លោកផៃ ស៊ីផានឆ្លើយសំណួរ៖ ហេតុអ្វីរដ្ឋាភិបាលកំណត់ ថ្លៃសេវាទូរស័ព្ទ មិនកំណត់ថ្លៃសាំងដែរ? (មានសម្លេង)
សារនោះបានចែករំលែក ភ្ជាប់មក ជាមួយនូវខ្លឹមសារ នៃច្បាប់រដ្ឋធម្មនុញ្ញ ដែលច្បាប់កំពូលមួយនេះបានចែងថា កម្ពុជាបានប្រកាន់យករបបទីផ្សារសេរី ។
ឆ្លើយតបនឹងសំនួរលើកឡើងថា ការប្រកាន់យករបបទីផ្សារសេរី តែហេតុអ្វីបានជារដ្ឋាភិបាលកំណត់ថ្លៃសេវាទូរស័ព្ទ ហើយមិនកំណត់ថ្លៃសាំងនោះត្រូវបានលោកផៃ ស៊ីផាន អ្នកនាំពាក្យប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បកស្រាយថា ការកំណត់សេវាទូរស័ព្ទ គឺដើម្បីការពារមិនឲ្យក្រុមហ៊ុនធំណាមួយដែលមានទឹកប្រាក់ច្រើន ឬ អ្នកដណ្តើមទីផ្សារខ្ពស់ មានឱកាសក្នុងការដណ្តើមបានទីផ្សារផ្តាច់មុខនៅពេលដែលក្រុមហ៊ុនជាដៃគូប្រកួតប្រជែងដួលរលំ៖
លោកផៃ ស៊ីផានៈ
ហើយចំពោះកត្តាដែលបានធ្វើឲ្យសាំងនៅកម្ពុជាឡើងថ្លៃ ឬចុះហើយរដ្ឋាភិបាលមិនអាចកំណត់ថ្លៃបាននោះដោយសារតែការឡើងថ្លៃរបស់សាំងមិនស្ថិតលើកម្ពុជា គឺនៅស្ថិតនៅលើទីផ្សារសេរី ដែលជាទីផ្សារហ៊ុនទីផ្សារហ៊ុននៅកម្ពុជាគឺ យកអត្រាទីផ្សារហ៊ុននៅសាំងហ្គាពួរ៖
លោកផៃ ស៊ីផានៈ
គួរបញ្ជាក់ថា នៅដើមខែធ្នូនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីប្រកាសដែលកំណត់ឲ្យគ្រប់ក្រុមហ៊ុនប្រព័ន្ឋទូរស័ព្ទនៅកម្ពុជាទាំងអស់ត្រូវកំណត់យកតម្លៃតាមក្រសួងដាក់ឲ្យ។ ដោយការហៅចេញក្នុងប្រព័ន្ឋត្រូវគិតមួយនាទី៤,៥សេន និងក្រៅប្រព័ន្ឋ៥,៩៥សេនយ៉ាងតិចបំផុត។

(ដោយៈវណ្ណ វត្ថា)
______________________
ប្រភពព័ត៌មានពី៖ វាយោFM
______________________
ប្រភពព័ត៌មានពី៖ វាយោFM