សិស្សសន្ធរម៉ុក ផ្អើលឈូឆរ ព្រោះជនជាតិជប៉ុនម្នាក់
សិស្សនៅសាលាសន្ធរម៉ុកបានមកឈររោមជុំជិតរទេះលក់នំមួយរបស់
បុរសជនជាតិជប៉ុនម្នាក់
ព្រោះចង់មើលវិធីចម្អិននំរបស់ជនជាតិជប៉ុនរូបនោះ។
បើតាមការសាកសួរជនជាតិជប៉ុនរូបនោះ
ដែលអាចនិយាយភាសាអង់គ្លេសបានតិចតួច បានឲ្យដឹងថា លោកឈ្មោះ
Aihara មានអាយុ៥៥ឆ្នាំ អ្នករស់នៅទីក្រុងតូក្យូ ហើយនៅទីនោះ
លោកមានមុខរបរជាអ្នកវាយអត្ថបទ។
លោកធ្លាប់មកកម្ពុជាម្ដងកាលពីឆ្នាំកន្លងទៅ។
តាំងពីចាប់ផ្ដើមមកលក់នំនៅទីនេះ គឺមានរយៈពេល២ខែហើយ ។
លោកអាចនិយាយភាសាខ្មែរបានមួយម៉ាត់ៗ ប៉ុន្តែទាក់ទងនឹងការលក់នំរបស់ខ្លួនឲ្យអតិថិជនវិញ លោកតែងប្រើកាយវិការដៃ “នំមួយ ៤ពាន់” បានយ៉ាងស្រួល។
នំដែលលោកលក់មានតម្លៃ៤ពាន់រៀលនោះ គឺហៅថា Grepes ស្រដៀងនឹងនំ Pan cake ដែរ ខុសត្រង់នំ Pan cake មានកម្រាស់ក្រាសជាងតែប៉ុណ្ណោះ។ នំនេះមាន៣រសជាតិ ចេក ស្តរបឺរី និងសូកូឡា។ បើតាមភាពជាក់ស្ដែង លោកលក់ដាច់គួរសម នៅពេលសិស្សចេញពីរៀន៕