បើអ្នកគាំទ្រកើន មេដឹកនាំបាតុកម្មអះអាងពីការបិទផ្លូវ
ភ្នំពេញៈ ក្នុងរយៈពេលបីថ្ងៃនៃការធ្វើបាតុកម្មរបស់
គណបក្សប្រឆាំង កម្លាំងគាំទ្របានបន្តកើនឡើងច្រើនថែមទៀតហើយ
មេដឹកនាំគណបក្សនេះបានអំពាវនាវដល់ប្រជាជនទូទាំងប្រទេសឲ្យចូលរួម
បាតុកម្ម ដើម្បីបិទផ្លូវនៅក្នុងរាជធានីភ្នំពេញ។
ក្នុងបាតុកម្មថ្ងៃ ទី៣ កាលពីម្សិលមិញ ពេលរសៀល មនុស្សជាច្រើននាក់ដែលមកចូលរួមបាតុកម្ម បានកើនឡើង មុនពេលដង្ហែចេញពីសួនសេរីភាព។អ្នកចូលរួមប្រហែលជាង ១ម៉ឺន នាក់បាននាំគ្នាធ្វើបាតុកម្មអហិង្សាកាលម្សិលមិញនេះ។
ដោយមើលឃើញថា កម្លាំងគាំទ្រកើនឡើងបែបនេះ លោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធាន គណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យពលរដ្ឋចូលរួមកាន់តែច្រើនជាងចំនួននេះថែមទៀត ដោយអ្នកទាំងពីរបានព្រមានថា ពេលកម្លាំងបាតុករកើនឡើងច្រើនថែមទៀត គណបក្សសង្គ្រោះជាតិនឹងដឹកនាំបាតុករដើម្បីបិទផ្លូវ។
បន្ទាប់ពីការដើរដង្ហែ លោក កឹម សុខា បានប្រាប់បាតុករថា៖ «ថ្ងៃស្អែក អ្នករស់នៅភ្នំពេញត្រូវចេញម៉ូតូថែមទៀត។នៅ ពេលណាមានចំនួនគ្រប់គ្រាន់យើងនឹងអង្គុយបិទផ្លូវ ហើយបន្តិចទៀត យើងនឹងធ្វើនៅតាមខេត្តទៀត»។
លោក សម រង្ស៊ី បានបន្តថា៖ «ក្មួយស្រី ក្មួយប្រុស គាំទ្រគណបក្សសង្គ្រោះជាតិ ជាអនាគតក្មួយស្រី ក្មួយប្រុស។ បើក្មួយៗ នៅជាមួយនឹងគណបក្សប្រជាជននឹងមិនមានអនាគតល្អទេ»។
ទន្ទឹមនឹងនេះ លោក សម រង្ស៊ី និងលោក កឹម សុខា ក៏បានធ្វើពិធីតាមបែប សាសនាដោយធ្វើការគោរពវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ នៅសួនសេរីភាព មុនពេលដើរហែក្បួន។
លោក កឹម សុខា ថ្លែងថា៖ «ដូច្នេះ ប្រសិនបើមិនចង់ឲ្យប្រជាជនប្រើកម្លាំងសាធារណជនទាមទារយុត្តិធម៌ទេ សូមវិលមករៀបចំការបោះឆ្នោតជាថ្មីដើម្បីធ្វើឲ្យប្រជាជនយើងស្ងប់ ចិត្ត»។
កាលពីម្សិលមិញ កងកម្លាំងប្រដាប់អាវុធរាប់រយនាក់បានត្រៀមខ្លួនឆ្លើយតបនឹង សកម្មភាពរបស់គណបក្សសង្គ្រោះជាតិ ប៉ុន្តែ កម្លាំងប្រដាប់អាវុធទាំងនោះ ពុំត្រូវបានដាក់ពង្រាយទេ គេត្រូវបានដាក់ឲ្យឈរជើងនៅសាលារាជធានីភ្នំពេញ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួង មហាផ្ទៃ បានថ្លែងថា សកម្មភាពរបស់គណបក្សសង្គ្រោះជាតិ គឺខុសច្បាប់ ហើយ ការទាមទាររបស់គណបក្សសង្គ្រោះជាតិឲ្យបោះឆ្នោតជាថ្មីមិនអាចធ្វើ ទៅបានទេ ហើយលោកបានលើកឡើងថា គណបក្សប្រជាជននៅតែបើកចំហទ្វារចរចាជាមួយនឹងគណបក្សសង្គ្រោះជាតិ នៅឡើយ។
លោក ខៀវ សុភ័គ ថ្លែងថា៖ «ខ្ញុំសង្ឃឹមថា គាត់មិនដាក់ខ្លួនក្រៅច្បាប់ទេ។ លោក សម រង្ស៊ី គាត់ចង់ចរចា តែលោក កឹម សុខា បិទទ្វារចរចា។ ខ្ញុំមិនដឹងទេថា តើគាត់ចង់បានអ្វី។ គណបក្សប្រជាជននៅ តែបើកចំហទ្វារ»។
ទន្ទឹម នឹងនេះ សាលារាជធានីភ្នំពេញបានផ្ញើលិខិតជូនលោក សម រង្ស៊ី និងលោក កឹម សុខា កាលពីម្សិលមិញ ដោយ ហៅសកម្មភាពរបស់គណបក្សសង្គ្រោះជាតិនេះថា ផ្ទុយនឹងច្បាប់ស្តីពីការបោះឆ្នោត ដោយអនុញ្ញាតឲ្យបាតុករដើរតវ៉ាតាមផ្លូវ ដោយមិនបានជូនដំណឹងមក សាលារាជធានី។
លិខិតចុះហត្ថលេខាដោយលោក សេង រតនៈ បញ្ជាក់ថា៖ «សាលារាជធានី ពិតជាសោកស្តាយខ្លាំងណាស់ ព្រោះផែនការសកម្មភាពសម្តែងមតិរបស់គណបក្សសង្គ្រោះជាតិមិនអនុវត្ត តាមនីតិវិធីដែលចែងក្នុងច្បាប់ស្តីពីបាតុកម្មសន្តិវិធី»៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍