ព្រះសង្ឃ ប៊ុត ប៊ុន​ទិញ ចោល​ការងារ​មាន​ប្រាក់​ខែជាង​១ពាន់​ដុល្លារ​ មក​បង្កើត​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គមព្រះសង្ឃ ប៊ុត ប៊ុន​ទិញ ចោល​ការងារ​មាន​ប្រាក់​ខែជាង​១ពាន់​ដុល្លារ​ មក​បង្កើត​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម

12/24/2013 0 Comments A+ a-

វត្តមាន​ព្រះសង្ឃ ពិសេស​ព្រះសង្ឃ​មកពី​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ដែល​បាន​ចូលរួម​​បាតុកម្ម របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បណ្តាល​ឲ្យ​មានការ​លើកឡើង​ផ្សេងៗ​គ្នា។ អ្នកខ្លះថា ​ក្រុម​ព្រះសង្ឃ​នេះ​ជា​ព្រះសង្ឃ​ក្លែងក្លាយ ជា​ព្រះសង្ឃ​ធ្វើ​ឲ្យ​ខូច​ព្រះពុទ្ធ​សាសនា។ ប៉ុន្តែ​ ព្រះសង្ឃ​ក្នុង​បណ្តាញ​មួយ​នេះ​ អះអាងថា សកម្មភាព​របស់​ព្រះសង្ឃ​រាល់ថ្ងៃនេះ គឺ​ដើម្បី​សង្គម។

បទយកការណ៍​​របស់ អ៊ឹម ណាវិន
(07:57)
ព្រះ​តេ​ជគុណ ប៊ុត ប៊ុន​ទិញ ស្ថាបនិក​និង​ជា​ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម បាន​លើកឡើងថា ដោយសារតែ​ឃើញ​សង្គមជាតិ​មាន​បញ្ហា មាន​អយុត្តិធម៌ ទើប​ព្រះអង្គ​បង្កើត​បណ្តាញ​ព្រះសង្ឃ​នេះ​ឡើង ដោយ​បោះចោល​ការងារ​ស្នូល​របស់​ព្រះ​អង្គជា​សាស្ត្រាចារ្យ មាន​ប្រាក់ចំណូល​ជាង១ពាន់​ដុល្លារ​ក្នុង​មួយខែ មក​ធ្វើ​ការងារ​អត់​ប្រាក់ខែ​នេះ​វិញ។
ប្រភពពី វិទ្យុ​បារាំង​អន្តរជាតិ