ចាប់ខ្លួនចោរ លួចទឹកអប់ ពីរនាក់ នៅសង្កាត់ ភ្នំពេញថ្មី
ភ្នំពេញ ៖ ចោរលួចទឹកអប់ពីរនាក់ ត្រូវ
បានជនរងគ្រោះចាប់ខ្លួន ប្រគល់ឱ្យនគរបាល ប៉ុស្ដិ៍នគរបាលភ្នំពេញថ្មី
កាលពីរសៀលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៣ ក្រោយពីជនសង្ស័យ ទាំងពីរនាក់
បានធ្វើសកម្មភាពលួចទឹកអប់ នៅចំណុចភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ ។
យោងតាមរបាយការណ៍របស់នគរបាល ខណ្ឌសែនសុខបានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះឡុង ភក្ដី អាយុ២៩ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឫស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី២ ឈ្មោះហម តឿ អាយុ២៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់ នៅផ្ទះជួល ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ដោយឡែកជនរងគ្រោះ វិញ ឈ្មោះយន្ដ ថាវរ៉ា ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរជាមន្ដ្រីយោធា ស្នាក់នៅផ្ទះលេខ ១០៦អា ផ្លូវលេខ២០១១ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
របាយការណ៍របស់នគរបាលបានបន្ដថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ ជនរងគ្រោះ ដែលជាម្ចាស់ហាង លក់ទំនិញ យីហោសាណាម៉ាត បានមើល តាមកាមេរ៉ាសុវត្ថិភាព ពេលនោះជនរងគ្រោះ ឈ្មោះភក្ដី បានលួចទឹកអប់ចំនួន៤ដប រួច ហើយរត់គេចខ្លួនបាត់ ។ សមត្ថកិច្ចបានបន្ដ ទៀតថា លុះដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៣ ជនសង្ស័យរូបនេះ បានមកម្ដងទៀត ដោយ មានស្ពាយកាបូបខ្មៅមកជាមួយ ហើយជន រងគ្រោះក៏ឃើញដូចភិនភាគនៅក្នុងកាមេរ៉ាសុវត្ថិភាព ក៏សួរនាំ ស្រាប់តែជនសង្ស័យ រូបនេះ និងដៃគូម្នាក់ទៀត រត់គេចខ្លួន ក៏ត្រូវជនរងគ្រោះដេញចាប់ប្រគល់ឱ្យសមត្ថកិច្ចតែម្ដងទៅ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបាន ឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវ ច្បាប់ ។

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល