ទំនាស់​រឿង​ថ្លឹង​រថយន្ត ម្ចាស់​រថយន្ត​គំរាម​យក​ឡាន​បិទផ្លូវ​លេខ​១១

12/04/2013 0 Comments A+ a-

CEN_Car_04_12_13-(1)កំពង់ចាម​: ម្ចាស់​ឡាន​ដឹកស្រូវ​បាន​ជំទាស់​នឹង​ក្រុម​ជញ្ជីង​ចល័ត​ដែល​ចាប់​រថយន្ត​របស់គាត់​លើផ្លូវ​ជាតិ​លេខ​១១ ភូមិ​ទួល​ទ្រា ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ហើយ​តម្រូវ​ឲ្យ​បង់ប្រាក់​ពិន័យ​ជាង​ប្រាំមួយ​លាន​រៀល​។ គាត់​ទាមទារ​ឳ្យ​ខាង​សមត្ថកិច្ច​ថ្លឹង​ម្តងទៀត ទើប​យល់ព្រម​បង់ប្រាក់​ពិន័យ​នោះ​ឳ្យ​។​ប៉ុន្តែ​អ្នកគ្រប់គ្រង​ជញ្ជីង​ចល័ត​មិន​អនុញ្ញាត​តាម​ការទាមទារ​នោះឡើយ មកដល់​ល្ងាច​ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ​២០១៣​នេះ​។ ចំណែក​ភាគី​ម្ចាស់​រថយន្ត និង ជា​ម្ចាស់​ស្រូវ​បាន​គំរាម​យក​រថយន្ត​បិទផ្លូវ​ជាតិ​លេខ ១១ បើសិនជា​នៅ​មិន​ព្រមយក​រថយន្ត​ទៅ​ថ្លឹង​នៅ​ស្ថានីយ៍​ឡើងវិញ​ម្តងទៀត​។​
​    ​
​អ្នកស្រី សាំង ដាលីន ជា​ម្ចាស់​រថយន្ត និង ជា​ឈ្មួញ​ស្រូវ​បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​នៅ​កន្លែង​សមត្ថកិច្ច​ឃាត់​ចាប់​រថយន្ត​ថា រថយន្ត​លេខ​កំពង់ចាម 3A-2735 ដែល​សមត្ថកិច្ច​បាន​ឃាត់​កាលពី​ព្រឹក​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ​២០១៣ ដែលមាន​សម្បក​រថយន្ត​ទទេ​ទម្ងន់ ១៥ តោន និង ៣៦០ គីឡូក្រាម និង ផ្ទុកស្រូវ​ទម្ងន់ ២៣ តោន និង ៥៦០ គីឡូក្រាម​សរុប​ជាង ៣៩​តោន​។ ទម្ងន់​ទាំងអស់នេះ​ខ្លួន​បាន​ថ្លឹង​ចេញពី​ឃ្លាំង​ស្រូវ​ឈ្មោះ អ៊ឺ​ម អៀម ហៅ វុ​ធ​នៅ​ភូមិ​គោក​ដូង ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ដើម្បី​យកទៅលក់​ឳ្យ​ឈ្មួញ​វៀតណាម​តាម​ព្រំដែន​ខេត្តព្រៃវែង​។​
​    ​ប៉ុន្តែ​ពេល​ខាង​ក្រុម​ជញ្ជីង​ចល័ត​ថ្លឹង​បែរជា​ថា មាន​ទម្ងន់ ៤៥ តោន គឺ​លើស​ទម្ងន់​កំណត់ ដប់​តោន​ហើយ​តម្រូវ​ឲ្យ​បង់ពិន័យ ៦.១៣០.០០០ រៀល​។ តាម​ការអនុគ្រោះ​កន្លងមក​សមត្ថកិច្ច​បា​ន​ប្រកាសថា បើ​ផ្ទុក​លើស​កម្រិត​កំណត់​ក្រោម ប្រាំ​តោន មិន​ពិន័យ​ទេ​អនុញ្ញាត​ឳ្យ​ទៅ​។ តែ​ពេលនេះ​លើស​ដល់ ដប់ តោន​ត្រូវតែ​បង់ពិន័យ​។​
​    ​ម្ចាស់​រថយន្ត​ដឹកស្រូវ​បាន​ឳ្យ​ដឹង​ទៀតថា ខ្លួន​មិន​ជំទាស់​ចំពោះ​ការពិន័យ​ទេ​តែ​សុំ​ឳ្យ​សមត្ថកិច្ច​ជួយ​នាំយកទៅ​ថ្លឹង​នៅ​ស្ថានីយ៍​ថ្នល់ទទឹង ជប់​ដែល​នៅ​ចម្ងាយ​ប្រហែល ពីរ គីឡូម៉ែត្រ​ពី​កន្លែង​ចាប់​ឃាត់​ខាងលើ​ម្តងទៀត​ឳ្យ​បានឃើញ​ជាក់ស្តែង​ថា​ពិតជា​លើស​មែន​។ ការឃាត់​ចាប់​ថ្លឹង​កាលពី​ព្រឹក​ថ្ងៃទី ២ ធ្នូ ថា​លើស ដប់ តោន​នោះ គឺ​ខ្លួន​មិនបាន​ឃើញ​ទេ​កំពុង​ជាប់រវល់​ទិញស្រូវ​នៅ​ខេត្តសៀមរាប​ឯណោះ​។​តែបើ​សមត្ថកិច្ច​មិន​ព្រម​ថ្លឹង​ឡើងវិញ​ទេ ខ្លួន​នឹង​ប្រមូល​ឡាន​បិទផ្លូវ​ជាតិ​លេខ ១១ ។​
​    ​លោក នួន គឹម​ហេង ប្រធាន​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជ​ញ្ជួ​ន​លើស​ទម្ងន់​កម្រិត​កំណត់​ថ្នល់កែង​និង​ជា​អនុប្រធាន​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​ខេត្តកំពង់ចាម​បាន​ប្រាប់ CEN នៅ​រសៀល​ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ​២០១៣​ថា “ យើង​មិនអាច​ថ្លឹង​រថយន្ត​ដឹកស្រូវ​ខាងលើ​ម្តងទៀត​ទេ គឺ​សមត្ថកិច្ច​បានទទួល​បញ្ជា​ពី​លោក​អភិបាលខេត្ត​កំពង់ចាម តម្រូវ​ឳ្យ​ធ្វើ​បែបនេះហើយ​ប៉ុន្មាន​ថ្ងៃនេះ​បាន​អនុវត្ត​ការពិន័យ​បាន​ច្រើន​គ្រឿង អត់​មាន​បញ្ហា​អ្វី​ទេ នៅតែ​រថយន្ត​មួយគ្រឿង​នេះ​ដែល​មិន​ព្រម​បង់ពិន័យ​។ តែបើ​ម្ចាស់​ឡាន​ហ៊ាន​បិទផ្លូវ​ខាង​លោក​នឹង​ចាត់វិធានការ​តាមច្បាប់​”៕

សមត្ថកិច្ច​ជា​ក្រុម​ជញ្ជីង​ចល័ត​លើ​កំណាត់​ផ្លូវជាតិ​លេខ​១១​ចាប់​ពិន័យ​រថយន្ត​ដឹកស្រូវ​ទៅ​លក់​នៅ​ព្រំដែន​វៀតណាម​ថា ផ្ទុក​លើស​ទម្ងន់ ដប់ តោន​ត្រូវ​ពិន័យ​ជាង ប្រាំមួយ​លាន​រៀល តែ​ខាង​ម្ចាស់​ឡាន​ទាមទារ​ឳ្យ​ថ្លឹង​ម្តងទៀត​
ប្រភពពី CEN

Read more: http://www.cambodiapage.info/?p=6664#ixzz2mTRVLMLA