រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​នគរបាល​ក្រុង​បាន​លុង​និង​ព្រះរាជ​​អាជ្ញា​ឆែកឆេរ​លំនៅ​ឋាន​ជនជាតិ​វៀតណាម​លួច​ផ្ទុក​ឈើ​ប្រណីត​

12/26/2013 0 Comments A+ a-

ខេត្ដរតនគិរី​ ៖​ លោក​ លាវ​ ស្រេង​ ​ព្រះរាជអាជ្ញា​ខេត្ដរតនគិរី​ដឹកនាំ​កម្លាំង​ចុះ​ឆែកឆេរ​លំនៅ​ឋាន​មួយ​ កន្លែង​លួច​ផ្ទុក​ឈើប្រណិត​ខុសច្បាប់​នៅ​ក្នុង​ ក្រុង​បាន​លុង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤​ខែធ្នូ​ឆ្នាំ ​២០១៣​ស្ថិត​ត្រង់​ចំណុច​ភូមិ​ជ័យ​ជំនះ​ សង្កាត់​ ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​ ខេត្ដរតនគិរី​។​
​ប្រភព​ពី​មន្ដ្រី​នគរបាល​ក្រុង​បាន​លុង​ឱ្យ​ដឹង​ថា​ ម្ចាស់​លំនៅ​ឋាន​ដែល​លួច​លាក់​ផ្ទុក​ឈើ​ប្រណីត​ខុសច្បាប់​នោះ​មានឈ្មោះ​ ចូ​វ​ វាំង​ហា​យ​ ភេទ​ប្រុស​ អាយុ​ ៤២​ឆ្នាំ​ ជនជាតិ​វៀតណាម​ ហើយ​ការ​ ចុះ​បង្ក្រាប​នេះ​លោក​ លាវ​ ស្រេង​ បាន​ប្រគល់​តួនាទី​នេះ​ឱ្យ​លោក​ ម៉​ម​ វណ្ណ​ដា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ចុះ​ បង្ក្រាប​បន្ដ​ ។​ ​ក្នុង​នោះ​បាន​ដកហូត​ឈើ​ប្រណីត​៦​ រ៉ឺ​ម៉ក​ម៉ូតូ​ មាន​ឈើ​ប្រណីត​ប្រភេទ​ពក​ ជា​ច្រើន​និង​មាន​ប្រភេទ​ឈើ​សន្លឹក​ (​ច្រៀក​)​ខ្លះ​ដែរ​ ។​
​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​កន្លែង​ កើតហេតុ​បាន​ខ្សឹប​ឱ្យ​ដឹង​ថា​ ជនជាតិ​ វៀតណាម​ឈ្មោះ​ ចូ​វ​ វាំង​ហា​យ​ ដែល​ លួច​ផ្ទុក​ឈើ​ប្រណីត​នេះ​បាន​រកស៊ី​ឈើ​ យូរ​ឆ្នាំ​មក​ហើយៗ​ឈើ​ទាំងនេះ​គេ​បាន​ ប្រមូល​ទិញ​ឈើ​ប្រណីត​យក​មក​ស្ដុក​ទុក​នៅ​លំនៅ​ឋាន​របស់​គេ​ដើម្បី​ដឹក​ទៅ​ លក់​នៅ​ប្រទេស​វៀតណាម​តែ​មិន​ដែល​ឃើញ​ ជំនាញ​ខាង​ណា​បង្ក្រាប​ឡើយ​ ។​
​ប្រភព​ដដែល​បន្ដ​ទៀត​ថា​ ជនជាតិ​ វៀតណាម​ខាងលើ​នេះ​មិន​ត្រឹមតែ​ជា​ ឈ្មួញ​រកស៊ី​ទិញ​ឈើ​ប្រណីត​នោះ​ទេ​ ពោល​ គឺ​គេ​ជា​ឈ្មួញ​ដែល​ល្បីល្បាញ​ខាង​ប្រមូល​ទិញ​សត្វព្រៃ​ផង​ដែរ​ ។​
​ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា​ ជន​ជាតិ​វៀតណាម​ដែល​មក​រស់នៅ​ក្នុង​ខេត្ដរតនគិរី​ ភាគច្រើន​ពួក​គេ​តែងតែ​ប្រកប​ របរ​រកស៊ី​ឈើ​ប្រណីត​ និង​ទិញ​លក់​សត្វ​ព្រៃ​ ។​ របរ​ទាំងនេះ​ហើយ​ធ្វើ​ឱ្យ​ពួក​គេ​ធ្វើ​ មាន​ធ្វើ​បាន​ ហើយ​ភាគច្រើន​ជនជាតិ​ វៀតណាម​ទាំងនេះ​ច្រើន​តែ​បើក​សិប្ប​ កម្ម​កែ​ច្នៃ​ឈើ​ប្រណីត​បាន​យ៉ាង​រលូន​ ដោយ​សំអាង​ថា​ សិប្បកម្ម​របស់​ពួក​គេ​ មានច្បាប់​អនុញ្ញាត​ ។​
​គួរ​បញ្ជាក់​ថា​ ករណី​ចុះ​បង្ក្រាប​ឆែក​ ឆេរ​ទីតាំង​ផ្ទុក​ឈើ​ប្រណីត​ខុសច្បាប់​នេះ​ជា​ករណី​លើ​ទី​៤​ ហើយ​ដែល​ជំនាញ​រដ្ឋ​ បាល​ព្រៃឈើ​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​ចុះ​បង្ក្រាប​ទីតាំង​ស្ដុក​ឈើ​ ប្រណីត​ ខុសច្បាប់​តែ​ករណី​បង្ក្រាប​ផ្ទះ​លាក់​ឈើ​ ខាងលើ​នេះ​សមត្ថកិច្ច​មិន​ទាន់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ម្ចាស់​ឈើ​នៅឡើយ​ទេ​ ៕
ប្រភពពី នគរវត្ត