអ៊ីនធើណេត ចំពោះការជិតមកដល់នៃស្មាតហ្វូន Galaxy S5
របស់ក្រុមហ៊ុន Samsung
ដែលត្រូវបំពាក់មកជាមួយនូវមុខងារពិសេសក្នុងការស្កេនដោយប្រើភ្នែក
ដើម្បីដោះសោរជំនួសការប្រើប្រាស់ស្នាមក្រយៅដៃ។ ជាមួយគ្នានេះផងដែល
Galaxy S5 បានបំពាក់នូវអេក្រង់ប្រភេទ Quad HD
ដែលធ្វើឲ្យវាក្លាយទៅជាទូរស័ព្ទដៃដំបូងគេនៅក្នុងពិភពលោកដែលមាន
ទំហំភិចស៊ែលធំជាង Ipad ។ តាមសារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា
អេក្រងប្រភេទ QHD នេះមាន resolution ដល់ទៅ ២,៥៦០ X ១,៤៤០
ដូចគ្នាទៅនឹងផលិតផលរបស់ iMac ដែលមានទំហំ ២៧ អ៊ីញ។ មិនតែប៉ុណ្ណោះ
Galaxy S5 ត្រូវបានគ្រប់ដណ្តបដោយសំបកប្លាស្ទិកជាលក្ខណៈស្តងដា
និងកំណែទម្រង់ផ្សេងទៀតដែលបានធ្វើឡើងពីលោហៈធាតុមានគុណភាពខ្ពស់។
Galaxy S5 ត្រូវបានឆ្លងកាត់ការរចនាដោយយកចិត្តទុកដាក់បំផុត
ដែលគេចាត់ទុកថាជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Samsung។
សូម្បីតែកាលបរិច្ឆេទនៃការផ្សព្វផ្សាយជាសាធារណៈនៅលើបណ្តោញអ៊ីធើណេត
មុនពេលចាប់ផ្តើមពិប្រាកដក៏មិនទាន់បានប្រកាសដែរ៕



