មន្ត្រីរដ្ឋាភិបាលព្រមានថាបក្សប្រឆាំងមិនអាចធ្វើដូចនៅមជ្ឈិមបូព៌ា
មន្ត្រីរដ្ឋាភិបាលនិងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន
កម្ពុជា ព្រមានថា បើសិនជាគណបក្សសង្គ្រោះជាតិ
ចង់ធ្វើបាតុកម្មដូចប្រទេសមជ្ឈិមបូព៌ាមួយចំនួននោះ សម្រាប់កម្ពុជា
គឺមិនអាចទៅរួចទេ ហើយថា ការធ្វើបាតុកម្មនេះ
គ្រាន់តែជាការដុតកម្ដៅនយោបាយតែប៉ុណ្ណោះ។
មន្ត្រីនាំពាក្យរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីក្រសួងព័ត៌មានបាន
ព្រមានថា ការទាមទាររបស់គណបក្សសង្រ្គោះជាតិ មិនអាចទៅរួចទេ
ពីព្រោះថា
គណបក្សប្រជាជនជាប់ឆ្នោតដោយប្រជាពលរដ្ឋបោះឆ្នោតជូនភាគច្រើន។
លោក ខៀវ កាញារីទ្ធ ជាអ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍នៅក្នុងសន្និសីទកាសែតនាសណ្ឋាគារ អ៊ីនធឺ ខនធីនេនថល (Inter-Continental Hotel) នៅថ្ងៃទី១៩ ធ្នូ ថា គណបក្សប្រឆាំងមិនអាចទាមទារឲ្យនាយករដ្ឋមន្ត្រីចុះចេញពីតួនាទី ដូចជាប្រទេសនៅប៉ែកមជ្ឈិមបូព៌ាបានទេ។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិធ្វើដូច្នេះ ជាការដុតកម្ដៅនយោបាយ ដើម្បីរក្សាការគាំទ្ររបស់ខ្លួនពីប្រជាពលរដ្ឋទៅវិញទេ៖ «សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិហ្នឹង សំខាន់បំផុតរក្សាកម្ដៅកុំឲ្យធ្លាក់ កាលណាធ្លាក់ខ្លាចវាកក ដូច្នេះគាត់ត្រូវរក្សារងើកភ្លើងរហូត ហើយយើងចាំមើលថា គាត់ធ្វើបានកម្រិតណា តែសំខាន់បំផុតគាត់កុំធ្វើអីខុសច្បាប់»។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនេះ នៅបន្ទាប់ពីមេដឹកនាំគណបក្សសង្គ្រោះជាតិ បានបញ្ចេញសារនយោបាយពីរសំខាន់ៗ។ ទី១ ទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ទី២ បើគណបក្សប្រជាជនកម្ពុជា មិនព្រមបោះឆ្នោតឡើងវិញទេ គឺទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតួនាទីជានាយករដ្ឋមន្រ្តី។
គណបក្សសង្គ្រោះជាតិ បានដឹកនាំធ្វើបាតុកម្មអហិង្សាជាលើកទី៤ ទ្រង់ទ្រាយធំនេះ ដោយគណបក្សនេះចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា លួចសន្លឹកឆ្នោតរបស់ខ្លួន ហើយថា លទ្ធផលបោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ ជាការរៀបចំទុករបស់គណបក្សប្រជាជនកម្ពុជា។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា ប្រសិនបើការទាមទាររបស់ប្រជាពលរដ្ឋនេះ រដ្ឋាភិបាលមិនព្រមបោះឆ្នោតឡើងវិញទេ គណបក្សសង្គ្រោះជាតិនឹងដឹកនាំបាតុករបិទផ្លូវមួយចំនួន និងមានវិធានការទី៣ទៀតជាដើម៖ «អ្នកចាញ់តវ៉ា អ្នកឈ្នះចុះ ដូចជាលំបាកបន្តិច។ គាត់ថា ការបោះឆ្នោតនោះមានភាពមិនប្រក្រតីធ្ងន់ធ្ងរ តែយើងរក រកវាមិនឃើញ»។
លោក ខៀវ កាញារីទ្ធ បានឆ្លើយតបថា ប្រសិនបើបាតុករគណបក្សសង្គ្រោះជាតិ បិទផ្លូវ ឬឡោមព័ទ្ធស្ថាប័នរដ្ឋនៅពេលខាងមុខនោះ ក្រុមបាតុករទាំងនោះនឹងទទួលខុសត្រូវចំពោះមុខច្បាប់។ ដោយឡែកចំពោះការទាមទារបោះឆ្នោតឡើងវិញនេះ គណបក្សប្រជាជនកម្ពុជា មិនយល់ព្រមនោះទេ ពីព្រោះថា លទ្ធផលបោះឆ្នោតនេះ គឺក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសទទួលស្គាល់រួចហើយ។
ស្ថានភាពនយោបាយនៅពេលនេះ កំពុងស្ថិតនៅក្នុងបរិបទក្ដៅដែលគណបក្សសង្គ្រោះជាតិ កំពុងដឹកនាំធ្វើបាតុកម្មអហិង្សា និងហែក្បួនជារៀងរាល់ថ្ងៃនេះ។ ក៏ប៉ុន្តែប្រសិនបើមានការបិទផ្លូវណាមួយនោះ ស្ថានការណ៍នឹងតែក្ដៅជាងនេះទៀត ដែលក្រុមសិទ្ធិមនុស្សព្រួយបារម្ភអំពីការបង្ក្រាបពីសមត្ថកិច្ច និងប្រើអំពើហិង្សាខុសច្បាប់ជាដើម ដោយផ្អែកលើបទពិសោធន៍បង្ក្រាបកន្លងមក។
ទាក់ទងនឹងបញ្ហានេះ លោក ខៀវ កាញារីទ្ធ អះអាងថា គណបក្សសង្គ្រោះជាតិយកអ្នកគាំទ្ររបស់ខ្លួនមកធ្វើបាតុកម្មប្រឆាំង រដ្ឋាភិបាលបាន តែគណបក្សប្រជាជនកម្ពុជា ក៏មានអ្នកគាំទ្រច្រើនក្នុងការធ្វើបាតុកម្មប្រឆាំងគណបក្សសង្គ្រោះ ជាតិវិញដែរ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច ផ្ដល់អនុសាសន៍ថា គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ត្រូវតែធ្វើប្រជាមតិជាមួយប្រជាពលរដ្ឋជាម្ចាស់ឆ្នោតថា តើត្រូវបោះឆ្នោតឡើងវិញ ឬយ៉ាងណា? តែបើគណបក្សទាំងពីរនៅតែយកមានៈខ្លាំងៗនោះគ្មានផលចំណេញអ្វីទេ សម្រាប់កម្ពុជា ដែលប្រជាពលរដ្ឋកំពុងតែរងនូវផលលំបាកផ្នែកសេដ្ឋកិច្ចនោះ។
គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជា បានជួបចរចាគ្នារកដំណោះស្រាយនយោបាយចំនួនបីដងរួចមកហើយ ក៏ប៉ុន្តែការចរចាបានបរាជ័យ។ ទោះជាយ៉ាងនេះក្ដី នៅក្នុងកិច្ចចរចារវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរកាលពី ថ្ងៃទី១៦ កញ្ញា នោះ គឺភាគីទាំងពីរបានព្រមព្រៀងគ្នាចំនួន ៣ចំណុច ទី១ គណបក្សទាំងពីរត្រូវតែគោរព និងអនុវត្តដោយហ្មត់ចត់តាមព្រះរាជសាររបស់ព្រះរាជសាររបស់ ព្រះមហាក្សត្រចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ដែលអំពាវនាវចំពោះជនរួមជាតិដែលជាក្រុមបាតុករ និងក្រុមសមត្ថកិច្ចឲ្យបញ្ឈប់ការប្រើប្រាស់ហិង្សាតាមរូបភាពណា ក៏ដោយ។ ទី២ គណបក្សទាំងពីរព្រមព្រៀងគ្នា និងបង្កើតយន្តការមួយដើម្បីកែទម្រង់ការបោះឆ្នោតពេលខាងមុខ និងទី៣ ភាគីទាំងពីរនឹងបន្តជួបចរចាគ្នាតទៅទៀតតាមគ្រប់កម្រិតដើម្បី ដោះស្រាយបញ្ហារបស់ជាតិ៕
ប្រភពពី វិទ្យុអាស៊ីសេរី
00:00