កម្លាំង​សមត្ថកិច្ច​បិទ​ច្រក​ទ្វារ​សាលា​រាជធានី​ភ្នំពេញ

12/26/2013 0 Comments A+ a-

កង​កម្លាំង​ប៉ូលិស​ប្រមាណ ៣០​នាក់ ប្រដាប់​ដោយ​ដំបង​ឆក់​និង​ខែល បាន​ដាក់​រនាំង​បិទ​ច្រក​ចូល​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ធ្នូ ដើម្បី​ការពារ​អ្នក​តវ៉ា​ទំនាស់​ដី​ធ្លី ដែល​បាន​មក​តវ៉ា​នៅ​មុខ​សាលា​រាជធានី​អស់​រយៈ​ពេល ៤​ថ្ងៃ​មក​ហើយ។
ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​រដ្ឋាភិបាល​បណ្ដេញ​ចេញ​ពី​លំនៅឋាន​និង​ ដីធ្លី ដូច​ជា​អ្នក​ថ្មគោល អ្នក​ភូមិ​បឹងកក់ និង​បុរីកីឡា មាន​កាន់​ផ្កាឈូក ស្រែក​ទាមទារ​ឲ្យ​លោក​អភិបាល​រាជធានី​ភ្នំពេញ ចេញ​មុខ​មក​ជួប​ពួកគាត់​ដើម្បី​ដោះស្រាយ​សំណង​ដែល​នៅ​សេសសល់​ពី​ការ​បណ្ដេញ​ ចេញ។
ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​រដ្ឋាភិបាល​បណ្ដេញ​ចេញ​ពី​លំនៅឋាន​និង​ ដីធ្លី ដូច​ជា​អ្នក​ថ្មគោល អ្នក​ភូមិ​បឹងកក់ និង​បុរីកីឡា បាន​មក​តវ៉ា​នៅ​សាលា​រាជធានី ចាប់​តាំង​ពី​ថ្ងៃ​ទី​២៣ ធ្នូ ដើម្បី​ទាមទារ​សំណង​បន្ថែម​ពី​ការ​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ផ្ទះ​សម្បែង​ដី​ ធ្លី​កន្លង​មក។

ប៉ូលិស​ឈរ​ការពារ​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ខណៈ​អ្នក​មាន​បញ្ហា​ដី​តវ៉ា​ទាមទារ​សំណង នៅ​ព្រឹក​ថ្ងៃ​២៦ ធ្នូ ឆ្នាំ​២០១៣។

ប៉ូលិស​ឈរ​ការពារ​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ខណៈ​អ្នក​មាន​បញ្ហា​ដី​តវ៉ា​ទាមទារ​សំណង នៅ​ព្រឹក​ថ្ងៃ​២៦ ធ្នូ ឆ្នាំ​២០១៣។

កម្លាំង​សមត្ថកិច្ច​ឈរ​ការពារ​ខាង​មុខ​សាលា​រាជធានី។

អ្នក​មាន​បញ្ហា​ដី​ស្រែក​តវ៉ា​នៅ​ខាង​មុខ​សាលា​រាជធានី។

ទិដ្ឋភាព​នៅ​ខាង​មុខ​សាលា​រាជធានី​នៅ​ព្រឹក​ថ្ងៃ​២៦ ធ្នូ។
ប្រភពពី វិទ្យុអាស៊ីសេរី