ក្រសួងធនធានទឹក ​បំភ្លឺពាក្យចចាមអារាម ​រឿង​ជាតិវិទ្យុ​សកម្ម​ ភាយចេញពី​ DOPPLER​ រ៉ាដា

12/12/2013 0 Comments A+ a-

រ៉ាដា-249x344អ្នក​នាំពាក្យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ លោក ចាន់ យុ​ត្ថា បាន​ឲ្យ​ដឹង​ថា​រ៉ាដា ​ដែល​ក្រសួង​ធន​ធាន​ទឹក​ដំឡើង​ដើម្បី​ព្យាករណ៍​អាកាសធាតុ​ ​ខ្យល់ព្យុះ​ និង​គ្រោះ​ទឹកជំនន់​គឺDOPPLER រ៉ាដា​មិន​បង្ក​ឲ្យមាន​ជាតិវិទ្យុ​សកម្ម​ ប៉ះពាល់​ដល់​សុខភាព​​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ជិតនោះ​ឡើយ​។
គួរ​បញ្ជាក់​ថា កន្លង​ទៅ​មាន​ពាក្យ​ចាម​រាម​ថា​ DOPPLER​ រ៉ា​ដាឬ«​ស្ថានីយ​រ៉ា​ដា​ តេជោ​សែន​»​ មាន​បញ្ចេញ​ជាតិ​វិទ្យុ​សកម្ម​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ​រស់នៅ​តំបន់​ជុំវិញ​ទីនោះ​។
​ឆ្លើយ​តប​ទៅនឹង​ពាក្យ​ចចាម​អារាម​នេះ ​លោក ចាន់ យុ​ត្ថា បាន​បំភ្លឺ​ថា មុន​និង​ចាប់ផ្តើម​សាង​សង​និង​ដំឡើង​អ្នក​បច្ចេកទេស​ជំនាញ​មកពី​ប្រទេស​បារាំង​បាន​ធ្វើការ​សិក្សា​ពី​ផល​ប៉ះពាល់​យ៉ាង​ល្អិតល្អន់​រួច​ហើយៗ​បាន​បញ្ជាក់ថា ​DOPPLER​ រ៉ា​ដា សាងសង់​ឡើងក្នុង​កំពស់​៥០​ម៉ែត្រ​ DOPPLER រ៉ា​ដា បាន​ស្រោបដោយRANDOOM​ ពី​ក្រៅ​មួយ​ជាន់​ទៀត​ដូច្នេះ ​មិន​មាន​បង្កផល​ប៉ះ​ពាល់​នោះ​ឡើយ​។ ​លោក​បន្តថា DOPPLER រ៉ាដា​អាច​មាន​ផល​ប៉ះពាល់ ​លុះត្រា​តែ មាន​មនុស្ស​ទៅ​ឈរ​ទន្ទឹម​នៅ​ពីមុខ DOPPLER រ៉ា​ដា ចម្ងាយ​២០​ម៉ែត្រ តែ DOPPLER រ៉ាដា នេះ​ស្ថិត​នៅ​លើ​រយៈ​កំពស់​៥០​ម៉ែត្រ​ពី​ដី​ហើយ​ក៏​គ្មាន​សំណង់​នៅ​ក្បែរ​ឬ​ មនុស្ស​ណា​ទៅ​ឈរ​នៅ​ក្បែរ​នោះ​ឡើយ ដូច្នេះ​ គ្មាន​ហេតុផល​អ្វី​ដែល​មាន​ផល​ប៉ះ​ពាល់ ​ដល់​សុខ​ភាព​ប្រជាពលរដ្ឋ​ឡើយ​។ម្យ៉ាងទៀត ​តាម​បច្ចេកទេស​DOPPLER ​រ៉ាដា​រត់​បាញ់​ឡើងលើ​ មិន​បាញ់ចុះ​មក​ក្រោម​ឡើយ។​​
លោក ចាន់ យុ​ត្ថា បញ្ជាក់​នៅ​រសៀល​ថ្ងៃទី១១ ​ខែធ្នូ ​ថាលោក​សូម​ធ្វើការ​បដិសេធន៍​ និង​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​រ៉ា​ដាតេ​ជោ​សែន​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ ​និង​ជឿលើ​ការ​ឃោសនា​របស់​ជន​មួយ​ចំនួន​នោះ​ឲ្យ​សោះ។
សូម​បញ្ជាក់​ថា DOPPLER ​រ៉ាដាមាន​ទីតាំង​ស្ថិត នៅ​ម្តុំ​ច្រមុះ​ជ្រូក​ក្បាល​ថ្នល់ ចម្ងាយ​ប្រមាណ​៥០០​ ម៉ែត្រ​ពីស្ពាន​អាកាស​ក្បាលថ្នល់​៕
ប្រភពពី Free Press Magazine