ហេតុផលដែលអ្នក គួរតែរួមភេទ ជារៀងរាល់ថ្ងៃ

12/19/2013 0 Comments A+ a-

ការរួមភេទជាវិធី មួយយ៉ាងល្អ ដែលអាចធ្វើឱ្យ អ្នកមានសុខភាពល្អ មានភាពរីករាយ ធ្វើឱ្យអ្នក ទទួលទាន ដំណេក បានយ៉ាងស្កប់ស្កល់ កាត់បន្ថយភាពតានតឹង ក្នុងអារម្មណ៍និង ដុតបំផ្លាញសារធាតុ កាឡូរី ។ ខាងក្រោម នេះមានហេតុផលជាច្រើន អ្នកគួរតែរួមភេទ ឱ្យបានញឹកញាប់។
១-ធ្វើឱ្យសរសៃឈាមបេះដូងមានសុខភាពល្អ
ការសិក្សាថ្មី បានបង្ហាញថា បុរសដែលបានរួមភេទច្រើនជាង ២ដង ក្នុង ១សបា្តហ៍អាចជួយកាត់បន្ថយ គ្រោះថ្នាក់ នៃជំងឺគាំង បេះដូង ជាងបុរសដែលបាន រួមភេទតិច តែ១ដង ក្នុង រយៈពេល ១ខែ។
២-កាត់បន្ថយភាពតានតឹង
ភាពតានតឹងជាធម្មតាកើតចេញពី ការងារ និង បញ្ហា គួ្រសារ។ ការរួមភេទមិនត្រឹមតែជួយឱ្យអ្នក មានអារម្មណ៍ល្អ ប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងជួយកាត់បន្ថយ ភាពតានតឹងនៅក្នុងខ្លួន របស់អ្នកបានយ៉ាងល្អ។
៣-កាត់បន្ថយការឈឺចាប់
ប្រសិនបើអ្នក កំពុងមានអាការៈឈឺក្បាល ដោយសារតែ ការគិតច្រើន ឬ បំពេញកិច្ចការអ្វីមួយ មិនបាន សម្រេច ចេះតែគិតពីបញ្ហាទាំងអស់នោះ។ អ្នកគួរតែគិតពីការរួមភេទ ជំនួសវិញ ពីព្រោះថាពេលដែល អ្នកបញ្ចេញទឹកកាម កំរិតនៃអ័រម៉ូនអូស៊ីតូនិច កើនឡើង ៥ដង ដែលវា មានតួនាទី កាត់បន្ថយភាព ឈឺចាប់ និង ធ្វើឱ្យមាន អារម្មណ៍ ស្រស់ថ្លា ។
៤-ទទួលទានដំណេកស្កប់ស្កល់
ការទទួលទានដំណេកបានស្កប់ស្កល់ អាចទទួលបានតាមរយៈការរួមភេទ ជាមួយនឹងដៃគូ សេ្នហាជា ទីស្រលាញ់ របស់អ្នក ធ្វើឱ្យគេងលក់ស្រួល រីករាយ និងមានសុខភាពល្អ។
៥- មានរាងកាយរឹងមាំង
ការរួមភេទ អាចជួយអ្នក ដុតបំផ្លាញសារធាតុខ្លាញ់ក្នុងខ្លួន និងធ្វើឱ្យអ្នកមានរាងកាយរឹងមាំនិងមាន សម្រស់ ស្រស់ស្អាត។ ការរួមភេទបានរយៈពេល ៣០នាទី អាចដុត រំលាយសារធាតុខ្លាញ់ បាន៨០កាឡូរី ៕
www.lookingtoday.com