​មេ​តុងទីន បោក​លុយ​កូន​យកទៅ​ធ្វើ​ផ្ទះសំណាក់ ហើយ​រត់​គេចខ្លួនបាត់

12/03/2013 0 Comments A+ a-

tongtin_money_cen2ភ្នំពេញ:  កូន​តុងទីន​ជិត​៤០០​នាក់​នៅ​ផ្សារ​សេន​ជូ​រី បាន​ចាញ់បោក​មេ​តុងទីន​ម្នាក់​ឈ្មោះ​មុត កុសល បើ​គិត​ជា​លុយ​ខ្មែរ ( រាប់ពាន់​លាន​រៀល )​ដែល​បាន​រត់​គេចខ្លួនបាត់​។​ការលេង​តុងទីន​នេះ​អស់​រយៈពេល​ជាង ៣ ឆ្នាំ​មកហើយ​មិន​ដែលមាន​បញ្ហា​អ្វី​ឡើយ ទើបតែ​ចុង​ឆ្នាំនេះ​ទេ​កើតមាន​បញ្ហា​នេះ​ឡើង​។ 
​    ​កូន​តុងទីន​ទាំងអស់​បានចាប់ផ្តើម​ឆោ​រ​ឡោ​ពេញ​ផ្សារ​ពី​រឿង​មេ​បោក​លុយ​រត់​បាត់​។​ពួកគេ​បាននាំគ្នា​មកប្តឹង​សូមអោយ​លោក សុខ អ៊ែ​ល ចៅសង្កាត់​កា​កាប ជួយ​អន្តរាគមន៍​ដល់​ពួកគេ​ទាំងអស់គ្នា នៅ​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៣​។​
​ផ្អែក​តាម​ការបំភ្លឺ​ពី​កូន​តុងទីន​ដែល​បាន​ចាញ់បោក​មេ​បាន​និយាយថា កន្លងមក​ពូកគេ​បាន​លេង​ជាមួយ​មេ​ខាងលើនេះ​ជាង ៣ ឆ្នាំ​មកហើយ​គឺ​លេង​ចំនួន ៤ ក្បាល ( ក្បាល​២០.០០០​រៀល​ចំនួន ៣៥៣ នាក់​, ទី​២ ២០.០០០​រៀល​ដែរ​ចំនួន ២៥៣​នាក់​, ទី​៣ ២០.០០០​រៀល​ដែរ​ចំនួន​៣៥១​នាក់ និង ទី​៤​ក្បាល ៥០​ដុល្លារ​ចំនួន ៦៣​នាក់ )​។ ក្បាល​២០.០០០​រៀល​ប្រមូលបាន​ក្នុង​មួយថ្ងៃ​ជាង ៧​លាន​រៀល​។ នៅពេលនេះ​បើតាម​ដំណឹង​មេបា​ន​យកលុយ​ទាំងអស់នេះ​ទៅធ្វើ​ផ្ទះសំណាក់​។
​ក្រុម​កូន​តុងទីន​បាន​បន្តថា ឥឡូវនេះ​មេ​តុងទីន​ខាងលើ​បាន​គេចខ្លួនបាត់​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ ហើយ​ទុក​តែ​កូនស្រី​ម្នាក់​ឲ្យ​នៅចាំ​ផ្ទះ និង​នៅ​កន្លែង​លក់​ក្នុង​ផ្សារ សេន ជូ​រី តែ​ប៉ុណ្ណេះ​ហើយ​ពួកគេ​មាន​ទីលំនៅ​ភូមិ​បូរី 100 ខ្នង សង្កាត់​ទឹកថ្លា ។ ឥឡូវនេះ​បើ​គ្មាន​ដំណោះស្រាយ​ទេ​នេះ​ពួកគេ​និង​ចាប់​កូនស្រី​មេ​តុងទីន​ជំនួស​ម៉ែឪ​យកមក​ប្រគល់​ឲ្យ​ប៉ូលិស​ទើប​មេ​តុងទីន​ចេញមុខ​មក​ដោះស្រាយ​៕
ចាញ់បោក​មេ​តុងទីន​ម្នាក់​ឈ្មោះ​មុត កុសល បើ​គិត​ជា​លុយ​ខ្មែរ រាប់ពាន់​លាន​រៀល (រូបស្រ្តីអង្គុយពាក់អាវក្រហម)

កូន​តុងទីន​ជិត​៤០០​នាក់​នៅ​ផ្សារ​សេន​ជូ​រី បាន​ចាញ់បោក​មេ​តុងទីន​ម្នាក់​ឈ្មោះ​មុត កុសល បើ​គិត​ជា​លុយ​ខ្មែរ ( រាប់ពាន់​លាន​រៀល )


   ​កូន​តុងទីន​ទាំងអស់​បានចាប់ផ្តើម​ឆោ​រ​ឡោ​ពេញ​ផ្សារ​ពី​រឿង​មេ​បោក​លុយ​ រត់​បាត់​។​ពួកគេ​បាននាំគ្នា​មកប្តឹង​សូមអោយ​លោក សុខ អ៊ែ​ល ចៅសង្កាត់​កា​កាប ជួយ​អន្តរាគមន៍​ដល់​ពួកគេ​ទាំងអស់គ្នា នៅ​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៣​
​ ប្រភពពី CEN