ខ្សែជីវិតដ៏កម្សត់ របស់ស្ត្រីសរសៃខ្ចី ប្រឹងបីកូនតូចដើររកប្រុសព្រាន ដែលរត់តាមស្រីថ្មី
ខេត្តកំពង់ឆ្នាំង ៖
ដោយសារឈឺចាប់ចំពោះប្តីកំហូច ដែលបានពង្រត់ស្រីក្មេង
ទៅរួមរស់សោយសុខ ចុះចោលប្រពន្ធកូនជាច្រើនខែ
មិនទទួលខុសត្រូវ ស្ត្រីម្នាក់បានបីកូនតូចអាយុ ៧ខែ
គ្មានទីពឹងបានសុំឲ្យអ្នកកាសែត ជួយចុះផ្សាយរកប្តីឲ្យ
មកទទួលខុសត្រូវ ចំពោះប្រពន្ធនិងកូន
បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣
នៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ស្ត្រីដ៏អភ័ព្វមានឈ្មោះ វ៉ា នាង អាយុ ៣៣ឆ្នាំ មានស្រុកកំណើត នៅភូមិប្រម៉ា ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានរៀបរាប់អោយដឹងថា ប្តីរបស់នាងឈ្មោះ យ៉ង យ៉ុន អាយុ ៤៨ឆ្នាំ រស់នៅជាមួយម្តាយ ក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។ នាងបានរៀបការ ត្រឹមត្រូវតាមច្បាប់ នៅឯ ស្រុកកំណើត នៅខេត្តស្វាយរៀង កាលពីជាង ១ឆ្នាំមុន និងបានកូនប្រុសម្នាក់ មានអាយុជាង ៧ខែ ពេលនេះកំពុងរស់នៅ ជាមួយនាងជាម្តាយ យ៉ាងលំបាកវេទនា គ្មានទីពឹងនិងគ្មាន ផ្ទះសំបែងជ្រកកោន។
កាលពីដំបូងនាងជា កម្មការនីរោងចក្រមួយ នៅរាជធានីភ្នំពេញ ចំណែកប្តីរបស់នាង ជាបុគ្គលិកសន្តិសុខ ប្រចាំរោងចក្រនោះ ហើយក្រោយពេលរៀបការ នាងមានផ្ទៃពោះ បុរសជាប្តីបាននាំនាង មករស់នៅជាមួយម្តាយខាងប្តី ក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ។ ពេលនោះទើបនាងដឹងថា ប្តីនាងមានប្រពន្ធដើម និងមានកូនចំនួន ៥នាក់ ពេលលែងលះប្រពន្ធដើម បានមួយឆ្នាំ ទើបមករៀបការជាមួយនាង ហើយឈប់ធ្វើសន្តិសុខ ទៅប្រកបមុខរបរលេងភ្លេង អកកាដង់ និងមានស្រីលួចលាក់ មិនអោយនាងដឹង។
ពេលនាងឈឺពោះនិងវះសម្រាលកូន ប្តីនាងមិនបាននៅ ជួយថែទាំនាងឡើយ គឺគេនៅរួមរស់ជាមួយស្រីលួចលាក់។ ពេលកូននាងអាយុបាន ៣ខែ ប្តីនាងបានពង្រត់ស្រីឈ្មោះ ម៉ៅ នៅខេត្តកំពង់ស្ពឺ ចេញបាត់ពីផ្ទះរហូតមក ហើយដោយសារតែមាន ជីវភាពខ្វះខាត និងគ្មានអ្នកទីពឹង នាងក៏ត្រឡប់ទៅរស់នៅជាមួយបងប្អូន ឯខេត្តស្វាយរៀងវិញ។ រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ ពេលដឹងថា ប្តីយកស្រីនោះមករស់នៅ ជាមួយផ្ទះម្តាយក្មេកវិញ នាងក៏បានធ្វើដំណើរ មកជួបប្តីដើម្បីដោះស្រាយ អោយប្តីជួយលុយ ចិញ្ចឹមកូន ដោយនាងបានសំណូមពរថា យកប្រពន្ធចុងទៀតក៏យកចុះ តែសូមអោយឡើងជួបគ្នា នៅសាលាសង្កាត់ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ដើម្បីដោះស្រាយគ្នា សុំប្រាក់ចិញ្ចឹមកូន ព្រោះតែនាងនៅសរសៃខ្ចី មិនទាន់មានលទ្ធភាព រកស៊ីចិញ្ចឹមកូនបាន។
ចំណែកប្តីកំហូច ដោយសារតែទាល់តម្រិះ ក៏បានយល់ព្រមថា នឹងដោះស្រាយគ្នា នៅសាលាសង្កាត់។ប៉ុន្តែមិនទាន់បានជួប ដោះស្រាយគ្នាផង នៅយប់ថ្ងៃទី១៣ ខែធ្នូនេះ ប្តីរបស់នាងនិងស្រីកំណាន់ បាននាំគ្នារត់ទៅបាត់ ទាំងកណ្តាលយប់ ធ្វើឲ្យនាងខកចិត្តយ៉ាងខ្លាំង។ យ៉ាងណាក៏ដោយ ស្ត្រីដ៏អភ័ព្វម្នាក់នេះ បានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន និងអ្នកកាសែតជួយផ្សាយ និងជួយកោះហៅប្តីរបស់នាង មកដោះស្រាយគ្នា ដើម្បីឲ្យប្តីទទួលខុសត្រូវ ចំពោះកូននិងប្រពន្ធ តាមផ្លូវច្បាប់មិនគួរទុកឲ្យនាងនិងកូន រងទុក្ខវេទនាបែបនេះទេ៕
_____________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ