បញ្ឈជើងអធិការរង និងប្រធានផ្នែក ខណ្ឌសែនសុខ ព្រោះថ្ងៃប្រចាំការ រវល់ស្រវឹង

12/21/2013 0 Comments A+ a-

នំពេញ ៖ មន្ដ្រីនគរបាល ថ្នាក់អធិការរង និងថ្នាក់ប្រធានផ្នែក ចំនួនពីរនាក់ ចំណុះឱ្យ អធិការដ្ឋាន នគរបាលខណ្ឌ សែនសុខ ដោយ សារតែអសកម្មការងារ ថ្ងៃប្រចាំការត្រូវ មានមុខនៅអង្គភាព បែរ ជានាំគ្នា ទៅផឹក ស្រាស្រវឹង បិទទូរស័ព្ទ បិទអាយកូម ដេក លក់ធ្វើព្រងើយ ។
ចំណាត់ការដកបញ្ឈរជើងមន្ដ្រីនគរបាល ថ្នាក់ខណ្ឌខាងលើនេះ ត្រូវបានធ្វើឡើងនៅ ក្នុងកិច្ចប្រជុំ ថ្នាក់ ស្នងការនគរបាលរាជធានី ភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ កន្លងទៅ នេះ ហើយនៅថ្ងៃទី ២០ ខែធ្នូ ស្នងការបាន ធ្វើលិខិតដកបញ្ឈរជើងជាផ្លូវការ ។
មន្ដ្រីនគរបាលដែលត្រូវបានស្នងការដក បញ្ឈរជើងនោះ រួមមាន ទី១ លោកហង្ស មុនី រហស្សនាម ០៥ ជាអធិការរងខណ្ឌសែន សុខ ទទួលបន្ទុកសន្ដិសុខ និងទី២ លោកយឹម ដាវុធ រហស្សនាម ១៧ ជាប្រធានផ្នែកព្រហ្ម ទណ្ឌ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ដើមចម ដែលនាំឱ្យស្នងការដកមន្ដ្រីទាំងពីររូបនេះ បញ្ឈរជើង គឺផ្ដើម ចេញ កាលពីថ្ងៃទី១៥ ខែ ធ្នូកន្លងទៅនេះ ខណៈដែលមន្ដ្រីទាំងពីររូប ត្រូវមានវត្ដមានប្រចាំការ នៅ ក្នុងអង្គភាព ដើម្បីដឹកនាំមន្ដ្រីថ្នាក់ក្រោម ដើរល្បាតរក្សា សន្ដិសុខសុវត្ថិភាព នៅក្នុងមូលដ្ឋាននោះ បែរ ជាពួកគេបាត់ មុខពីអង្គភាព រួចហើយនាំគ្នា ទៅផឹកស៊ីស្រវឹង ហើយបិទទូរស័ព្ទ បិទអាយ ឌី អាយកូម ដេកបាត់ ខណៈដែលថ្នាក់ស្នង ការធ្វើការទាក់ទង មិនអាចទាក់ទងបាន ហើយពេលធ្វើ ដំណើរទៅត្រួតពិនិត្យដល់ អធិការដ្ឋាន ក៏មិនឃើញមានវត្ដមានទៀត នោះ ទើបថ្នាក់ស្នងការរាយ ការណ៍ជូនលោក ស្នងការ ហើយក៏មានបើកកិច្ចប្រជុំដាក់វិន័យ សម្រេចដកបញ្ឈរជើងតែម្ដងទៅ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល