ប្រមុខប្រដាប់អាវុធព្រមានមេបក្សប្រឆាំងកុំចង់ផ្តួលរដ្ឋាភិបាលតាមកម្លាំងមនុស្ស
ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ
នៅថ្ងៃនេះបានមានប្រតិកម្ម ចំពោះការធ្វើបាតុកម្មរបស់មេដឹកនាំ
គណបក្សសង្គ្រោះជាតិ នៅតាមផ្លូវនានា ទាមទារ
ទំលាក់រដ្ឋាភិបាលនិងទាមទារបោះឆ្នោតឡើងវិញ ដូចនៅប្រទេសថៃ
នោះពុំអាចធ្វើទៅ បាន ឡើយ។ លោកព្រមានថា គណបក្សប្រឆាំង
ត្រូវតែគោរពឆន្ទៈប្រជាពលរដ្ឋដែលបានបោះឆ្នោតឲ្យ និងចូលពិភាក្សា
ដោះ ស្រាយ បញ្ហានានាជាមួយគ្នានៅក្នុងរដ្ឋសភា។
ជាមួយគ្នានោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានច្រានចោលផងដែរ ចំពោះការអះអាង របស់គណបក្សសង្គ្រោះជាតិដែលថា មានកងកំលាំង ប្រដាប់អាវុធ ចំនួន៧០ភាគរយបានបោះឆ្នោតគាំទ្រ គណ បក្សប្រឆាំងមួយនេះកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣កន្លងនោះ គឺជាការពុំត្រឹម ត្រូវទេ ពី ព្រោះ ការ បោះឆ្នោត ជាការបោះឆ្នោតសម្ងាត់ ។លោក ចោទសួរថាតើគណបក្សប្រឆាំង បានតួលេខពីណាមក និយាយ?គេនៅ ស្ងៀម ថាគេគាំទ្រអ្នកឯង?
លោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់ដែលមានខ្លឺមសារ ដូចតទៅនេះ៖ ចំពោះការដែលគណបក្សប្រឆាំងទាមទារឲ្យ នាយករដ្ឋមន្ត្រី លាឈប់ពីតំណែងនិងបោះឆ្នោតឡើងវិញថ្មីនោះសុទ្ធសឹងតែជារឿង ហួសសម័យមែនទេនហើយ។ការទាមទាររបៀបនេះ ហើយបើនៅតែមានព្រឹត្តិការណ៏តែរបៀបហ្នឹង មិនដឹងជាធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ទៅដល់ណាទេ ។
លោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់ បានបញ្ជាក់ថា៖”ខ្ញុំឃើញថាអ្វីដែលគាត់ធ្វើហ្នឹង នាំប្រជាជន នាំអ្នកគាំទ្រគាត់ហ្នឹងបន្ទតាម ទៅជារឿងសប្បាយលេង រឿងនេះជារឿងមួយគាត់ត្រូវតែគិតមើលដែរ នូវសម្បជញ្ញ:ជាមនុស្ស ដែលជាអ្នកនយោបាយ ពេលណាមួយកិច្ចការនយោបាយត្រូវតែដើរឲ្យវាត្រឹមត្រូវ មានក្រិត្យ មានក្រម មានច្បាប់ មាននីតិវិធីវាផងដែរ ទើបចាត់ទុកជាអ្នកនយោបាយដែលសមរម្យបំផុត”។
លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៏បន្តទៀតថា៖ប្រទេសមួយៗតែងតែមានច្បាប់ នៃកិច្ចដំណើរការរបស់រដ្ឋមួយៗដូច្នេះ មិនអាចធ្វើអ្វីតាមតែចិត្តដើម្បីសំរេចមហិច្ឆតារបស់ខ្លួន ទាំងអស់ទេ។ បំណងរបស់ខ្លួន ដែលចង់បាននោះមិនទាន់ដល់ពេលវេលាមកដល់ទេ។ ចំពោះការធ្វើបាតុកម្មជាសិទ្ធិមួយ តែត្រូគិតពីច្បាប់ មើលរដ្ឋធម្មនុញ្ញដែលមាននៅក្នុងប្រទេសនីមួយៗផងដែរ ចង់យកទម្រង់ដូចរបៀប ប្រទេសថៃ នោះគឺវាពិបាក ។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា៖នៅប៉ុន្មានថ្ងៃទៀត គ្រប់គំរប់៣ខែហើយ ដែល ការធ្វើពហិកា បន្ទាប់ពីប្រកាសលទ្ធផលបោះឆ្នោត នាំគ្នាធ្វើពហិកាមិនចូលទៅប្រជុំសភា ឆន្ទះរបស់ ប្រជាជន បានបោះឆ្នោត ឲ្យរួចហើយ មិនមែនបោះឆ្នោតឲ្យអ្នកឯងធ្វើបាតុកម្ម នៅតាមថ្នល់បង្ករឿងបង្ករ៉ាវនោះទេ ឆន្ទៈប្រជាជនបានបោះឆ្នោតឲ្យ គឺឲ្យចូលទៅធ្វើការ ទៅប្រជុំសភាដើម្បីគិតគូដល់ បញ្ហាប្រទេសជាតិ នានានៅក្នុងសភា ទើបចាត់ទុកជាការបំរើឆន្ទៈប្រជាជន រួមគ្នាអភិវឌ្ឍន៍ប្រទេស៕
ប្រភពពី CEN