ក្រុមគាំទ្រយីងឡាក់ (អាវក្រហម) ព្រមានថា ភាពអត់ធ្មត់របស់ពួកគេមានកំរិត
លោកវេង បានថ្លែងថា រណសិរ្សរួបរួមជាតិដើម្បីលទ្ធិប្រជាធិបតេយ្យប្រឆាំងនិងរបបផ្តាច់ការ ដែលហៅកាត់ថា UDD បានឃ្លាំមើលព្រឹត្តការណ៍នយោបាយដែលបាននិងកំពុងកើតឡើងនៅក្នុងប្រទេសថៃយ៉ាងដិតដល់ និងថាការដណ្តើមកាន់កាប់អគារគណរដ្ឋមន្ត្រីថៃ និងទីបញ្ជាការប៉ូលីសជាតិថៃ ដោយក្រុមប្រឆាំង អាចធ្វើទៅបានដោយតែរដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ មានបំណងបញ្ចៀសការបាត់បង់អាយុជីវិតប្រជាបាតុករ ។
ទោះជាយ៉ាងនេះក្តី លោកវេង បានថ្លែងសង្កត់ធ្ងន់នៅថ្ងៃអង្គារ ទី៣ ធ្នូនេះថា ការអត់ធ្មត់របស់ក្រុមអាវក្រហម UDD មានដែនកំណត់ ។ លោកថា ពួកគេនឹងធ្វើសកម្មភាព ប្រសិនបើមានការទម្លាក់លោកស្រី យីងឡាក់ ដោយអំណាចយោធា ឬដោយការដណ្តើមអំណាច ដោយខុសច្បាប់ណាមួយ ។
ប្រភពពី Free Press Magazine